ក្រុមហ៊ុនឯកជនធំៗចំនួន ៧ កាលពីពេលថ្មីៗនេះបានផ្តល់ឱកាសឱ្យក្រុមយុវជនមកពីកម្មវិធី យុវជន២១ “Youth 21st” នៃក្រសួងអប់រំ យុវជន និងកីឡា ចុះកម្មសិក្សាការងារជាក់ស្តែង ដើម្បីដកស្រង់យកបទពិសោធន៍ និងចំណេះដឹងល្អៗដើម្បីអនុវត្តជាក់ស្តែងក្នុងគម្រោងអាជីវកម្មរបស់ខ្លួន។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជនបានមានប្រសាសន៍ថា កម្មវិធី “យុវជន២១” រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលជំនាញ និងបំណិនដល់យុវជន ដើម្បីរៀបចំ គម្រោងអាជីវកម្មបែបឌីជីថល (Digital Business Model) ដែលអាចអនុវត្តបានក្នុងសង្គមជាក់ស្តែង និងដំណើរការអាជីវកម្ម។ ដើម្បីបង្កើតផែនការអាជីវកម្មអាចអនុវត្តបានពិតប្រាកដ និងឆ្លើយតបទៅនឹងទីផ្សារជាក់ស្តែង គឺតម្រូវឱ្យសិក្ខាកាមចុះអនុវត្តជាក់ស្តែងនៅតាមបណ្តាសហគ្រាស និងក្រុមហ៊ុនឯកជនដែលកំពុងធើ្វអាជីវកម្មទម្រងឌីជីថល ធើ្វការស្រាវជ្រាវព័ត៌មាន និងសិក្សាស៊ីជ្រៅលើទិន្នន័យពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមក្នុងផែនការអាជីវកម្មរបស់ពួកគេ។
លោកជំទាវ ស្រូយ សុជាតិ បានមានប្រសាសន៍ថា៖
“ការចុះកម្មសិក្សាតម្រូវឱ្យសិក្ខាកាមរៀនបន្សាំជីវិតការងារ និងស្ថានភាពពិតជាក់ស្តែងនៅក្នុងសង្គម ព្រមទាំងចេះស្វែងរកដោះស្រាយផ្សេងៗ ដើម្បីជំនះបាននូវឧបសគ្គ និងបញ្ហាប្រឈមនានា ដែលពួកគេជួបប្រទះ។ បំណិនអំណត់ តស៊ូ ក្លាហាន និងបំណិនឌីជីថលដើម្បីដោះស្រាយបញ្ហា គឺជាគោលបំណងដ៏សំខាន់សម្រាប់ការចុះកម្មសិក្សារបស់កម្មវិធី “យុវជន២១”

លោក ឯម ពិសិដ្ឋ សាស្ត្រាចារ្យ និងជាសមាជិកគណៈកម្មការរៀបចំកម្មវិធីយុវជន២១ បានលើកឡើងថាការចុះកម្មសិក្សារយៈពេល៨សប្តាហ៍ គឺចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ដល់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ប្អូនៗកម្មសិក្សាការីនឹងទទួលបានព័ត៌មានជាក់ស្តែង និងទិន្នន័យបន្ថែមសម្រាប់ដាក់ជាធាតុចូលដើម្បីកែសម្រួល និងបំពេញបន្ថែមលើផែនការអាជីវកម្ម។
លោក ឯម ពិសិដ្ឋ បានមានប្រសាសន៍ថា៖
“ក្រុមហ៊ុនឯកជនគឺជាតួអង្គសំខាន់បំផុត ដើម្បីជួយផ្តល់ព័ត៌មាន និងទិន្នន័យជាក់លាក់ ជាពិសេសចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលបានអនុវត្តក្នុងអាជីវកម្មពិតប្រាកដ ការជួប្រទះបញ្ហាប្រឈម និងដំណោះស្រាយជាក់លាក់ និងសមស្របទៅនឹងបញ្ហាជាក់ស្តែងក្នុងសង្គម។ ក្រុមហ៊ុនឯកជននឹងផ្តល់ជូនវេទិកាពិគ្រោះយោបល់ ឱកាសការងារ ឱកាសវិនិយោគ និងការណែនាំវិធីសាស្រ្តវិនិយោគដែលឆ្លើយតបទៅនឹងទីផ្សារ និងតម្រូវការសង្គម”
លោកបានបន្ថែមផងដែរថា តាមរយៈការចុះកម្មសិក្សាប្អូនៗយុវជននឹង បង្វឹកខ្លួនៗឯងឱ្យមានជំនាញភាពជាអ្នកដឹកនាំ(Leadership Skill) ជំនាញសហគ្រិនភាព(Entrepreneurship) បំណិនអាជីពការងារ(Career Development) បំណិនជីវិត (Life Skill) និងបំណិនដោះស្រាយបញ្ហា(Resolution Skill)។ ប្អូនៗយុវជននឹងសិក្សាបំពេញបន្ថែមលើទ្រឹស្តីផ្សារភ្ជាប់ជាមួយការអនុវត្ត ក្នុងការរៀបចំផែនការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងអនុវត្តបាននៅក្នុងសង្គម ជាក់ស្តែង។
គួរបញ្ជាក់ផងដែរថា តាមរយៈការជួយសម្របសម្រួល ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានក្រុមហ៊ុនជាច្រើនបានឆ្លើយតបទទួលឱ្យយុវជនរបស់យើងចុះកម្មសិក្សា។ ប៉ុន្តែដោយហេតុថា បេសកកម្មរបស់ក្រុមហ៊ុនមួយចំនួនមិនបានឆ្លើយតបទៅនឹង វត្ថុបំណងផែនការអាជីវកម្មរបស់ប្អូនៗយុវជន ដូចនេះហើយបានជាគណៈកម្មការរៀបចំ បានពិនិត្យយ៉ាងលម្អិតលើលក្ខខណ្ឌនីមួយៗ និងបានពិគ្រោះយោបល់ជួយក្រុមហ៊ុនឯកជន ដើម្បីធើ្វការផ្គូផ្គងឱ្យស៊ីសង្វាក់គ្នារវាងវត្ថុបំណងផែនការអាជីវកម្មរបស់ប្អូនៗយុវជន ក្នុងនោះមានក្រុមហ៊ុនចំនួន៧ ដូចជា៖
– ធនាគារវីង៖ ទទួលយក ០៣ក្រុមគឺ៖ ១-សាកលវិទ្យាល័យវេស្ទើន-WU (App Phsar 360 ការលក់ទំនិញអនឡាញ) ២-សាកលវិទ្យាល័យធនធានមនុស្ស-HRU (App សេវាកម្មសំអាត និងដឹកជញ្ជូន) ៣-សាកលវិទ្យាល័យជាតិគ្រប់គ្រង-NUM (App សេវាកម្មអប់រំ)។
– RMA Group៖ ទទួលយក០៣ក្រុមគឺ៖ ១-សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត & សេដ្ឋកិច្ច-RULE (App សេវាកម្មពិគ្រោះយោបល់ និងអប់រំ) ២-សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ-PPIU (App សុវណ្ណភូមិ ការលក់កសិផលអនឡាញ) ៣-សាកលវិទ្យាល័យភូមិកសិកម្ម-RUA (ទូលក់ទំនិញស្វ័យប្រវត្តិ)។
– គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេម៉ា៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ-RUPP (App សេវាកម្មការងារ និងអប់រំ)។
– Bee Digital៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យមេគង្គកម្ពុជា-CMU (ROMNEA EVENT PLANNER)។
– Apsara Media Service-AMS៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យផារ៉ាហ្គន-Paragon IU (App SERSITY Online Community)។
– Target Investment Corporation LTD-TIC៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត-UP (App គ្រូពេទ្យខ្ញុំ)។
– សាកលវិទ្យាល័យជាតិគ្រប់គ្រង៖ ទទួលយក០១ក្រុមគឺ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង-NUM (App សេវាកម្មអប់រំ)៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...
ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2026
ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា
ឱកាសសម្រាប់សិស្សបាក់ឌុប! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង ផ្តល់ជូនទាំងកុំព្យូទ័រ និងការសិក្សាឥតគិតថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2026
ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់...
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញលេញថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2026
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជា
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...
អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2026
សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត
ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសរុស្ស៊ី! សាកលវិទ្យាល័យ Sechenov បើកទទួលពាក្យអាហារូបករណ៍ InteRussia 2026 ផ្នែកវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2026
សម្រាប់គ្រូពេទ្យ និស្សិតឯកទេស និងឱសថការីកម្ពុជា ដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ, ពេលនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រឈានមុខគេលេខ១
កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2026
សាធារណរដ្ឋកូរ៉េ កំពុងប្រកាសជ្រើសរើសបេក្ខភាពចំនួន ២០ រូប ពីតំបន់ និងស្ថាប័នខុសៗគ្នា ដើម្បីឱ្យទៅចូលរួមកម្មវិធីK-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់ឆ្នាំ២០២៦ នេះ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























