និន្នាការបច្ចេកវិទ្យា ៧ ដែលនឹងមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារសកល

ការមកដល់នៃឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដូចជា ChatGPT និង Midjourney បានធ្វើឱ្យបុគ្គលិករាប់លាននាក់ ចោទជាសំណួរថា តើការងារ និងជីវភាពរបស់ពួកគេនឹងរងផលប៉ះពាល់បែបណាខ្លះ ? ខណៈពេលដែលបច្ចុប្បន្នបញ្ញាសិប្បនិម្មិត (AI) កំពុងមានវត្តមានគ្រប់ទិដ្ឋភាព នៃការរស់នៅ ព្រមទាំងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបមនុស្សធ្វើការនាពេលអនាគត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជ្រើសរើសបុគ្គលិកសកល Manpower Group បានកំណត់និន្នាការបច្ចេកវិទ្យាចំនួន ៧ ដែលនឹងមានឥទ្ធិពលបំផុតទៅលើអនាគត នៃទីផ្សារការងារ។

១. បច្ចេកវិទ្យា Metaverse ៖ ការកើនឡើងនៃអាជីវកម្មឌីជីថលកំពុងជំរុញឱ្យមានការផ្លាស់របៀបធ្វើការរបស់កម្មករនយោជិតទូទាំងពិភពលោក នេះបើ​យោងតាម IT World of Work 2023 Outlook ។ លើសពីនេះ ៧០ភាគរយ នៃស្ថាប័នក្រុមហ៊ុនបាននិងកំពុងព្យាយាមបង្កើតបច្ចេកវិទ្យា Digital Twin ដើម្បីបង្កើនល្បឿ នៃសេវាកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ បុគ្គលិកប្រហែល ៧០០លាននាក់អាចនឹងចាប់ផ្ដើមប្រើបច្ចេកវិទ្យា Metaverse ដែលក្នុងនោះមានដូចជា Virtual Reality និង Augmented Reality នៅឆ្នាំ២០៣០។ ការវិវត្តនេះ នឹងធ្វើឱ្យមានតម្រូវការអ្នកជំនាញផ្នែកព័ត៌មានវិទ្យាកើនឡើងខ្លាំង និងជំរុញឱ្យបុគ្គលិកត្រូវតែបង្កើនសមត្ថភាពលើជំនាញបច្ចុប្បន្នរបស់ខ្លួន។

អ្នកជំនាញផ្នែកព័ត៌មានវិទ្យាកាន់តែមានតម្រូវការខ្លាំងនៅក្នុងសង្គមបច្ចុប្បន្ន និង​អនាគត

២. បច្ចេកវិទ្យា Generative AI ៖ យោងតាមទិន្នន័យ McKinsey បានបង្ហាញថា ការទទួលយកបញ្ញាសិប្បនិមិ្មត (AI) នៅកន្លែងធ្វើការ កំពុងកើនឡើងយ៉ាងរហ័ស ខណៈបច្ចុប្បន្ន ៥០ភាគរយនៃស្ថាប័នក្រុមហ៊ុនកំពុងប្រើប្រាស់យ៉ាងហោចណាស់ ផ្នែកមួយនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងប្រតិបត្តិការក្រុមហ៊ុនរបស់ខ្លួន។ ទិន្នន័យនេះ កំពុងបង្ហាញថា អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) នឹងមានតម្រូវការខ្ពស់ ខណៈបច្ចុប្បន្ន អ្នកជំនាញផ្នែកម៉ាស៊ីនចេះរៀន (Machine Learning) អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Scientists) និងវិស្វករផ្នែកភាសាធម្មជាតិ (Natural language engineers) ជាជំនាញ ដែលមានតម្រូវការកើនឡើងជាលំដាប់។

៣. បច្ចេកវិទ្យា អ៊ីនធឺណិតនៃវត្ថុ (IoT) ៖ នៅក្នុងពិភពលោក ដែលការភ្ជាប់ទំនាក់ទំនងកើនឡើងឥតឈប់។ អាជីវកម្មកំពុងតែទាញប្រយោជន៍ជាច្រើនពី អគារឆ្លាតវៃ (Smart building) និងសេវាកម្មថែទាំស្វ័យប្រវត្តិ (automated maintenance)។ របាយការណ៍របស់ Manpower បានព្យាករណ៍ថា នៅឆ្នាំ ២០៣០ ឧបករណ៍ដែលត្រូវភ្ជាប់នឹងប្រព័ន្ធអ៊ីនធឺណិត នឹងមានចំនួន ៣០ពាន់លានឧបករណ៍។ ការកើនឡើងនៃតម្រូវការឧបករណ៍នេះ ក៏នឹងជំរុញឱ្យមានតម្រូវការអ្នកជំនាញបច្ចេកវិទ្យា អ៊ីនធឺណិតនៃវត្ថុ (IoT) ហើយទីផ្សារការងារនៅឆ្នាំ២០២៥អាចនឹងមានតម្លៃរហូតទៅដល់ ៥៨ ប៊ីលានដុល្លារ សម្រាប់អ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដែលជាប់ទាក់ទងនឹង អ៊ីនធឺណិតនៃវត្ថុ (IoT) ។

៤. បច្ចេកវិទ្យា advanced software ៖ ការបង្កើតថ្មីផ្នែកទន់ (Software) កំពុងធ្វើឱ្យល្បឿននៃការសរសេរកូដ និងពេលវេលានៃការផលិតកម្មវិធីកុំព្យូទ័រកាន់តែខ្លី ។ ខណៈការអភិវឌ្ឍ កម្មវិធី Low-code & no-code Software កំពុងពង្រីកការដំណើរការក្នុងការងារសរសេរកូដ។ របាយការណ៍របស់ Manpower បានបង្ហាញថា ៧០ភាគរយ នៃកម្មវិធីកុំព្យូទ័រ ត្រូវបានបង្កើតឡើងតាមរបៀបនេះនៅឆ្នាំ២០២៥។ ការផ្លាស់ប្ដូរនេះ បានធ្វើឱ្យមានតម្រូវការអ្នកជំនាញផ្នែកព័ត៌មានវិទ្យាកាន់តែខ្ពស់នៅក្នុងទីផ្សារការងារ។

៥. បច្ចេកវិទ្យា Cloud Computing ៖ យោងតាម Manpower បានឱ្យដឹងថា ៥០ភាគរយ នៃប្រតិបត្តិការកុំព្យូទ័រកម្រិតខ្ពស់ទាំងអស់នឹងពឹងផ្អែកលើ Cloud-base នៅឆ្នាំ២០២៥។ តាមរយៈរបាយការណ៍នេះ បានគូសបញ្ជាក់ថា ៧០ភាគរយនៃ CIOs ជឿថា នឹងមានគម្លាតខ្លាំងលើជំនាញ Cloud Computing ដែលមានន័យថា តាមក្រុមហ៊ុននីមួយៗនឹងមានតម្រូវការអ្នកជំនាញផ្នែក Cloud Computing មិនអាចខ្វះបាន។

ជំនាញអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ក៏​កំពុងតែមានតម្រូវការខ្លាំងណាស់

៦. បច្ចេកវិទ្យា Cybersecurity ៖ ខណៈប្រតិបត្តិការការងារមិនអាចខ្វះបច្ចេកវិទ្យាឌីជីថល ហានិភ័យនៃឧក្រិដ្ឋកម្មតាមបណ្ដាញអ៊ីនធឺណិតក៏កើនឡើងខ្ពស់ដូចគ្នា។ ស្ថាប័ននានា ចាំបាច់ត្រូវការពារទិន្នន័យរស៊ើប និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ហើយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងត្រូវបានគេប្រើកាន់តែច្រើន ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពលើអ៊ីនធឺណិត។ បើតាមរបាយការណ៍របស់ Manpower បានបង្ហាញថា ៧៣ភាគរយនៃអាជីវកម្មកំពុងបង្កើនការចំណាយលើបច្ចេកវិទ្យា Cybersecurity ដើម្បីការពារទិន្នន័យរបស់រស៊ើបរបស់ស្ថាប័ន។ យ៉ាងណាមិញ ពិភពលោកបច្ចុប្បន្ន កំពុងខ្វះអ្នកជំនាញលើផ្នែកនេះ ដើម្បីធ្វើការដែលមានន័យថា Cybersecurity គឺជាជំនាញដែលមានតម្រូវការខ្ពស់មួយក្នុងទីផ្សារការងារ។

៧. បច្ចេកវិទ្យា Automation ៖ បច្ចុប្បន្ននៅតាមបណ្ដាស្ថាប័នជាច្រើន បានប្រើបច្ចេវិទ្យាស្វ័យប្រវត្តិកម្ម ដើម្បីបំពេញការងារដដែលក្នុងប្រតិបត្តិការការងារ។ របាយការណ៍របស់ Manpower បានព្យាករណ៍ថា វិស័យរ៉ូបូតសកលនឹងមានតម្លៃរហូតដល់ ២៦០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ហើយស្វ័យប្រវត្តិកម្មនឹងជួយម្ចាស់អាជីវកម្មនៅទូទាំងពិភពលោក កាត់បន្ថយការចំណាយរហូតដល់ ៥៥ប៊ីលានដុល្លារ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៥។ តម្រូវការអ្នកជំនាញផ្នែករ៉ូបូតកំពុងមានការកើនឡើងជាលំដាប់ ខណៈអាជីពដែលត្រូវបានជំនួសដោយរ៉ូបូត នឹងត្រូវរៀនជំនាញថ្មី (Reskill) និងពង្រឹងសមត្ថភាពលើជំនាញបច្ចុប្បន្នរបស់ខ្លួន (Upskill) ដើម្បីអាចឈរជើងក្នុងទីផ្សារការងារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...