អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

កម្មវិធីសិក្សានៅ China University of Petroleum មានអាហារូបករណ៍ចំនួន ៣ប្រភេទ រួមមាន ប្រភេទ A (Type A) ទទួលពាក្យ​ពីខែមករា ដល់មីនា ឆ្នាំ២០២៦, អាហារូបករណ៍ប្រភេទ B (Type B) ទទួលពាក្យ​ពីខែមីនា ដល់ ឧសភា ឆ្នាំ២០២៦ និងអាហារូបករណ៍ Silk Road ពីថ្ងៃទី១៥ ដល់ ៣០ ឧសភា ២០២៦។

ជំនាញដែលផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រមាន ៖ វិស្វកម្មរុករកធនធាន, ហិរញ្ញវត្ថុ, វិទ្យាសាស្ត្រកុំព្យូទ័រ, វិស្វកម្មប្រេងកាត។ ជំនាញសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតមាន ៖ ធនធានភូមិសាស្ត្រ និងវិស្វកម្ម, វិស្វកម្មប្រេងកាត និងឧស្ម័នធម្មជាតិ (អណ្តូង វាល នៅឯនាយសមុទ្រ), វិស្វកម្មគីមី, វិទ្យាសាស្ត្រគ្រប់គ្រង, វិទ្យាសាស្ត្រកុំព្យូទ័រ (ភាសាចិន), ហិរញ្ញវត្ថុ (ភាសាចិន) និងជំនាញជាច្រើនទៀត។

​បេក្ខជនជ័យលាភីអាហារូបករណ៍ នឹងទទួលបានការគាំទ្រ ៖ ថ្លៃសិក្សាពេញលេញ (រួមទាំងថ្លៃរដ្ឋបាល), ថ្លៃស្នាក់នៅ (ពី CNY700 ដល់ CNY 1000 ក្នុងមួយខែ), ការចំណាយប្រចាំខែ CNY2,500 សម្រាប់ថ្នាក់បរិញ្ញាបត្រ CNY2,500 សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ CNY3,000 និងថ្នាក់បណ្ឌិត CNY3,500។ លើសពីនេះ បេក្ខជននឹងទទួលបានថ្លៃធានារ៉ាប់រងសុខភាព CNY800 ក្នុងមួយឆ្នាំ និងថ្លៃសិក្សាភាសាចិន (ក្នុងករណីត្រូវការ)។

លក្ខខណ្ឌបេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ៖ ជាបេក្ខជនអន្តរជាតិដែលមិនមានសញ្ជាតិចិន, បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រ មានអាយុក្រោម២៥ឆ្នាំ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានអាយុក្រោម៣៥ឆ្នាំ, មានសញ្ញាបត្របរិញ្ញាបត្រ។ ថ្នាក់បណ្ឌិតមានអាយុក្រោម៤០ឆ្នាំ និងមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ។ ជាមួយគ្នានេះ បេក្ខជនត្រូវមាន លិខិតបញ្ជាក់ភាសា HSK4-5 មានលិខិត IELTS6.5/TOEFL80 ។ បេក្ខជន ក៏ជាបុគ្គលដែលមានគោលបំណងត្រឡប់ទៅប្រទេសកំណើតវិញក្រោយបញ្ចប់ការសិក្សា និងមានបទពិសោធន៍សិក្សារយៈពេល២ឆ្នាំយ៉ាងតិច។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.chinesescholarshipcouncil.com/china-university-of-petroleum-csc-scholarship.html ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។