ជំងឺ​ថ្លើម​កំពុង​កើនឡើង​ទូទាំង​ពិភពលោក​ ​៖ ​ស្វែងយល់​ពី​ទម្លាប់​ដែល​បំផ្លាញ​ ​និង​ទម្លាប់​ការពារ​ថ្លើម​របស់​អ្នក​

​ជំងឺ​ថ្លើម​គឺជា​បញ្ហា​សុខភាព​មួយ​ដែល​កំពុង​មាន​ទំហំ​កាន់តែ​ធំ​ឡើង​នៅលើ​ពិភពលោក​។ ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​ ​គឺ​ ​ជំងឺ​នេះ​មិន​មែន​កើតឡើង​ភ្លាម​ៗ​នោះ​ទេ​ ​វា​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​អ្វី​ដែល​យើង​ញ៉ាំ​ របៀប​ដែល​យើង​រស់​នៅ​ប្រចាំ​ថ្ងៃ​ ​និង​ស្ថានភាព​សុខភាព​ទូទៅ​របស់​រាងកាយ​។ ​ដំណឹង​ល្អ​គឺ​ថា​ ​ជាធម្មតា​ជំងឺថ្លើម​អាច​ត្រូវបាន​ទប់ស្កាត់​ ​ហើយ​ក្នុង​ករណី​ខ្លះ​ ​អាច​ព្យាបាល​ឱ្យ​ប្រសើរ​ឡើងវិញ​បាន​ដោយ​គ្រាន់តែ​ផ្លាស់ប្តូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​។​

​តួនាទី​សំខាន់​របស់​ថ្លើម​

​ថ្លើម​ជា​សរីរាង្គ​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​រាងកាយ​មនុស្ស​។ ​វា​ធ្វើ​កិច្ចការ​ច្រោះ​ឈាម​ រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​តុល្យភាព​ ​ស្តុក​ទុក​ថាមពល​ ​និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​រំលាយ​អាហារ​។ ​នៅ​ពេល​ដែល​របប​អាហារ​មិន​សមស្រប​ ​ខ្វះ​ការ​ធ្វើ​លំហាត់ប្រាណ​ ​ឬ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ​ថ្លើម​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅជា​ជំងឺថ្លើម​មាន​ជាតិ​ខ្លាញ់​ រហូតដល់​មហារីក​ថ្លើម​។ ​ជា​សំណាង​ល្អ​ ការ​កែប្រែ​របប​អាហារ​ និង​របៀប​រស់​នៅ​អាច​ជួយ​ទប់ស្កាត់​ ​ឬ​សូម្បីតែ​ធ្វើឱ្យ​ស្ថានភាព​ថ្លើម​ប្រសើរ​ឡើងវិញ​បាន​។​

​ទម្លាប់​ចំនួន​បី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​

​១. ​ការ​ទទួលទាន​គ្រឿងស្រវឹង​លើស​កម្រិត​ ​៖ ​ការ​ផឹក​ស្រា​ជាប្រចាំ​ ​ជាពិសេស​នៅពេល​រួមផ្សំ​ជាមួយ​បញ្ហា​មេតាបូលី​ស ​អាច​នាំឱ្យ​កើត​ជំងឺ​ថ្លើម​មាន​ជាតិ​ខ្លាញ់​។ ​អ្នកជំនាញ​ពន្យល់​ថា​ ​នៅពេល​ជាតិ​ខ្លាញ់​កកកុញ​នៅក្នុង​ថ្លើម​ វា​អាច​បណ្តាលឱ្យ​មាន​ការ​រលាក​ ការ​កកើត​ស្លាកស្នាម​ និង​ចុងក្រោយ​ទៅជា​ជំងឺ​ក្រិន​ថ្លើម​។ ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ​២​ ​ជំងឺ​លើស​ឈាម​ ​ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន​តំបន់​ពោះ​ ត្រូវ​ប្រុងប្រយ័ត្ន​ជាពិសេស​ ព្រោះ​ទោះ​ការ​ទទួលទាន​ស្រា​ក្នុង​បរិមាណ​តិច ​ក៏​អាច​ធ្វើឱ្យ​ស្ថានភាព​ថ្លើម​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​។ ​ការ​ផឹក​ស្រា​ច្រើន​ក្នុង​ពេល​តែ​មួយ​ ជាពិសេស​ចាប់ពី​ ​៥​ ​កែវ​ឡើង​ទៅ​ ត្រូវបាន​ចាត់ទុក​ថា​មាន​គ្រោះថ្នាក់​បំផុត​។ ​ចំពោះ​អ្នក​ដែល​មាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ ​គួរ​ជៀសវាង​ស្រា​ទាំងស្រុង​ រីឯ​អ្នក​ដែល​មិន​ទាន់​មាន​ជំងឺ ​ក៏​គួរ​កម្រិត​ការ​ទទួលទាន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ដែរ​។​

​២. ​ការ​ទទួលទាន​ជាតិ​ស្ករ​លើស​កម្រិត​ ​៖ ​ជាតិ​ស្ករ​គឺជា​កត្តា​មួយ​ដែល​ជំរុញ​ឱ្យ​កើតមាន​ជាតិ​ខ្លាញ់​នៅក្នុង​ថ្លើម​។ ​នៅពេល​ទទួលទាន​ជាតិ​ស្ករ​ច្រើន​ពេក​ រាងកាយ​នឹង​ទទួលបន្ទុក​ធ្ងន់ធ្ងរ ​ហើយ​កោសិកា​ថ្លើម​នឹង​ស្ថិត​ក្នុង​ភាព​តានតឹង​ជាបន្តបន្ទាប់​។ ​ជាង​នេះ​ទៀត​ ​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើន​ហួស​ហេតុ​ជាប្រចាំ​ ​ក៏​អាច​នាំឱ្យ​រាងកាយ​កាន់តែ​ធន់​នឹង​អាំងស៊ុយលីន ​ដែល​ជា​កត្តា​មួយ​បន្ថែម​ទៀត​ដែល​រួមចំណែក​ឱ្យ​ថ្លើម​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​។ ​អ្នកជំនាញ​បញ្ជាក់​ថា​ ​មាន​ទំនាក់ទំនង​ច្បាស់លាស់​រវាង​ការ​ទទួលទាន​ជាតិ​ស្ករ​ខ្ពស់​ ​ជាពិសេស​ពី​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ និង​ជំងឺ​ថ្លើម​មាន​ជាតិ​ខ្លាញ់​ដែល​ទាក់ទង​នឹង​បញ្ហា​មេតាបូលីស​។ ​អាហារ​កែច្នៃ​ ​និង​ភេសជ្ជៈ​មាន​ហ្គាស​ដែល​មាន​ជាតិ​ស៊ីរ៉ូ​ពោត​ខ្ពស់​ ​គឺជា​ប្រភព​សំខាន់​នៃ​ហានិភ័យ​នេះ​។ ​តាម​ការ​ណែនាំ​ផ្នែក​សុខភាព​ ស្ត្រី​មិន​គួរ​ទទួលទាន​ជាតិ​ស្ករ​បន្ថែម​លើស​ពី​ ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​ រីឯ​បុរស​មិន​គួរ​លើស​ពី​ ​៣៦​ក្រាម​ឡើយ​។​

​៣. ​ការ​ពឹងផ្អែក​លើ​អាហារ​បំប៉ន​ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ ​៖​ មនុស្ស​ជាច្រើន​ងាក​ទៅ​រក​ផលិតផល​ដែល​អះអាង​ថា​អាច​ “​សម្អាត​ថ្លើម​” ​ឬ​ ​”​បន្សាប​ជាតិ​ពុល​” ​ប៉ុន្តែ​ជាក់ស្តែង​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​តិចតួច​ណាស់​ដែល​បញ្ជាក់​ពី​ប្រសិទ្ធភាព​របស់​ផលិតផល​ទាំងនេះ​។ ​ជា​ការ​ពិត​ ​ថ្លើម​ខ្លួនឯង​គឺជា​ប្រព័ន្ធ​បន្សាប​ជាតិ​ពុល​ធម្មជាតិ​របស់​រាងកាយ​ស្រាប់​ទៅ​ហើយ​ ​ដូច្នេះ​មិន​ចាំបាច់​ត្រូវការ​ការ​ “​សម្អាត​”​ បន្ថែម​ណាមួយ​ឡើយ​។ ​ជាង​នេះ​ទៀត​ ​អាហារ​បំប៉ន​មួយចំនួន​ក៏​អាច​បង្ក​គ្រោះថ្នាក់​ផងដែរ​ ប្រសិនបើ​វា​មាន​ផ្ទុក​សារធាតុ​ផ្សំ​មិន​ច្បាស់លាស់​ ​ឬ​សារធាតុ​មួយចំនួន​ក្នុង​កម្រិត​លើស​ហួស ​ដោយសារ​ផលិតផល​ទាំងនេះ​ភាគ​ច្រើន​មិន​មាន​ការ​ត្រួតពិនិត្យ​ស្តង់ដារ​ត្រឹមត្រូវ​។

​ទម្លាប់​ចំនួន​បី​ដែល​ការពារ​ និង​ជួយ​ស្តារ​ថ្លើម​

​១. ​ការ​ធ្វើ​លំហាត់ប្រាណ​ ​និង​ការ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ ​៖ ​ការ​សម្រក​ទម្ងន់​ ​សូម្បីតែ​ត្រឹមតែ​ ​៣​ ​ភាគរយ​ ​ក៏​អាច​ធ្វើឱ្យ​សូចនាករ​សុខភាព​ថ្លើម​ប្រសើរឡើង​។ ​ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​ ​ឬ​ស្តារ​ស្លាកស្នាម​ថ្លើម​ឱ្យ​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ​ ​ចាំបាច់​ត្រូវ​សម្រក​ទម្ងន់​យ៉ាងតិច​ ​១០​ ​ភាគរយ​។ ​ការ​ធ្វើ​លំហាត់ប្រាណ​បែប​ ​aerobic​ ​ដូចជា​ការ​ដើរ​លឿន​ ​ការ​ជិះ​កង់ ​ឬ​ការ​ហែលទឹក​ យ៉ាងហោចណាស់​ ​១៥០​ ​នាទី​ក្នុង​មួយ​សប្តាហ៍​ ​រួមផ្សំ​ជាមួយ​ការ​ហាត់​ពង្រឹង​សាច់ដុំ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ ​អាច​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅ​តំបន់​ពោះ​ ​និង​កាត់បន្ថយ​ភាព​ធន់​នឹង​អាំងស៊ុយលីន​ផងដែរ​។​

​២. ​ការ​ទទួលទាន​តាម​របប​អាហារ​បែប​មេឌីទែរ៉ាណេ ​៖​ របប​អាហារ​នេះ​ផ្តោត​លើ​ផ្លែ​ឈើ​ស្រស់ ​បន្លែ​ ​ត្រី​ ​និង​គ្រាប់​ធញ្ញជាតិ​ ​ព្រមទាំង​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ល្អ​សម្រាប់​សុខភាព​។ ​ការ​សិក្សា​បាន​បង្ហាញ​ថា​ របប​អាហារ​នេះ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ ​ដែល​ជា​មូលហេតុ​ចម្បង​បណ្តាលឱ្យ​ស្លាប់​ក្នុង​ចំណោម​អ្នកជំងឺ​ថ្លើម​មាន​ជាតិ​ខ្លាញ់​ដែល​មិន​បណ្តាល​មក​ពី​គ្រឿងស្រវឹង​។ ​ចំណុច​សំខាន់​មួយ​ទៀត​គឺ​ របប​អាហារ​នេះ​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ទាប ​ដែល​ជាតិ​ខ្លាញ់​ប្រភេទ​នេះ​ច្រើន​មាន​នៅក្នុង​សាច់​ក្រហម​ ផលិតផល​ទឹកដោះគោ ​និង​ប្រេង​ដូង​។ ​ទោះជា​ការ​ប្រកាន់ខ្ជាប់​តាម​របប​អាហារ​នេះ​យ៉ាង​តឹងរ៉ឹង​ ​១០០​ភាគរយ ​អាច​មិន​ងាយស្រួល​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក៏ដោយ​ ​ក៏​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ណែនាំ​ឱ្យ​សាក​បញ្ចូល​ធាតុ​ផ្សំ​មួយចំនួន​ ​ដូចជា​បន្លែ​ស្លឹក​បៃតង​ ត្រី​ ​ឬ​សាច់​ពណ៌​ស ​ព្រមទាំង​កាត់បន្ថយ​សាច់​ក្រហម​ និង​អាហារ​បំពង ​ដោយ​ងាក​ទៅ​រក​ការ​ចម្អិន​តាម​របៀប​អាំង​ជំនួស​វិញ​។​

​៣. ​ការ​តាមដាន​សុខភាព​ជាប្រចាំ​តាមរយៈ​ការ​ថែទាំ​សុខភាព​បឋម ​៖ ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ ​B​ ​ឬ​ ​C​ ​ការ​តាមដាន​ស្ថានភាព​ថ្លើម​តាមរយៈ​ការ​ធ្វើតេស្ត​មន្ទីរពិសោធន៍​ជាប្រចាំ​ ​គឺជា​ចំណុច​សំខាន់​ក្នុង​ការ​វាយតម្លៃ​ហានិភ័យ​។ ​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ​២​ ​គួរ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​អំពី​លទ្ធភាព​ធ្វើតេស្ត​វាស់​ភាព​រឹង​របស់​ថ្លើម ​ដែល​អាច​ជួយ​កំណត់​ការ​វិវត្ត​នៃ​ជំងឺ​ថ្លើម​តាំងពី​ដំណាក់កាល​ដំបូង​។​

​សរុប​មកវិញ​ ​ការ​កាត់បន្ថយ​គ្រឿងស្រវឹង​ ​ការ​គ្រប់គ្រង​ការ​ទទួលទាន​ជាតិ​ស្ករ ​ការ​ជៀសវាង​អាហារ​បំប៉ន​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ ​រួមផ្សំ​ជាមួយ​ការ​ធ្វើ​លំហាត់ប្រាណ​ទៀងទាត់​ ការ​ញ៉ាំ​តាម​របប​អាហារ​មាន​តុល្យភាព​ ​និង​ការ​ពិនិត្យ​សុខភាព​ជាប្រចាំ​ ​គឺជា​គន្លឹះ​សំខាន់​ដែល​អាច​ជួយ​ការពារ​ថ្លើម​របស់​អ្នក​ឱ្យ​នៅ​មាន​សុខភាព​ល្អ​រយៈពេល​វែង​៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...