ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ ចូលកម្មសិក្សានៅ YHCCF រយៈពេល៣ខែ ឬ៦ខែ ជាច្រើននាក់។

ឱកាសកម្មសិក្សានេះ នឹងផ្ដល់សម្រាប់និស្សិតដែលចេះភាសាខ្មែរ/អង់គ្លេស (និយាយ និងសរសេរ) ឬភាសាចិន (មានអាទិភាព) និងជានិស្សិតដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាស អាជីវកម្ម ការគ្រប់គ្រងគម្រោង ឬផ្នែកពាក់ព័ន្ធផ្សេងទៀត។ លើសពីនេះ​ ជាបេក្ខជនដែលមានចំណាប់អារម្មណ៍លើទំនាក់ទំនងកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការអាស៊ាន ការអភិវឌ្ឍយុវជន កិច្ចសហប្រតិបត្តិការអាជីវកម្ម ឬពាណិជ្ជកម្ម ជាដើម។ បេក្ខជនត្រូវមានភាពហ្មត់ចត់ ទំនួលខុសត្រូវ និងតាំងចិត្តក្នុងការបំពេញការងារ មានពេលទៅការិយាល័យការងារ២ដងក្នុងមួយសប្ដាហ៍ និងជួយបំពេញការងារផ្សេងពីចម្ងាយ។

ទំនួលខុសត្រូវការងារក្នុងពេលកម្មសិក្សា ៖ បេក្ខជនត្រូវចូលរួមក្នុងការរៀបចំ និងអនុវត្តវេទិកា កិច្ចសន្ទនាពាក់ព័ន្ធនឹងយុវជនអន្តរជាតិ គាំទ្រការសម្របសម្រួលជាមួយស្ថាប័នក្នុងស្រុក និងអន្តរជាតិ ស្ថានទូត និងបណ្តាញយុវជន ធ្វើការស្រាវជ្រាវ និងការចងក្រងទិន្នន័យសម្រាប់គម្រោងដែលកំពុងដំណើរការ និងព្រឹត្តិការណ៍/កម្មវិធី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។ ចូលរួមការប្រជុំក្រុម និងរួមចំណែកក្នុងការចែករំលែកឯកសារ និងការចែករំលែកខ្លឹមសារ នៃកម្មវិធី YHCCF ជួយក្នុងរៀបចំឆ្លើយឆ្លងផ្លូវការ កំណត់ហេតុកិច្ចប្រជុំ របាយការណ៍ និងសំណើគម្រោង និងជាតំណាង YHCCF នៅក្នុងកម្មវិធី ឬវេទិកាដែលពាក់ព័ន្ធតាមការចាត់តាំង។

បេក្ខជននឹងទទួលបានបទពិសោធន៍ការងារជាក់ស្ដែង ជាមួយនឹងកម្មវិធីផ្សេងៗ និងជាចំណែកចូលរួមជាអ្នករៀបចំជាមួយនឹងផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនង ផ្ញើ CV និងCover letter ទៅកាន់ ir@youthhouse-ccf.org ឱ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://drive.google.com/file/d/1i-XGBWXQBoXFyC43c3KeIMh9hG40Uolq/view ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....