ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ភ្នំពេញ – កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo នៃប្រទេសជប៉ុនឆ្នាំសិក្សា២០២៣។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់និស្សិតបរទេសគ្រប់សញ្ជាតិដែលមានក្នុងប្រទេសសមាជិក ADB ក្នុងនោះ​រួមមានទាំងកម្ពុជាផងដែរ ។

ជំនាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលអាហារូបករណ៍ផ្ដល់ជូនសិក្សារួមមាន ផ្នែកវិទ្យាសាស្ត្រ ការធ្វើផែនការទីក្រុង ការរចនាទីក្រុង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិទ្យាសាស្ត្របរិស្ថាន ផ្នែកសុខភាពសាធារណៈ ផ្នែកវិស្វកម្ម ការសិក្សាអភិវឌ្ឍន៍ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម គោលនយោបាយសាធារណៈ ផ្នែកគ្រប់គ្រងបរិស្ថាន ផ្នែកសេដ្ឋកិច្ច ផ្នែកភូមិសាស្ត្រ សិល្បៈក្នុងទំនាក់ទំនងអន្តរជាតិ ផ្នែកច្បាប់ និងជំនាញជាច្រើនទៀត ។

លក្ខខណ្ឌដែលបេក្ខជនអាចស្នើពាក្យអាហារូបករណ៍បានត្រូវមាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជាប្រជាពលរដ្ឋដែលនៅក្នុងប្រទេសសមាជិក ADB មានបទពិសោធន៍ការងារពេញម៉ោងរយៈពេល២ឆ្នាំ ស្ទាត់ជំនាញភាសាអង់គ្លេស មានអាយុក្រោម៣៥ឆ្នាំ និងមានសុខភាពល្អ ។ លើសពីនេះបេក្ខជនដែលមានសញ្ជាតិ២មិនមានសិទ្ធក្នុងការទទួលបានអាហារូបករណ៍ មិនមែនជាបុគ្គលិកនៃស្ថាប័ន ADB-JSP និងត្រូវត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្រោយបញ្ចប់ការសិក្សា ។

ឯកសារចាំបាច់ដែលបេក្ខជនដាក់ស្នើសុំពាក្យរួមមាន ប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន ប្រតិចារិកសញ្ញាប័ត្រ កំណត់ត្រាវិញ្ញាបនបត្រសិក្សា បំពេញទម្រង់ពាក្យសុំ ច្បាប់ចម្លងលិខិតឆ្លងដែនដែលមានសុពលភាព និង លិខិតយោងចំនួន២ ។

បេក្ខជនដែលជាប់អាហារូបករណ៍នឹងទទួលបានការគាំទ្រពីភាគីអាហារូបករណ៍ដូចជា ការសិក្សាដោយឥតបង់ថ្លៃនិងការចំណាយថ្លៃពាក្យផ្សេងៗ កន្លែងស្នាក់នៅ ថ្លៃសំបុត្រយន្តហោះធ្វើដំណើរ ថ្លៃធានារ៉ាប់រងសុខភាព និងថ្នាំព្យាបាលផ្សេងៗ លើសពីនេះអ្នកស្រាវជ្រាវអាចទទួលបានការចំណាយលើនិក្ខេបបទតាមការស្នើសុំ ។ គួរបញ្ជាក់ដែរថា ការគាំទ្រពីអាហារូបករណ៍នឹងមានតម្លៃខុសគ្នាទៅតាមជំនាញដែលបេក្ខជនរៀន ។

សម្រាប់ព័ត៌មានលម្អិត និងកាលបរិច្ចេទផុតកំណត់សូមចូលទៅកាន់ https://tinyurl.com/3aymf8nh ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...