ភ្នំពេញ៖ ការអប់រំប្រកបដោយគុណភាពទាមទារឱ្យមានការចូលរួមពីឪពុកម្ដាយ សហគមន៍ គ្រូបង្រៀន និងសាលារៀនដែលផ្ដោតសំខាន់លើតួនាទីដឹកនាំរបស់នាយកសាលា ។ សមត្ថភាពបំពេញការងារប្រកបដោយវិជ្ជាជីវៈរបស់នាយកសាលា ជាចំណែកពង្រឹងគុណភាពសិក្សារបស់សិស្ស ។ នាយកសាលាល្អ សំដៅលើអ្នកដឹកនាំល្អចូលរួមអភិវឌ្ឍវិស័យអប់រំ និងគ្រប់គ្រងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់នាយកសាលាល្អ ។
១. បុគ្គលមានចំណេះដឹងខ្ពស់ និងបទពិសោធនការងារ៖ នាយកសាលាល្អត្រូវមានកម្រិតវប្បធម៌ទាបបំផុតត្រឹមបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ឬប្រសិទ្ធផលគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រវិជ្ជាជីវៈនាយកសលារៀន ។ លើសពីនេះ នាយកសាលាល្អត្រូវមានចំណេះដឹងមូលដ្ឋាន ចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ។ ម្យាងវិញទៀត នាយកត្រូវមានកម្រិតវប្បធម៌ទូលំទូលាយ មានចំណេះដឹងជំនាញភាសាបរទេសប្រើប្រាស់ក្នុងការទំនាក់ទំនង និងធ្លាប់មានបទពិសោធបំពេញការងារជាគ្រូបង្រៀនយ៉ាងតិចប្រាំឆ្នាំ ។
២. បុគ្គលមានបំណិនត្រិះរិះពិចារណា និងនវានុវត្តន៍៖ នាយកសាលាល្អចាំបាច់ត្រូវស្វែងយល់អំពីក្របខណ្ឌគតិយុត្ត តាមរយៈការអភិវឌ្ឍសមត្ថភាព ការពង្រឹងយន្តការ និងគោលការជំរុញប្រសិទ្ធភាពការងារដោយមានការចូលរួមដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ។ លើសពីនេះ សូចនាករសំខាន់ៗរួមមាន ចក្ខុវិស័យ បេសកកម្ម គោលនយោបាយ និងផែនការយុទ្ធសាស្រ្ដការត្រួតពិនិត្យ ការអនិវត្តចក្ខុវិស័យ និងផែនការសកម្មភាព និងវាយតម្លៃការងារ ។ ដូចគ្នា នាយកសាលាល្អ មានការគិត និងវិភាគដោយប្រមូលភស្ដុតាំងក្នុងការដោះស្រាយបញ្ហាឱ្យប្រសើរឡើងក្នុងការបំពេញការងារ ។
៣. បុគ្គលភាពជាអ្នកដឹកនាំល្អ ៖ នាយកសាលាល្អត្រូវគ្រប់គ្រងរដ្ឋបាលសាលារៀនឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ លើសពីនេះ ត្រូវអនុវត្តលើការងារបរិស្ថាន ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងិរញ្ញវត្ថុ និយ័តភាពការងារ ការត្រួតពិនិត្យវាយតម្លៃការផ្ដល់សេវា ការគ្រប់គ្រងនិន្នន័យបុគ្គលិក ថ្នាក់រៀន សិស្ស និងការរៀបចំផែនការសកម្មភាពជាដើម ។ នាយកសាលាល្អ ត្រូវធ្វើជាគម្រូក្នុងការដឹកនាំ និងការប្រតិបត្តិល្អសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ។

៤. បុគ្គលមានសមត្ថភាពគ្រប់គ្រងការរៀន និងបង្រៀន៖ នាយកសាលាល្អជំរុញលើកទឹកចិត្តសិស្សឱ្យស្វ័យសិក្សាជាប្រចាំ។ លើសពីនេះ រៀបចំក្រុមបច្ចេកទេស និងកិច្ចប្រជុំបច្ចេកទេសឱ្យបានទៀតទាត់ ជំរុញការស្រាវជ្រាវល្អៗ ដើម្បីឱ្យការបង្រៀនរបស់គ្រូកាន់តែមានប្រសិទ្ធភាព។ ម៉្យាងវិញទៀត ចូលរួមពិនិត្យ កែលម្អ អភិវឌ្ឍ និងអនុវត្តកម្មវិធីសិក្សា ។ នាយកសាលាល្អត្រូវលើកកម្ពស់តម្លៃវិជ្ជាជីវៈគ្រូបង្រៀន បង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀន និងបុគ្គលិកអប់រំទាំងអស់នៅក្នុងសាលាឱ្យទទួលបានការសិក្សាស្រាវជ្រាវបន្ថែម ។
៥. បុគ្គលគ្រប់គ្រងសាលារៀនផ្សារភ្ជាប់សហគមន៍៖ នាយកសាលាល្អបង្កើនទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយសហគមន៍ អាជ្ញាធរ មាតាបិតាសិស្ស និងអ្នកពាក់ព័ន្ធនានាដើម្បីអភិវឌ្ឍន៍សាលារៀន ។ លើសពីនេះ ពង្រឹងការគ្រប់គ្រងដឹកនាំដោយបង្ហាញឱ្យឃើញច្បាស់អំពីផែនការ ការទទួលខុសត្រូវ តម្លាភាព និងមិនប្រកាន់បក្សពួក ។ ម៉្យាវិញទៀត នាយកសាលាត្រូវកសាងទំនុកចិត្ត ដោយខិតខំបង្កើនសមិទ្ធផល លទ្ធផលសិក្សាល្អ គោរពឆន្ទៈរួម មានការលះបង់ មានចក្ខុវិស័យ បេសកកម្ម រចនាសម្ព័ន្ធច្បាស់លាស់ ។
៦. បុគ្គលក្រមសីលធម៌វិជ្ជាជីវៈ៖ នាយកសាលាល្អ ត្រូប្រកាន់ខ្ជាប់មនសិកាវិជ្ជាជីវៈគ្រូបង្រៀន ពង្រឹងសាមគ្គីភាព គោរពវិន័យការងារ រក្សាការសង្ងាត់វិជ្ជាជីវៈ និងមានភាពស្មោះត្រង់ ។ លើសពីនេះ ផ្ដល់តម្លៃដល់អ្នកសិក្សា មិនរើសអើង មិនប្រើអំពើហិង្សា មានសីលធម៌រស់នៅល្អប្រកបដោយគុណធម៌ យុត្តិធម៌ សុភវិនិច្ឆ័យ និងការពិគ្រោះយោបល់ផ្អែកលើភស្ដុតាំងជាក់ស្ដែង ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត ទៅសិក្សានៅរ៉ូម៉ានី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
ក្រោមកម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់រដ្ឋាភិបាល នៃប្រទេសរ៉ូម៉ានី សម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត សិក្សារយៈពេល៣ខែ...
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...
ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុងប្រទេសសិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2023
កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...
អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2024
ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2023
សាកលវិទ្យាល័យ Melburne នៅប្រទេសអូស្រ្តាលី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...





























