សិង្ហបុរី៖ ដោយសារឥទ្ធិពលរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ កំពុងធ្វើឱ្យសិស្សានុសិស្សសិង្ហបុរីជាច្រើននាក់បង្ខំចិត្តស្នាក់នៅផ្ទះ និងទទួលរងវិបត្តិជាច្រើនទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ភ្លាមៗដើម្បីជាដំណោះស្រាយចំពោះមុខ រដ្ឋាភិបាលសិង្ហបុរីបានចេញវិធានការដោះស្រាយបញ្ហានេះតាមរយៈសកម្មភាពពង្រឹងសុខភាពផ្លូវចិត្តសិស្សឱ្យបានខ្លាំងជាចម្បងបំផុត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សិង្ហបុរីធ្លាប់ល្បីល្បាញថា ជាប្រទេសមានប្រព័ន្ធអប់រំល្អ ពេលនេះកំពុងគិតគូរយ៉ាងខ្លាំងពីផលប៉ះពាល់នៃការបិទសាលារៀនជាបណ្តោះអាសន្នដោយសារកូវីដ-១៩។ ប្រទេសនេះកន្លងទៅកម្រមានប្រជុំពិភាក្សាពីបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រព័ន្ធអប់រំ តែនៅក្នុងដំណាក់កាលនេះសិង្ហបុរីបានបង្ហាញពីស្ថានភាពតានតឹងដ៏គួរឱ្យព្រួយបារម្ភចំពោះវិបត្តិផ្លូវចិត្តរបស់សិស្ស។
លោកវេជ្ជបណ្ឌិត ចា ហ្វា បានលើកឡើងថា ជាដំណោះស្រាយនៅតាមសាលារៀនត្រូវមានវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងពីសុខភាពផ្លូវចិត្ត និងលើកទឹកចិត្តឱ្យសិស្សឱ្យក្លាហានទទួលសេវាប្រឹក្សាយោបល់ជាមួយគ្រូបង្រៀន ឬប្រឹក្សាពីអ្នកជំនាញផ្លូវចិត្តឱ្យបានកាន់តែច្រើន។
ជាការកត់សម្គាល់ប្រព័ន្ធអប់រំនៅក្នុងប្រទេសសិង្ហបុរីភាគច្រើនតម្រូវឱ្យសិស្សត្រូវធ្វើលំហាត់ និងអនុវត្តកិច្ចការងារសាលាច្រើនជាងសម្រាកកម្សាន្ត ឬធ្វើការងារខាងក្រៅ ប៉ុន្តែនៅពេលនេះសិង្ហបុរីហាក់ប្តូរទិសដៅបន្តិចពីទម្លាប់អប់រំចាស់។ ទូទាំងប្រទេសចាប់ផ្តើមកាត់បន្ថយសកម្មភាពនិងមុខវិជ្ជាផ្សេងៗក្នុងកម្មវិធីសិក្សាដោយផ្តល់អាទិភាពដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តសិស្សានុសិស្សវិញ។
សូមបញ្ជាក់ថា បច្ចុប្បន្នជារៀងរាល់សប្តាហ៍សិស្សចាប់ពីថ្នាក់បឋមរហូតដល់កម្រិតអនុវិទ្យាល័យ ត្រូវបានលើកទឹកចិត្តឱ្យបង្ហាញពីភាពតានតឹងក្នុងចិត្ត ការព្រួយបារម្ភ និងបញ្ហាផ្សេងៗដើម្បីឱ្យគ្រូមានជំនាញជួយពិភាក្សារកដំណោះស្រាយ។ បន្ថែមពីលើនេះ វគ្គសិក្សានីមួយៗ សាលាបានបញ្ចូលវីដេអូគំនូរជីវចលដើម្បីឱ្យសិស្សកម្សាន្តផង រៀនពីរបៀបដោះស្រាយបញ្ហាផង ព្រមទាំងជំរុញឱ្យសិស្សពិភាក្សាបញ្ចេញយោបល់ឱ្យបានកាន់តែច្រើន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ប្រកាសផ្ដល់អាហារូបករណ៍ជាង ១ពាន់កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2026
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃចំនួន ១,០៥៦កន្លែង លើជំនាញចំនួន ១៤មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2023
ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































