រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យជាំងស៊ូ

ភ្នំពេញ – រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់សិស្ស-និស្សិតក្នុងតំបន់ក្រោមកម្មវិធី “អាហារូបករណ៍ផ្លូវមួយខ្សែរក្រវ៉ាត់មួយ” ឆ្នាំសិក្សា២០២២ ។ កម្មវិធីនេះបង្កើតឡើងដោយក្រសួងអប់រំចិន និងគាំទ្រនិស្សិតអន្តរជាតិមកពីបណ្តាប្រទេសនៅតាមបណ្តោយខ្សែក្រវ៉ាត់មួយ ។

អាហារូបករណ៍នេះផ្ដល់ជំនាញឱ្យនិស្សិតជ្រើសរើសរួមមាន ការសិក្សាមេកានិក, ការផលិត និងស្វ័យប្រវត្តិកម្ម, យន្តការកសិកម្ម និងស្វ័យប្រវត្តិកម្ម, ផលិតកម្មវិស្វកម្មឆ្លាតវៃ, វិស្វកម្មឧបករណ៍ឆ្លាតវៃកសិកម្ម, វិស្វកម្មថាមពល, វិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យា, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្លាតវៃ, និងវិទ្យាសាស្ត្រសម្ភារៈ និងវិស្វកម្ម ។ ដោយកម្មវិធីសិក្សានឹងសិក្សាជាភាសាចិន និងមានរយៈពេល០៤ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ ។

លក្ខខណ្ឌដែលសិស្ស-និស្សិតអាចធ្វើការដាក់ពាក្យមានដូចជា ពលរដ្ឋមិនមែនជនជាតិចិន ជានិស្សិតដែលមកពីបណ្ដាប្រទេសណាមួយដែលស្ថិតនៅតាមខ្សែក្រវ៉ាត់មួយ មានសីលធម៌ល្អ មានឆន្ទៈក្នុងការសិក្សា និងគោរពច្បាប់របស់សាលា មានសុខភាពល្អទាំងកាយ និងស្មារតី ។ ជាមួយគ្នានេះត្រូវមានចំណេះដឹងភាសាចិនល្អ(HSK-3) មិនបានទទួលអាហារូបករណ៍ផ្សេងទៀតក្នុងពេលតែមួយ និងប្ដេជ្ញាក្នុងការរៀនសូត្ររហូតចប់កម្មវិធីសិក្សាអាហារូបករណ៍ ។

បេក្ខភាពអាហារូបករណ៍នឹងទទួលបានការគាំទ្រពីអាហារូបករណ៍ រួមមាន ការសិក្សាឥតបង់ថ្លៃ ការស្នាក់នៅក្នុងអគារនិស្សិតរបស់សាលាដោយឥតគិតថ្លៃ ផ្តល់ការចំណាយលើការរស់នៅ និងប្រាក់ប្រចាំខែ(ឧបត្ថម្ភស្របតាមស្តង់ដារនៃក្រុមប្រឹក្សាអាហារូបករណ៍ប្រទេសចិន) និងការផ្តល់ការធានារ៉ាប់រងសុខភាព ។

សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យនិស្សិតអាចធ្វើការដាក់ពាក្យផ្ទាល់ទៅកាន់សាកលវិទ្យាល័យផ្ទាល់តាមរយៈ https://studyinchina.csc.edu.cn/  បន្ទាប់មកនិស្សិតអាចចូលទៅកាន់តំណភ្ជាប់បន្ទាប់ដែលមានអាស័យដ្ឋាន http://admission.ujs.edu.cn ។ សូមស្នើពាក្យសុំអាហារូបករណ៍ឱ្យបានត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...