អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

លក្ខខណ្ឌនៃការដាក់ពាក្យសុំសិទ្ធជ្រើសរើស ៖ បេក្ខជន បេក្ខនារី ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្រ បរិញ្ញាបត្ររងគិលានុបដ្ឋាក ឬបរិញ្ញាបត្រគិលានុបដ្ឋាក ឬបរិញ្ញាបត្រគិលានុបដ្ឋាក-ឆ្មប (៣+១)។ ចំពោះបេក្ខជន បេក្ខនារី ប្រឡងបញ្ចប់ការសិក្សានៅឆ្នាំសិក្សាដែលគណៈកម្មាធិការប្រឡងថ្នាក់ជាតិ តម្រូវឱ្យប្រឡងចេញថ្នាក់ជាតិ ត្រូវប្រឡងបញ្ចប់ការសិក្សាជាប់ និងប្រឡងចេញថ្នាក់ជាតិជាប់ជាស្ថាពរសិន។ ក្នុងករណី បេក្ខជន បេក្ខនារី ដែលមានសញ្ញាបត្របញ្ចប់ការសិក្សានៅបរទេស ត្រូវភ្ជាប់ជាមួយឯកសារសមមូល ដែលចេញដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ឬក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។

សំណុំឯកសារដាក់ពាក្យ បេក្ខជន បេក្ខនារីត្រូវភ្ជាប់រួមមាន បង្កាន់ដៃទទួលពាក្យ១ច្បាប់ បង្កាន់ដែបង់ប្រាក់សុំសិទ្ធចុះឈ្មោះជ្រើសរើស១ច្បាប់ ពាក្យសុំជ្រើសរើសចូលរៀន១ច្បាប់ ជីវប្រវត្តិសង្ខេប (មានបិទរូបថតថ្មី៤x៦) ១ច្បាប់ វិញ្ញាបនបត្រ ឬសញ្ញាបត្រ (ដែលកំណត់ខាងលើ) ថតចម្លងមានបញ្ជាក់ពីសាលារាជធានី ឬសាលាក្រុង/ខេត្ត ឬ ស្រុក/ខណ្ឌ ១ច្បាប់ដើម្បីផ្ទៀងផ្ទាត់។ ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ព្រឹត្តិបត្រពិន្ទុការសិក្សាច្បាប់ដើមដោយមានបង្ហាញពី និទ្ទេសជាអក្សរ (Letter Grade) និងចំនួនក្រេឌីត តាមមុខវិជ្ជានីមួយៗ តាមឆមាស តាមឆ្នាំសិក្សា និងពេលប្រឡងបញ្ចប់ការសិក្សា ព្រមទាំងមានមធ្យមភាគនៃពិន្ទុសរុប ដោយភ្ជាប់ច្បាប់ដើម១ច្បាប់។

សម្រាប់បេក្ខជន-បេក្ខនារី ដែលឆ្នាំសិក្សារបស់ខ្លួនត្រូវបានកំណត់ឱ្យប្រឡងចេញថ្នាក់ជាតិដោយគណៈកម្មាការរៀបចំការប្រឡងថ្នាក់ជាតិ ត្រូវភ្ជាប់ជាមួយលទ្ធផលប្រឡងចេញថ្នាក់ជាតិជាប់ ដែលមានទំព័រទី១ ទំព័រដែលមានឈ្មោះបេក្ខជន-បេក្ខនារី និងទំព័រចុងក្រោយ ១ច្បាប់។ ក្នុងករណីបេក្ខជន-បេក្ខនារី មានសញ្ញាបត្របញ្ចប់ការសិក្សានៅបរទេស ត្រូវភ្ជាប់ជាមួយការបញ្ជាក់ទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ១ច្បាប់ ។ ចំពោះបេក្ខជន បេក្ខនារី ជាមន្ត្រីរាជការត្រូវមានភ្ជាប់បន្ថែមនូវ លិខិតបញ្ជាក់អនុញ្ញាតឱ្យមកបន្តការសិក្សាពីអង្គភាព១ច្បាប់ ចំណែកបេក្ខជន បេក្ខនារី កំពុងបម្រើការងារនៅកន្លែងចក្ខុរោគ ត្រូវមានលិខិតបញ្ជាក់ពីអង្គភាពរបស់ខ្លួន១ច្បាប់។

បេក្ខជនអាចទាញយកស្នើសុំ តាមរយៈ https://www.uhs.edu.kh/registrar/new_pdf/1735876975_2025_UHS_Registration%20Form_BON9_F.pdf ។

សម្រាប់ព័ត៌មានបន្ថែម បេក្ខជន បេក្ខនារី អាចតំនាក់ទំនងទៅកាន់ លោកស្រី គង់ សំអាត តាមរយៈ ០១២ ២៤០ ៣៧៣ ឬ តាមរយៈ Email: samathkong@uhs.edu.kh រៀងរាល់ម៉ោងធ្វើការ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។