ភ្នំពេញ – ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិជប៉ុន ហៅកាត់ថា JICA នឹងផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) Universal Health Coverage (UHC) Program-JFY2022 ជូនដល់វេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសកម្ពុជាចំនួន២រូប ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យ KAGAWA រយៈពេល ៤ឆ្នាំកន្លះ។
អាហារូបករណ៍ថ្នាក់បណ្ឌិតនេះ សម្រាប់ការសិក្សាទៅលើមុខវិជ្ជាចំនួនពីរ រួមមាន ទី១.វគ្គសិក្សាមូលដ្ឋានឱសថសម្រាប់ “អ្នកស្រាវជ្រាវវិទ្យាសាស្ត្រជីវិត” (Basic Medicine course for “Researchers for Life Sciences) និងទី២.វគ្គសិក្សាមូលដ្ឋានគ្លីនិកសម្រាប់ “អ្នកជំនាញផ្នែកឱសថកម្រិតខ្ពស់” (Clinical Medicine Course for “Professionals for Advanced Medicine”) ចាប់ផ្តើមពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។

ចំពោះលក្ខខណ្ឌ នៃដាក់ពាក្យប្រឡងជ្រើសរើស គឺត្រូវជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាកវេជ្ជបណ្ឌិតទូទៅ ឬវេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស), ជាជនជាតិខ្មែរ និងមានអាយុតិចជាង ៤០ឆ្នាំ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ ទន្ទឹមគ្នានេះ សម្រាប់វគ្គសិក្សាមូលដ្ឋានគ្លីនិកសម្រាប់ “អ្នកជំនាញផ្នែកឱសថកម្រិតខ្ពស់” ត្រូវមានបទពិសោធន៍អនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រគ្លីនិករយៈពេល៣ឆ្នាំដោយសកម្ម។
លើសពីនេះ ត្រូវមានសញ្ញាបត្របញ្ជាក់កម្រិតភាសាអង់គ្លេសកម្រិតចាប់ពី TOEFL iBT: 80 ឬ IELTS: 6.5 ឡើងទៅ ហើយក្រោយបញ្ជប់ការសិក្សានឹងត្រឡប់មកបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅក្នុងមន្ទីរពេទ្យ ស.វ.ស យ៉ាងហោច ៥ឆ្នាំ។ អាហារូបករណ៍នេះ នឹងផ្ដល់អាទិភាពចំពោះអតីតនិស្សិតធ្លាប់ជួយព្យាបាលជំងឺក្នុងសហគមន៍ ដែលរៀបចំដោយ ស.វ.ស ឬជាសមាជិកក្រុមមិត្តជួយមិត្ត ឬជាជំនួយការគ្រូក្នុងការបណ្តុះបណ្តាលអនុវត្តន៍។ ជាពិសេស អតីតនិស្សិតថ្នាក់កម្មវិធីអន្តរជាតិ និងមានវិញ្ញាបនបត្រថ្នាក់កម្មវិធីអន្តរជាតិនៅ ម.វ.វ និងជាអតីតនិស្សិតដែលមានសីលធម៌ អាកប្បកិរិយាល្អ និងមិនធ្លាប់ប្រព្រឹត្តល្មើសនឹងបទបញ្ជាផ្ទៃក្នុងរបស់ ស.វ.ស។

សម្រាប់ឯកសារដែលបេក្ខជនត្រូវភ្ជាប់មកជាមួយសម្រាប់ការដាក់អាហារូបករណ៍រួមមាន ពាក្យសុំចុះឈ្មោះជាបេក្ខជន, ព្រឹត្តបត្រពិន្ទុថ្នាក់វេជ្ជបណ្ឌិតទូទៅ ឬវេជ្ជបណ្ឌិតឯកទេស, សញ្ញាបត្របញ្ជាក់កម្រិតភាសាអង់គ្លេស TOEFL iBT ឬ IELTS, សញ្ញាបត្រ ឬវិញ្ញាបនបត្រ វេជ្ជបណ្ឌិតទូទៅ ឬវេជ្ជបណ្ឌិតឯកទេស និងលិខិតឆ្លងដែន ចំនួន ១ច្បាប់តាមផ្នែកនីមួយៗ និងត្រូវស្កេនជាច្បាប់ដើម, អាជ្ញាបណ្ឌវេជ្ជសាស្ត្រដែលនៅសុពលភាព ដែលចេញដោយគណៈគ្រូពេទ្យកម្ពុជា ចំនួន ១ច្បាប់ និងឯកសារពាក់ព័ន្ធដទៃទៀត ចំនួន ១ច្បាប់។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចបំពេញពាក្យសុំអាហារូបករណ៍ដែលមានគម្រូស្រាប់ រួចផ្ញើឯកសារទាំងអស់ជាឯកសារ PDF ផ្ញើតាមរយៈអ៊ីម៉ែល tannsoksreya@uhs.edu.kh និង molikahen@uhs.edu.kh។ ការទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២២ វេលាម៉ោង ១៧:០០ នាទី។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ វេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា ០១២ ២៧៩៧៣២, អ្នកនាង ប៉ែន មល្លិកា ០១២ ២៤០ ១៥៥៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2023
កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2026
សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ផ្តល់ការរៀនជំនាញឥតបង់ថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2025
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ហើយថែមទាំងអាចទទួលបានប្រាក់ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































