ភ្នំពេញ– បច្ចុប្បន្នជំនាញស្ទែម (STEM) នៅក្នុងប្រទេសកម្ពុជា កំពុងដើរតួយ៉ាងសំខាន់លើគ្រប់វិស័យ រាប់ទាំងការអប់រំ ព្រមទាំងការសិក្សាស្រាវជ្រាវ និងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ពិសេសរយៈពេល ៥ឆ្នាំចុងក្រោយនេះ ។ សិក្សាជំនាញ STEM ជួយឱ្យសិស្សមានភាពឯករាជខ្ពស់ មានស្មារតីសិក្សាស្រាវជ្រាវបន្ថែមពីលើការសិក្សានៅក្នុងថ្នាក់ ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សុធី សាកលវិទ្យាធិកានៃសាកលវិទ្យាល័យខេមតិច (CamTech University) នៅក្នុងកម្មវិធី Digital Talk Series ដែលរៀបចំដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ។
លោកបណ្ឌិត ឃៀង សុធី ជាសាកលវិទ្យាធិកានៃសាកលវិទ្យាល័យខេមតិច (CamTech University) បានលើកឡើងថា ការអប់រំ STEM សំដៅទៅលើកត្តា ៣ ចម្បង រួមមានទី១ ការសិក្សាអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យារួមបញ្ជូលគ្នា ។ ទី២ ការអប់រំស្ទែម ជាការសិក្សាដែលអនុវត្តជាក់ស្ដែងអំពីការស្រាវជ្រាវ ។ ទី៣ ជាការសិក្សាលើសពីផ្សំបញ្ជូលគ្នារវាងទី១ និងទី២ ដោយសិស្សានុសិស្សសិក្សាទៅលើការដោះស្រាយបញ្ហាផ្ទាល់កំពុងកើតមាននៅក្នុងសង្គម ។

លោកបណ្ឌិត ឃៀង សុធី បានបន្តថា ថ្នាក់អប់រំស្ទែមមានរូបភាពសិក្សាច្រើនសណ្ឋានផ្សេងៗគ្នា ដោយក្នុងថ្នាក់រៀនផ្ទាល់ត្រូវរៀនបំពាក់ឧបករណ៍សិក្សាឱ្យបានគ្រប់គ្រាន់ ការអនុវត្តជាក់ស្ដែង ការពិភាក្សាគ្នាជាក្រុមដើម្បីស្វែងរកដំណោះស្រាយ និងស្រាវជ្រាវជាក្រុមនៅក្នុងថ្នាក់រៀនគ្រប់ម៉ោងសិក្សា ។ លើសពីនេះក៏មានការសិក្សា និងអនុវត្តជាប្រព័ន្ធអនឡាញ (Online System) ផងដែរ ។
សាកលវិទ្យាធិការរូបនេះ បានបន្តថា ក្រោយពីបញ្ចប់ការសិក្សាជំនាញស្ទែម (STEM) សិស្ស-និស្សិតអាចទទួលបានចំណេះជាច្រើន ដូចជា ការដោះស្រាយបញ្ហាបានយ៉ាងល្អ មានជំនាញគិតពិចារណាស៊ីជម្រៅ (Critical thinkers) មានជំនាញសហគ្រិននវានុវត្តថ្មី របៀបដំណោះស្រាយថ្មី ដែលសិស្សខ្លួនឯងមានឱកាសក្លាយជាសហគ្រិនសង្គម ។

គួរបញ្ជាក់ដែរ កម្មវិធី Digital Talk Series រៀបចំដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ) ក្រោមប្រធានបទ “ហេតុអ្វីសិស្សានុសិស្សគួរចាប់យកជំនាញSTEM” ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2025
កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អគ្គនាយកដ្ឋានយុវជន ជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជា៤រូប ចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2025
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជាចំនួន៤រូប ចូលរួមក្នុងសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2026
ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឡាវ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥ កន្លែង ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2026
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































