ភ្នំពេញ៖ យុវនិស្សិតមួយក្រុមរួមគ្នាបង្កើតមាតិកាលើបណ្តាញសង្គមហ្វេសប៊ុកនិយាយពីអវកាស វិទ្យាសាស្រ្ត និងចំណេះដឹងទូទៅប្លែកៗក្នុងពិភពលោក បំណងផ្សព្វផ្សាយនិងចែករំលែកទៅកាន់ប្រជាជនកម្ពុជាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា The Enknow ។ ក្រុមនិស្សិតឆ្នាំទីពីរផ្នែកវិស្វកម្មសេនេទិចនៃវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យបង្កើតបណ្ដាញសង្គមនេះឡើងនៅក្នុងឆ្នាំ២០២១ កំពុងទទួលបានការគាំទ្រពីអ្នកទស្សនា។

កញ្ញា ជុំ ស្រីណេ អ្នកគ្រប់គ្រងគម្រោងមាតិកា The Enknow បាននិយាយថា មាតិកាសំខាន់ៗកំពុងផ្សព្វផ្សាយនិយាយពីប្រវត្តិសាស្ត្រ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងអវកាស ដែលជាប្រភេទចំណេះដឹងទូទៅមានប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។
“The Enknow ចង់ចែករំលែកចំណេះដឹងទៅកាន់យុវជន និងសាធារណជនឱ្យក្រឡេកលើហេតុការណ៍ផ្សេងៗនៅជុំវិញពិភពលោក ដែលគ្រប់គ្នាមិនសូវបានដឹង វាជាការបណ្ដុំគំនិតច្នៃប្រឌិដ្ឋ និងបច្ចេកវិទ្យាគួរចាប់អារម្មណ៍”
កញ្ញា ជុំ ស្រីណេ អ្នកគ្រប់គ្រង់គម្រោងមាតិកា The Enknow
កញ្ញា ធី មួយហ៊ាង សមាជិកក្រុមផលិតបាននិយាយថា ដើម្បីផលិតមាតិកាផ្សព្វផ្សាយឱ្យបានល្អត្រូវចំណាយពេលវេលាច្រើន បែងចែកពេលវេលាសិក្សាឱ្យបានត្រឹមត្រូវ។ និស្សិតរូបនេះបន្ថែមថា សមាជិកចូលរួមទាំងអស់មានគោលដៅតែមួយធ្វើកិច្ចការក្នុងបុព្វហេតុចែករំលែកចំណេះដឹងទៅកាន់យុវជន។ សមាជិកទាំងអស់សាមគ្គីគ្នាបានល្អ និងមានទំនួលខុសត្រូវលើកិច្ចរៀងៗខ្លួន។
ចំណែកកញ្ញា កៅ កញ្ចនា ទទួលបន្ទុកការងារផ្នែកទីផ្សារនៃមាតិកា The Enknow ក៏បាននិយាយដែរថា សមាជិកម្នាក់ៗ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ព្យាយាមសិក្សាស្រាវជ្រាវ និងស្វែងយល់ស៊ីជម្រៅពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ កញ្ញាជឿជាក់ថាយុវជនខ្មែរនឹងអាចរៀនបន្ថែមតាមរយៈមាតិកាទាំងនេះ។
គួរបញ្ជាក់ថា The Enknow មានសមាជិកដប់មួយនាក់ដោយម្នាក់ៗមានតួនាទីផ្សេងៗគ្នា។ កន្លងមកមាតិកានេះ បានផ្សព្វផ្សាយវីដេអូមួយចំនួនដូចជា តើលោក Elon Musk ជាអ្នកណា? ហេតុអ្វីបានជាពណ៌ខៀវជាពណ៌ដែលកម្រនៅក្នុងធម្មជាតិ? តើអ្នកដឹងអ្វីខ្លះពីភពអង្គារ? និងមានវីដេអូជាច្រើនទៀតសុទ្ធតែទទួលបានការគាំទ្រ និងកោតសរសើរពីអ្នកទស្សនា៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 26/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...
ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និងការបង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/02/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...
អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...
ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...






























