ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ផ្នែកដែលត្រូវជ្រើសរើស ៖ អ្នកគ្រប់គ្រងទិន្នន័យ (Database Administrator) ចំនួន ៥នាក់, អ្នកគ្រប់គ្រង​ប្រព័ន្ធបណ្តាញ (Network Administrator) ចំនួន ៥នាក់, អ្នកអភិវឌ្ឍ​កម្មវិធី (Software Developer) ចំនួន ៥នាក់, អ្នកថែទាំឧបករណ៍​ព័ត៌មានវិទ្យា (Maintenance Officer) ចំនួន ៥នាក់, អ្នកគ្រប់គ្រង​ប្រព័ន្ធសុវត្ថិភាព​ព័ត៌មានវិទ្យា និង​កាមេរ៉ាសុវត្ថិភាព ចំនួន ៥នាក់ និង អ្នក​បណ្តុះបណ្តាល​បច្ចេកវិទ្យាព័ត៌មាន ចំនួន ៥នាក់។

លក្ខខណ្ឌជ្រើសរើស ៖ ជនជាតិខ្មែរ សញ្ជាតិខ្មែរ, មានអាយុចន្លោះពី ២២ ដល់ ៣០ឆ្នាំ, មានកាយសម្បទាគ្រប់គ្រាន់ (វិញ្ញាបនបត្រ​បញ្ជាក់​ពីនាយកដ្ឋានពេទ្យការងារ), អាច​បំពេញ​ការងារបន្ថែម​ម៉ោង​ក្នុង​ថ្ងៃឈប់សម្រាក, មានចំណេះដឹងភាសាអង់គ្លេស​អាច​ប្រើប្រាស់បាន, មានសញ្ញាបត្រ​យ៉ាង​តិច​បរិញ្ញាបត្រ ឬប្រហាក់ប្រហែល​លើជំនាញ​ដែល​ជ្រើសរើស, មាន​បទពិសោធ​ការងារ​ពាក់ព័ន្ធ​នឹង​ជំនាញខាងលើ។

អត្ថប្រយោជន៍ ៖ ទទួលបានប្រាក់​ឧបត្ថម្ភ​ផ្អែក​លើ​គោល​ការណ៍​មន្រ្តី​កិច្ច​សន្យា នៃអគ្គលេខាធិការដ្ឋាន​រដ្ឋសភា, ទទួលបានអត្ថប្រយោជន៍បន្ថែម​ផ្សេងៗ។

បេក្ខជនដែលមានចំណាប់អារម្មណ៍​ចង់ដាក់ពាក្យ​ចូលបម្រើការងារ សូមទំនាក់ទំនង​ទទួល និង​ដាក់ពាក្យ​ប្រឡង​នៅ​ការិយាល័យធនធាន​មនុស្ស នៃ​នាយកដ្ឋាន​គ្រប់គ្រង​បុគ្គលិក ចាប់ពីថ្ងៃជូនដំណឹង រហូត​ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ។ ចំពោះ​កាលបរិច្ឆេទប្រឡង នឹងជូនដំណឹងតាមតេឡេក្រាម បន្ទាប់ពីគណៈកម្មការ​ពិនិត្យ និង​វាយតម្លៃ​លើលក្ខខណ្ឌ​ជ្រើសរើស​រួចរាល់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០១៧ ៩៨៩ ៨៨២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...