ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អូទ្រីស (ADC)។

វគ្គសិក្សា Diploma ដែលកម្មវិធីអាហារូបករណ៍ផ្ដល់ជូនរួមមាន A General Module, A Professional Module (ការគ្រប់គ្រងបដិសណ្ឋារកិច្ច ឬការគ្រប់គ្រងទេសចរណ៍) និង An Elective (ភាពជាសហគ្រិន ឬការបណ្តុះបណ្តាលគ្រូ)។ អាហារូបករណ៍ផ្តល់ជូនកម្មវិធីសិក្សាដែលមានរយៈពេលចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។

ដើម្បីធ្វើកាដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យសុំតាម Internet ដោយភ្ជាប់ជាមួយនឹងព័ត៌មាន និងឯកសារដែលត្រឹមត្រូវ មានភ្ជាប់លិខិតលើកទឹកចិត្តរបស់បេក្ខជនលើកឡើងពីចំណាប់អារម្មណ៍ដែលគួរទទួលបានអាហារូបករណ៍។ ជាមួយគ្នានេះ ឯកសារត្រូវបកប្រែជាភាសាអង់គ្លេស ឬភាសាអាល្លឺម៉ង់ (ប្រសិនបើចាំបាច់)។

បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបាន ថ្លៃសិក្សា សម្ភារៈសម្រាប់សិក្សា ការធានារ៉ាប់រងសុខភាព អាហារនៅក្នុងថ្ងៃសិក្សា ប្រាប់ប្រចាំខែ ការចំណាយផ្នែកនៃការស្នាក់នៅ និងឱកាសដំណើរកំសាន្ត និងព្រឹត្តិការណ៍ក្នុងសង្គមនានា។ គួរបញ្ជាក់ថា បេក្ខជនត្រូវទទួលបន្ទុកខ្លួនឯងលើថ្លៃទិដ្ឋាការ (Visa) ថ្លៃសំបុត្រយន្តហោះ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://ith-salzburg.at/admission-and-fees/scholarship/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។