ភ្នំពេញ – អង្គការ People In Need បានអនុវត្តគម្រោងជំរុញការផ្លាស់ប្ដូរទៅរកការងារសម្រាប់យុវជន ឬហៅថា FTE4Youth មានបំណងពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលច្ចេកទេសដល់យុវជន គាំទ្រដោយសាធារណៈរដ្ឋឆេក សម្រាប់រយៈពេលបីឆ្នាំ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ។ នេះជាឆ្នាំចុងក្រោយនៃការអនុវត្តគម្រោងនេះ ជួយយុវជនកម្ពុជាឱ្យទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ សរុបចំនួន ៨៧៣នាក់ ក្នុងនោះ ស្រី ១៥៥នាក់ ។

លោក ញ៉ូវ ដែន ប្រធានគម្រោងជំរុញការផ្លាស់ប្ដូរទៅរកការងារសម្រាប់យុវជន មានប្រសាសន៍ថា គម្រោងនេះ មានគោលបំណងបង្កើនសមត្ថភាពមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជួយឱ្យយុវជនមានជំនាញវិជ្ជាជីវៈកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងទីផ្សារការងារជាក់ស្តែង ។
លោក ញ៉ូវ ដែន
“គម្រោង FTE4Youth ផ្ដោតសំខាន់លើការពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលច្ចេកទេស ជាពិសេសធ្វើយ៉ាងណាឱ្យយុជនទទួលបានជំនាញសមរម្យមួយ មានការងារធ្វើ ដើម្បីឆ្លើយតបទៅនឹងគុណភាពតម្រូវការទីផ្សារការងារ”
លោក លី ចន្ទរិទ្ធ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា មជ្ឈមណ្ឌលមានគោលបំណងបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន ប្រជាពលរដ្ឋ និងសិស្សបោះបង់ការសិក្សាឱ្យមានជំនាញច្បាស់លាស់ ដើម្បីកាត់បន្ថយភាពក្រីក្រ មានមុខរបរជាក់លាក់ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ក្រុមគ្រួសារឱ្យមានការរីកចម្រើន ។
នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានបន្ថែមថា តាមរយៈ គម្រោង FTE4Youth មជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលលើជំនាញចំនួន៤ ដូចជា ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ជំនាញជួសជុលរថយន្ត ជំនាញអគ្គិសនី និងជំនាញជួសជុលម៉ាស៊ីនត្រជាក់ ។
តាមការបញ្ជាក់របស់នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង សម្រាប់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៤៧៤ ៣៤១, ០៩៣ ៣៨៧ ៨៤៤, ០១០ ៣៩៥ ៤៥៥ ឬតាមរយៈអាសយដ្ឋាន ភូមិទួលក្រឡាញ់ សង្កាត់កំណង់ឆ្នាំង ឬតាមរយៈគេហទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































