ភ្នំពេញ – បច្ចុប្បន្នមនុស្សគ្រប់គ្នាកំពុងយកចិត្តទុកដាក់ទៅលើជំនាញសតវត្សទី២១ ដែលវាជាជំនាញជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប ។ ស្របគ្នានេះ ជំនាញសតវត្សទី២១ ត្រូវបានបែងចែកជា ៣ក្រុមធំៗ រួមមាន ជំនាញនៃការសិក្សារៀនសូត្រ (Learning Skills) ជំនាញផ្នែកអក្ខរកម្ម (Literacy Skills) និងបំណិនជីវិត (Life Skills)។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Applied Educational Systems។
ទី១. ជំនាញនៃការសិក្សារៀនសូត្រ (Learning Skills)៖ ជាការបង្រៀនសិស្សអំពីដំណើរការផ្លូវចិត្ដដែលតម្រូវឱ្យសម្របខ្លួន និងកែលម្អលើបរិយាកាសការងារទំនើប។ ទន្ទឹមគ្នានេះ នៅក្នុងបំណិន នៃការសិក្សារៀនសូត្រ រួមមានការគិតស៊ីជម្រៅ (Critical thinking) គឺសិស្សចេះស្វែងរកដំណោះស្រាយចំពោះបញ្ហា, គំនិតច្នៃប្រឌិត (Creativity) សិស្សចេះគិតនៅខាងក្រៅប្រអប់, កិច្ចសហប្រតិបត្តិការ (Collaboration) សិស្សចេះធ្វើការជាមួយអ្នកដទៃ និងទំនាក់ទំនង (Communication) គឺសិស្សចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។

ទី២. ជំនាញផ្នែកអក្ខរកម្ម (Literacy Skills)៖ ផ្តោតលើរបៀបដែលសិស្សអាចដឹងពីការពិត ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យានៅពីក្រោយពួកគេ។ លើសពីនេះ ជាការផ្តោតយ៉ាងខ្លាំងទៅលើការកំណត់ប្រភពដែលគួរឱ្យទុកចិត្ត និងព័ត៌មានជាក់ស្តែងដើម្បីយកព័ត៌មានខុសចេញពីក្នុងអ៊ីនធឺណិត ។ ទន្ទឹមគ្នានេះ នៅក្នុងជំនាញផ្នែកអក្ខរកម្ម រួមមាន អក្ខរកម្មព័ត៌មាន (Information ) អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (Media) និងអក្ខរកម្មបច្ចេកវិទ្យា (Technology)។

ទី៣. បំណិនជីវិត (Life Skills)៖ ផ្តោតលើការចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ ដើម្បីទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមក។ ទន្ទឹមគ្នានេះ នៅក្នុងបំណិនជីវិតរួមមាន ភាពបត់បែន (Flexibility) គឺការចេះបង្វែរផែនការតាមភាពចាំបាច់, ភាពជាអ្នកដឹកនាំ (Leadership) ការជំរុញក្រុមដើម្បីសម្រេចគោលដៅ, គំនិតផ្តួចផ្តើម (Initiative) ចាប់ផ្តើមគម្រោង យុទ្ធសាស្ត្រ និងផែនការដោយខ្លួនឯង និងផលិតភាព (Productivity) រក្សាប្រសិទ្ធភាពក្នុងភាពជាយុវវ័យ និងជំនាញសង្គម (Social Skill) ជាការចេះទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន និងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃ។ សូមបញ្ជាក់ថា ជំនាញទាំងនេះមានគោលបំណងជួយសិស្សានុសិស្សតាមឱ្យទាន់ល្បឿន នៃទីផ្សារទំនើបនាពេលបច្ចុប្បន្ន។ ជំនាញនីមួយៗមានលក្ខណៈប្លែកពីគ្នាក្នុងការជួយសិស្ស ប៉ុន្តែជំនាញទាំងនោះសុទ្ធតែមានគុណភាពដូចគ្នា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2024
A*STAR Computing and Information Science (ACIS) បានប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកមានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកុំព្យូទ័រ និងវិទ្យាសាស្រ្តព័ត៌មាន។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2025
សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

































































