អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦ តាមរយៈកម្មវិធីអាហារូបករណ៍ពិសេស The Rector’s Scholarship។

កម្មវិធីសិក្សាដែលផ្តល់ជូន ៖ ថ្នាក់បរិញ្ញាបត្រ មាន ៣៦ ជំនាញ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master): មាន ១០ ជំនាញ។

អត្ថប្រយោជន៍នៃអាហារូបករណ៍ ៖ អាហារូបករណ៍ត្រូវបានបែងចែកជាពីរប្រភេទធំៗ គឺ អាហារូបករណ៍ពេញលេញ (Fully Funded) សម្រាប់​ថ្នាក់អនុបណ្ឌិត នឹងទទួលបាន ឥតគិតថ្លៃសិក្សា (៤ ឆមាស), ប្រាក់ឧបត្ថម្ភប្រចាំខែ ២ លានរូពី, ថ្លៃសៀវភៅ ១.៥ លានរូពី/ឆមាស, កញ្ចប់ថវិកាស្រាវជ្រាវ ៥ លានរូពី, ការធានារ៉ាប់រងសុខភាព, វគ្គរៀនភាសាឥណ្ឌូនេស៊ី ៥ ខែ និងកន្លែងស្នាក់នៅឥតគិតថ្លៃ ១០ ខែ។ ថ្នាក់បរិញ្ញាបត្រ : ឥតគិតថ្លៃសិក្សា (៨ ឆមាស), ប្រាក់ឧបត្ថម្ភប្រចាំខែ ១.៥ លានរូពី, ថ្លៃសៀវភៅ ១ លានរូពី/ឆមាស, កញ្ចប់ថវិកាស្រាវជ្រាវ ៣ លានរូពី, ព្រមទាំងអត្ថប្រយោជន៍សុខភាព ភាសា និងកន្លែងស្នាក់នៅដូចថ្នាក់អនុបណ្ឌិតដែរ។

អាហារូបករណ៍មួយផ្នែក (Partially Funded): ទទួលបានការលើកលែងថ្លៃសិក្សា (៤-៨ ឆមាស), ការធានារ៉ាប់រងសុខភាព, វគ្គរៀនភាសា និងកន្លែងស្នាក់នៅ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ មិនមែនជាជនជាតិឥណ្ឌូនេស៊ី, មានអាយុមិនលើសពី ២៥ ឆ្នាំ (សម្រាប់បរិញ្ញាបត្រ) និងមិនលើសពី ៣៥ ឆ្នាំ (សម្រាប់អនុបណ្ឌិត), មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រ, មានសមត្ថភាពភាសាអង់គ្លេសល្អ និងមានឆន្ទៈរៀនភាសាឥណ្ឌូនេស៊ី, មានសមិទ្ធផលសិក្សា (Academic) ឬសកម្មភាពក្រៅកម្មវិធីសិក្សាល្អ។

ឯកសារតម្រូវ ៖ ច្បាប់ចម្លងលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ២៤ ខែ), រូបថត (ផ្ទៃខាងក្រោយពណ៌ក្រហម), លិខិតបញ្ជាក់សុខភាព (បញ្ជាក់ថាគ្មានជំងឺឆ្លងដូចជា៖ របេង, HIV, រលាកថ្លើម ជាដើម), ព្រឹត្តិបត្រពិន្ទុចុងក្រោយ (ជាភាសាអង់គ្លេស), ប្រវត្តិរូបសង្ខេប (CV), លិខិតលើកទឹកចិត្ត (Motivation Letter) និងការប្តេជ្ញាចិត្តបញ្ចប់ការសិក្សា, វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស (TOEFL/TOEIC/IELTS), លិខិតបញ្ជាក់សមត្ថភាពភាសាឥណ្ឌូនេស៊ី (សម្រាប់កម្មវិធីសិក្សាដែលមិនប្រើភាសាអង់គ្លេស), លិខិតបញ្ជាក់ពីស្ថានទូត (សម្រាប់បេក្ខជនដែលជាប់ទៅវគ្គសម្ភាសន៍)។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ international.ump.ac.id ។

ផុតកំណត់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។