“សំណង់ផ្លូវថ្នល់” ជំនាញថ្មីមិនសូវមានអ្នករៀន ខណៈ​ទីផ្សារការងារទូលំទូលាយ

ភ្នំពេញ – កម្ពុជាជាប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះរាល់​ការ​កសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជា​ផ្នែកមួយមានអាទិភាពខ្ពស់ជួយជំរុញដល់​សេដ្ឋកិច្ច​ជាតិ​​ ។ ជាកា​រមើលឃើញរបស់អ្នក​អភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កម្ពុជាកំពុងខ្វះខាត​អ្នកជំនាញ​ខាងផ្លូវ​ថ្នល់​យ៉ាងច្រើនចូលរួមបម្រើការងារនេះ ពិសេ​ស​​កា​រចូ​លរួមពី​យុវជនកម្ពុជា ។

ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋាន​បច្ចេកទេស នៃក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជាមាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជា​ច្រើន​ដែល​ត្រូវ​អភិវឌ្ឍន៍ និង​កែសម្រួលបន្ថែមទៀត ប៉ុន្តែ​មាន​​និស្សិត​កម្ពុជា​តែប្រមាណ ​៥ភាគរយ​ប៉ុណ្ណោះជា​វិស្វករ​ផ្លូវ​ថ្នល់ ។ កម្ពុជា​នៅ​ខ្វះខាត​​ធន​ធាន​​មនុស្ស​ជំនាញផ្លូវថ្នល់ និង​មិនទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បាននៅ​ឡើយ​។

ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក កត់សម្គាល់ថា និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែកសំណង់ផ្លូវថ្នល់ មានឱកាសការងារ​ខ្ពស់​ជាង​និស្សិត​ដែលរៀន​​ជំនាញ​ផ្សេងៗ ។ ជំនា​ញ​​សំណង់​​ផ្លូវថ្នល់ គឺជាជំនាញ​ដែល​សិក្សា​អំពី​សំណង់​ផ្លូវ ​ថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក និង​កំពង់ផែ ដើម្បី​ឱ្យ​ការ​សាងសង់នោះ​ប្រកប​ដោយ​គុណ​ភាព​ និង​​ចរីភាព ។

ជំនាញ​មួយ​នេះ​ត្រូវ​សិក្សា​ផ្តោត​សំខាន់​ទៅ​លើ មេកានិកដី កម្លាំងនៃសម្ភារៈ សណ្ឋានដី ការវិភាគ​រចនាសម្ព័ន្ធ ជលសាស្រ្តទូទៅ ធារាសាស្រ្ត រចនាសម្ព័ន្ធ​ធារា​សាស្រ្ត​ សរសៃ​ដែកសំណង់បេតុង ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ផ្លូវ​ថ្នល់សំណង់ស្ពាន និងសំណង់​ធ្វើពីឈើ និង​ដែក ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ាង វុត្ថា ។

ដើម្បីរៀនជំនាញ​មួយ​នេះបាន តើ​សិស្ស​ត្រូវ​មានមូលដ្ឋានគ្រឹះអ្វីខ្លះ?តាមការលើកឡើងរបស់ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន សិស្ស​ដែលអាច​រៀន​ជំនាញ​សំណង់​ផ្លូវ​ថ្នល់ គួរ​តែមាន​ចំណេះ​ដឹងមូលដ្ឋានផ្នែកវិទ្យាសាស្រ្ត ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ភូមិ​វិទ្យាជាដើម ។ ជាមួយ​គ្នា​សិស្ស​ត្រូវ​មាន​និស្ស័យ ចំណង់ចំណូលចិត្ត ​និង​ត្រូវ​ចេះតស៊ូផងដែរ ព្រោះថាការងារផ្លូវថ្នល់ គឺត្រូវ​នៅ​កណ្តាលថ្ងៃត្រង់ ឬ​ក៏​ត្រូវ​ធ្វើ​ផ្លូវ​នៅ​តំបន់ដាច់ស្រយាល ។

បើតាម​ឯកឧត្តម​អគ្គនាយក ជំនាញសំណង់ផ្លូវថ្នល់នេះ គឺមានឱកាស​ការងារទូលំទូលាយ ដោយ​ក្រោយពីបញ្ចប់ការ​សិក្សា និស្សិតអាច​ទៅធ្វើ​ការ​​​នៅ​ក្រសួងសា​ធា​រ​ណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍​ជនបទ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ។ និស្សិតអាច​ទៅធ្វើការ​ងារ​នៅក្រុម​ហ៊ុន​​​ឯក​ជនដែលទា​ក់​ទង​ទៅនឹងសំណង់ ឬអង្គការជាតិនិងអន្តរជាតិមួយ​ចំនួន ។ សិស្សានុសិស្សដែលមានបំណងចង់ក្លាយ​ខ្លួនជា​វិស្វករផ្លូវថ្នល់ គឺចាំបាច់​ត្រូវ​តែតម្រង់​ទិស​ខ្លួន​ឯង ដោ​យ​​ខិតខំសិក្សា​មុខ​វិជ្ជាសំខាន់ៗ ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ភូមិ​វិទ្យាជាដើម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...