ក្រុមការងារអាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
ជំនាញបច្ចេកទេស និងកាលបរិច្ឆេទចូលរៀន
សម្រាប់អាហារូបករណ៍ទាំង ១០កន្លែងនេះ ត្រូវបានបែងចែកទៅតាមជំនាញសំខាន់ៗ រួមមាន៖
- មេកានិកឧស្សាហកម្ម៖ ចំនួន ០៣ កន្លែង
- បរិក្ខារត្រជាក់៖ ចំនួន ០៤ កន្លែង
- វិស្វកម្មរថយន្ត៖ ចំនួន ០៣ កន្លែង
វេនសិក្សា៖ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ (សិក្សាទាំងពេលព្រឹក និងពេលល្ងាច)។
កាលបរិច្ឆេទចូលរៀន៖
លើកទី១៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
លើកទី២៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦
លក្ខខណ្ឌជ្រើសរើស
-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ (សម្គាល់៖ ចំពោះសិស្សដែលទើបប្រឡងបាក់ឌុបឆ្នាំ២០២៦ មិនទាន់ដឹងលទ្ធផល ជាប់ ឬធ្លាក់ អាចភ្ជាប់បញ្ជីលទ្ធផលប្រឡងដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ពាក្យស្នើសុំជាបណ្តោះអាសន្នបាន)។
-ការបើកទូលាយ៖ អាហារូបករណ៍នេះផ្តល់ជូនដល់សិស្ស-និស្សិតទូទាំងប្រទេស។
-ការផ្តល់អាទិភាពពិសេស៖ ផ្តល់អាទិភាពជូនសិស្ស-និស្សិតដែលធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត ដោយអាចភ្ជាប់មកជាមួយនូវ ៖ លិខិតសរសើរ ឬលិខិតថ្លែងអំណរគុណដែលបញ្ជាក់ពីការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

របៀបដាក់ពាក្យ និងកាលបរិច្ឆេទផុតកំណត់
បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញព័ត៌មាន និងដាក់ពាក្យតាមរយៈ App Sar Sokha Scholarship ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតេឡេក្រាម (Telegram) ក្រុមការងារ ៖ 099 345 432
ឬអាសយដ្ឋាន ផ្ទះលេខ៤៤ ផ្លូវ ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕













































































