ភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារម្សិលមិញបានឱ្យដឹងថា សាធារណរដ្ឋសង្គមនិយមវៀតណាមផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ១២០នាក់សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២១-២០២២។ អាហារូបករណ៍នេះផ្ដល់ជូនថ្នាក់ក្រោយឧត្ដមសិក្សាចំនួន២០ (ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និងថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង។
បេក្ខជនអាចទៅដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ដែលមានអាស័យដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរស្សន៍អប្សារាប្រហែល ៥០ម៉ែត្រ)។
កាលបរិច្ឆេទទទួលពាក្យនិងសំណុំឯកសារប្រឡងត្រូវបានបែងចែកជាពីរខុសគ្នាដោយថ្នាក់ក្រោយឧត្ដមសិក្សាទទួលពាក្យរហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ និងថ្នាក់បរិញ្ញាបត្រផុតកំណត់ទទួលពាក្យថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ កាលបរិច្ឆេទប្រឡងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយទីកន្លែងប្រឡងនឹងជម្រាបជូននៅពេលក្រោយ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ២៥កន្លែង លើជំនាញ «វិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច» នៅសាកលវិទ្យាល័យ AUPP
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2026
ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍមូលធនមនុស្សក្នុងយុគសម័យថ្មី និងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា

ឱកាសសម្រាប់សិស្សនិស្សិតកម្ពុជា បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2026
សាធារណរដ្ឋប្រជាមានិតចិន កំពុុងប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០ រូប ដើម្បីឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2023
ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































