ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ភ្នំពេញ – សាកលវិទ្យាល័យភូមិន្ទភ្នំពេញបាន​ប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនចំនួន៤កន្លែង សម្រាប់តែនិស្សិតឆ្នាំទី១ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ឱ្យរួមមាន ជីវបច្ចេកវិទ្យា វិទ្យាសាស្ត្រដំណាំ បសុសត្វ វិស្វកម្មបច្ចេកវិទ្យាបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ការសិក្សាវប្បធម៌វៀតណាម និងភាសាវៀតណាម ។ លើសពីនេះ អាហារូបករណ៍នឹងផ្ដល់ជូនការគាំទ្រការសិក្សាមួយចំនួនដូចជា ការសិក្សាដោយឥតបង់ថ្លៃរួមជាមួយការសិក្សាបំប៉នភាសាអង់គ្លេស ទឹកប្រាក់ឧបត្ថម្ភ១លានដុងរៀងរាល់ខែ កន្លែងស្នាក់នៅ និងការធានារ៉ាប់រង ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំអាហារូបករណ៍១ច្បាប់(មានស្រាប់នៅការិយាល័យទំនាក់ទំនងអន្តរជាតិ) សំបុត្របញ្ជាក់កំណើត១ច្បាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិបណ្ដោះអាសន្ន១ច្បាប់ ព្រឹត្តិបត្រពិន្ទុនៅវិទ្យាល័យ១ច្បាប់ ច្បាប់ចម្លងលិខិតឆ្លងដែន១ច្បាប់ និងឯកសារបញ្ជាក់សុខភាព១ច្បាប់ (ក្នុងរយៈពេល៦ខែចុងក្រោយ) ។ គួរបញ្ជាក់ដែរថា គ្រប់ឯកសារភ្ជាប់ទាំងអស់ត្រូវធ្វើឡើង ឬបកប្រែជាភាសាអង់គ្លេស ។

សិស្ស-និស្សិតអាចទំនាក់ទំនងសួរបន្ថែមតាមរយៈតេឡេក្រាម ( https://t.me/iro_rupp ) រៀងរាល់ម៉ោងធ្វើការ និងដាក់ពាក្យនៅការិយាល័យទំនាក់ទំនងអន្តរជាតិ បន្ទប់២១៩A អគារA ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាស​ជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មក​ពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...