សាស្រ្តាចារ្យ ព្រើន សុវង្ស៖ កត្តា ៣យ៉ាងជួយឱ្យបុគ្គលមានប្រសិទ្ធភាពការងារខ្ពស់នៅក្នុងស្ថាប័ន

ភ្នំពេញ – របៀបធ្វើការងារប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍខ្លួនឱ្យបានល្អជាបុគ្គលិកឆ្នើមនៅក្នុងអង្គភាពជាបំណងប្រាថ្នារបស់បុគ្គលិកស្រឡាញ់ការងារ និងមានទស្សនៈវែងឆ្ងាយ ។ ប៉ុន្តែទន្ទឹមនឹងនេះមានកត្តារាំងស្ទះមួយចំនួនបង្អាក់ដល់ដំណើរអភិវឌ្ឍសមត្ថភាពបុគ្គលិកអំឡុងពេលបំពេញការងារ ។ នេះបើតាមការលើកឡើងរបស់សាស្រ្តាចារ្យ ព្រើន សុវង្ស ព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។

សាស្រ្តាចារ្យ ព្រើន សុវង្ស មានប្រសាសន៍ថា ពេលបំពេញការងារក្នុងស្ថាប័នណាមួយបុគ្គលិកត្រូវតែមានទឹកចិត្តស្រឡាញ់ការងារនិងស្ថាប័នរបស់ខ្លួន ពីព្រោះការងារនោះជាមុខរបរពិតប្រាកដដែលខ្លួនបានជ្រើសរើស ។ ទន្ទឹមនឹងនេះ សកម្មភាពធ្វេសប្រហែសណាមួយ ឬមិនយកចិត្តទុកដាក់ទៅលើការងារ មានន័យថា ជាការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់ទៅលើអនាគតរបស់ខ្លួនយ៉ាងដូច្នេះដែរ ។

 “កុំសួរថា តើស្ថាប័នបានជួយអ្វីខ្លះដល់ខ្ញុំ តែត្រូវសួរថាតើខ្ញុំបានធ្វើអ្វីខ្លះដើម្បីស្ថាប័ន”

សាស្រ្តាចារ្យ ព្រើន សុវង្ស

សាស្រ្តាចារ្យ ព្រើន សុវង្ស បញ្ជាក់បន្តថា កត្តាសំខាន់ៗចំនួនបីរួមមាន កត្តាជំនាញ កត្តាចិត្តសាស្ត្រផ្ទាល់ខ្លួន និងកត្តាស្ថាប័ន អាចរួមចំណែកអភិវឌ្ឍសមត្ថភាពការងារប្រកបដោយប្រសិទ្ធភាព។ ទី១. កត្តាជំនាញ ៖ ជាចំណុចចាប់ផ្តើមមុននឹងអាចធ្វើការងារបានល្អ មនុស្សម្នាក់ៗចាំបាច់ត្រូវតែមានជំនាញគោលមួយឱ្យបានច្បាស់លាស់ជាមុនសិន ។ ទន្ទឹមនឹងនេះ កត្តាជំនាញហាក់បីដូចជាចំណុចស្នូលមួយ ដែលធ្វើឱ្យមនុស្សអាចមានលទ្ធភាពបំពេញការងារមួយបានល្អ និងគោរពលក្ខខណ្ឌគោលរបស់ស្ថាប័ន ឬអាចជួយឱ្យយើងក្លាយជាអ្នកជំនាញលើផ្នែកណាមួយបាន ។

ទី២. កត្តាចិត្តសាស្ត្រផ្ទាល់ខ្លួន៖ ផ្តោតលើចំណុចអភិវឌ្ឍន៍ ឬសមត្ថភាពក្នុងការអភិវឌ្ឍជំនាញប្រកបដោយភាពឆ្លាតវៃដើម្បីឱ្យក្លាយជាមនុស្សលេចធ្លោក្នុងស្ថាប័ន ។  ទន្ទឹមនឹងនេះ ពុំមានផ្នែកណាមួយអាចកាត់ផ្តាច់ពីគ្នាបានរវាងកត្តាជំនាញ និងកត្តាចិត្តសាស្ត្រផ្ទាល់ខ្លួនឡើយ ។ លើសពីនេះ វាហាក់បីដូចជាលីបកង់ និងច្រវាក់ដែលសុទ្ធតែសំខាន់សម្រាប់ឱ្យកង់រត់ទៅមុខបាន ។ ទោះបីជាផ្នែកណាធំជាង ឬតូចជាងក៏ដោយ ក៏ត្រូវតែមានកត្តាទាំងពីរដើម្បីជំរុញសកម្មភាពជាក់ស្តែងឱ្យដំណើរការបានរលូន និងមានប្រសិទ្ធភាព ។

ទី៣. កត្តាស្ថាប័ន ឬប្រព័ន្ធការងារ ៖ មនុស្សមួយចំនួនមិនសូវពូកែធ្វើការងារក្នុងស្ថាប័នខ្លាំង អាចធ្វើឱ្យពួកគាត់ក្លាយជាមនុស្សតស៊ូ ហើយខ្លាំងទៅតាមនោះដែរ។ ចំណែកឯមនុស្សមួយចំនួនទៀតខ្លាំងពូកែ ប៉ុន្តែស្ថាប័នខ្សោយ ត្រង់នេះមានន័យថា គាត់អាចក្លាយជាបុគ្គលស្នូលក្នុងការលើកស្ទួយស្ថាប័នឱ្យមានថាមពលផងដែរ ។ លើសពីនេះ មនុស្សមួយចំនួនទៀត គាត់មានសមត្ថភាពខ្លាំងស្រាប់ ធ្វើការងារក្នុងស្ថាប័នល្អ គាត់នឹងកាន់តែខ្លាំង ។

គួរជម្រាបជូនថា បើតាមការបញ្ជាក់របស់ សាស្រ្តាចារ្យ ព្រើន សុវង្ស ការធ្វើការងាររួមជាក្រុមជាគោលគំនិតសំខាន់គ្រប់កាលៈទេសៈ ជាពិសេសដើម្បីកាត់បន្ថយនូវរាល់កំហុសឆ្គងផ្សេងៗ ឬការខ្វែងគំនិតគ្នានៅក្នុងស្ថាប័ន ឬអង្គភាព នាំឱ្យបុគ្គលិកចេះគោរពស្រឡាញ់រាប់គ្នា រួមទទួលខុសត្រូវ យល់អធ្យាស្រ័យគ្នាទៅវិញទៅមក ​។ ម្យ៉ាងទៀត បុគ្គលិកត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់នូវភារកិច្ចដែលប្រធានអង្គភាព ឬស្ថាប័នប្រគល់ឱ្យលើភារកិច្ចតាមជំនាញរបស់ខ្លួន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...