ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer System(AUN-ACTS) សម្រាប់ឆ្នាំ២០២៤។

លក្ខខណ្ឌជ្រើសរើសសម្រាប់បេក្ខជនក្នុងការដាក់ពាក្យ ជានិស្សិតឆ្នាំទី២ ឬទី៣ នៃដេប៉ាតឺម៉ង់ភាសាអង់គ្លេស (នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) មានប្រត្តិបត្តិពិន្ទុ CGPA យ៉ាងតិច៣.០០ឡើងទៅ មានIELTS ៦.០ឡើងទៅ មានសុខភាពល្អទាំងផ្លូវកម្លាំងកាយ និងស្មារតី និងមានការប្ដេជ្ញាចិត្តចំពោះកម្មវិធីសិក្សាតាំងពីចាប់ផ្ដើមរហូតដល់ចប់កម្មវិធីផ្លាស់ប្ដូរការសិក្សា។

ឯកសារដាក់ពាក្យដែលបេក្ខជនត្រូវភ្ជាប់ដើម្បីស្នើពាក្យរួមមាន Cover Letter, សេចក្តីថ្លែងការណ៍អំពីគោលបំណងរបស់សិស្ស (500-800 ពាក្យ), ប្រតិចារិកសិក្សាផ្លូវការ នៃកំណត់ត្រា (ពិន្ទុបូករហូតដល់ពេលថ្មីៗនេះ), កំណត់ត្រាពិន្ទុជំនាញភាសាអង់គ្លេស ឬសមមូល, ច្បាប់ចម្លងនៃលិខិតឆ្លងដែននៅលើទំព័រព័ត៌មាន, រូបថតថ្មីៗរបស់សិស្សនៅលើផ្ទៃខាងក្រោយពណ៌ស,  បញ្ជីនៃវគ្គសិក្សាដែលសិស្សប្រាថ្នាចង់ចូលរៀន (BALAC2), កិច្ចព្រមព្រៀងយល់ព្រមជាមួយហត្ថលេខារបស់អ្នកដាក់ពាក្យ (ទម្រង់ដែលបានផ្តល់) និង លិខិតយោងចំនួនពីរ ពីអ្នកគ្រប់គ្រងការសិក្សា ឬសាស្ត្រាចារ្យ។

ដើម្បីពិនិត្យមើលជំនាញពី BALAC អាចចួលទៅកាន់ https://www.arts.chula.ac.th/balac/index.php/curriculum/courses-offered/ ។ ដើម្បីទាញយកពាក្យលិខិតព្រមព្រៀងអាហារូបករណ៍អាចចូលទៅកាន់ https://www.inter.chula.ac.th/exchange/inbound/ ។

អ្នកដាក់ពាក្យត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យនៅក្នុងផ្នែកដែលបានរៀបរាប់ខាងលើ ឯកសារចាំបាច់ទាំងអស់ទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិដោយតាមរយៈ Telegram: +៨៥៥​ ១៥ ៨៩០ ៤៣៤ (បណ្ដាញទំនាក់ទំនងផ្លួវការរបស់ ការិយាល័យទំនាក់ទំនងអន្តរជាតិ – សភភព)។ បេក្ខជនដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងទទួលបានការអញ្ចើញទៅសម្ភាសន៍។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់https://www.chula.ac.th/en/academics/admissions/scholarships/ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥