រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីផ្ដល់អាហារូបករណ៍ ២០កន្លែងដល់សិស្សនិស្សិតនៅកម្ពុជា

ភ្នំពេញ – សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានឱ្យ​ដឹងថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ីចំនួន ២០នាក់ សម្រាប់ឆ្នាំសិក្សា ២០២១ -២០២២ ។

មុខវិជ្ជាដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ការសិក្សាលើជំនាញសិល្បៈ វប្បធម៌  តូយ៌តន្ត្រី ចម្រៀង សរុបជាង៦០មុខជំនាញចំនួន ០១កន្លែង ។ ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធមាន Physics, Astronomy, Chemistry, Nuclear Power and Technology, Technology Material ។

ទន្ទឹមគ្នានេះ មានជំនាញផ្សេងទៀតសរុប ៣០មុនជំនាញចំនួន ០៦កន្លែង និងការសិក្សាជំនាញ ពេទ្យ វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង វិស្វកម្មព័តមានវិទ្យា ស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច គ្រប់គ្រងចំនួន ១៣កន្លែង ។

បេក្ខជនត្រូវបំពេញ និងត្រៀមឯកសាររួមមាន សិខិតឆ្លងដែន (មានសុពលភាពមួយឆ្នាំ ៦ខែ គិតត្រឹមថ្ងៃដាក់ពាក្យ) លិខិតពិនិត្យសុខភាពទូទៅ និងលិខិតបញ្ចាក់ថាគ្មានជំងឺអេដស៍ និងស្វាយ ដែលចេញដោយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ឬមន្ទីរពេទ្យរដ្ឋ និងឯកសារជំនួយផ្សេងៗមាន ប័ណ្ណសរសើរ មេដាយប្រលង សញ្ញាបត្រភាសាបរទេស ប្រសិនបើមាន ។

ជាមួយគ្នានេះបេក្ខជនស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ឯកទេស (Specialist) ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (ភ្ជាប់ជាមួយព្រឹត្តិបត្រពិន្ទុការសិក្សាប្រចាំឆ្នាំ សម្រាប់សញ្ញាបត្រដែលគ្មានបញ្ជាក់និទ្ទេស) ។

សម្រាប់និស្សិតដែលស្នើសុំបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុការសិក្សា ។ ចំណែកនិស្សិតស្នើសុំការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមាន សញ្ញាបរិញ្ញាបត្រជាន់ខ្ពស់ និងព្រឹត្តិបត្រពិន្ទុការសិក្សា ។

គួរបញ្ជាក់ដែរថា ការបកប្រែសញ្ញាបត្រ ព្រឹត្តិបត្រពិន្ទុ និងឯកសារពាក់ព័ន្ធផ្សេងត្រូវធ្វើឡើងនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។បេក្ខជនត្រូវបង្កើតគណនីស្នើសុំដាក់ពាក្យឱ្យបានមុខថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ជាកំហិត និងអាចរងចាំដាក់ឯកសារផ្សេងៗបន្ថែមនៅពេលក្រោយបាន ។ ការចុះឈ្មោះស្នើសុំអាហារូបករណ៍ធ្វើឡើងតាមរយៈគេហទំព័រ https://education-in-russia.com ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទៅកាន់លេខទូរស័ព្ទ ០២៣ ២១៣ ៥០៨ ឬ ទៅកាន់ផ្ទាល់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី ដែលមានអាសយដ្ឋានផ្ទះលេខ ១០៣ មហាវិថីព្រះនរោត្ដម ឬតាមរយៈបណ្ដាញសង្គម https://www.facebook.com/rcckcam ។ ចាប់បើកទទួលពាក្យថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...