ភ្នំពេញ – សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ហៅកាត់ថា ខេមតិច (CamTech) បានប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship) ចំនួន ៥០កន្លែង ដោយក្នុងនោះ ៣៥កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ និង ១៥កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររងរយៈពេលពីរឆ្នាំ។
សម្រាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ត្រូវបានចែកចេញជាពីរ ដោយ ទី១.អាហារូបករណ៍ពេញ ១០០ភាគរយ ចំនួន ១៦កន្លែង ក្នុងនោះ ១០កន្លែងជាប្រភេទអាហារូបករណ៍ទេពកោសល្យស្ទែម ហង់ជួន ណារ៉ុន, ២កន្លែង ជាប្រភេទអាហារូបករណ៍សម្រាប់ស្រ្តីលើជំនាញស្ទែម, ២កន្លែង សម្រាប់អាហារូបករណ៍សមធម៌សម្រាប់សិស្សមកពីបណ្តាខេត្ត និង ២កន្លែង អាហារូបករណ៍សម្រាប់សិស្សទូទៅ។

សិស្សដែលទទួលបានអាហារូបករណ៍នេះ មានប្រាំពីរជំនាញសម្រាប់ជ្រើសរើស ដូចជា វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម, វិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត, វិស្វកម្មសូហ្វវែរ, ស្ថាបត្យកម្ម, ការរចនាផ្នែកខាងក្នុង និង បច្ចេកវិទ្យាអប់រំ។
ទី២ អាហារូបករណ៍ពិសេស ចំនួន ១៩កន្លែង ក្នុងនោះ ៩កន្លែងសម្រាប់មុខជំនាញឯកទេស ៧៥% និង ១០កន្លែង សម្រាប់មុខជំនាញឯកទេស ៥០% ។ សិស្សដែលទទួលបានអាហារូបករណ៍នេះ មាន ៩មុខជំនាញសម្រាប់ជ្រើសរើស រួមមាន ៖ វិស្វកម្មរ៉ូបូត និងស្វ័យប្រវត្តិកម្ម, វិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត, សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត, វិស្វកម្មសូហ្វវែរ, ស្ថាបត្យកម្ម, ការរចនាផ្នែកខាងក្នុង, បច្ចេកវិទ្យាអប់រំ, ភាសាអង់គ្លេសសម្រាប់ធុរកិច្ច និងពាណិជ្ជកម្ម និងជំនាញ ភាសាចិនសម្រាប់ធុរកិច្ច។
ដោយឡែកសម្រាប់សញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម អាហារូបករណ៍ពេញ ១០០%ចំនួន៥កន្លែង, ៧៥%ចំនួន៥កន្លែង និង ៥០%ចំនួន៥កន្លែង ដោយសិស្សនិស្សិតអាចជ្រើសរើសជំនាញចំនួន៥ រួមមាន ៖ វិស្វកម្មសូហ្វវែរ ឯកទេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, វិស្វកម្មសូហ្វវែរ ឯកទេសកម្មវិធី AR/VR, វិស្វកម្មសូហ្វវែរ ឯកទេសកម្មវិធីហ្គេម, វិស្វកម្មសូហ្វែរ ឯកទេសអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ និង វិស្វកម្មសូហ្វវែរ ឯកទេសអភិវឌ្ឍន៍វេបសាយ។

លក្ខខណ្ឌទទួលបានអាហារូបករណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវតែជាពលរដ្ឋខ្មែរ, បានបញ្ចប់ថ្នាក់ទី១២ ឬនិស្សិតទើបចាប់ផ្តើមរៀននៅសាកលវិទ្យាល័យ (ទាបបំផុតនិទ្ទេស D), មិនមានអាយុលើសពី ២៥ឆ្នាំនៅថ្ងៃដាក់ពាក្យ, បានជាប់ការប្រឡងជ្រើសរើសនៅខេមតិច (ភាសាអង់គ្លេស និងគណិតវិទ្យា) និងសម្ភាសន៍, មានការប្តេជ្ញាចិត្តជានិស្សិតពេញម៉ោង និងចូលរួមកម្មវិធីហាត់ការងារ។
សម្រាប់សញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម ក៏ត្រូវតែជាពលរដ្ឋខ្មែរ, បានបញ្ចប់ថ្នាក់ទី១២ (ជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) , មិនមានអាយុលើសពី២៥ឆ្នាំ នៅថ្ងៃដាក់ពាក្យ, បានជាប់ការប្រឡងជ្រើសរើសនៅខេមតិច (ភាសាអង់គ្លេស និងគណិតវិទ្យា) និងសម្ភាសន៍ ព្រមទាំងមានការប្តេជ្ញាចិត្តជានិស្សិតពេញម៉ោង និងចូលរួមកម្មវិធីហាត់ការងារ។ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី0៤ ខែមិថុនា ឆ្នាំ២០២២ ខណៈកាលបរិច្ឆេទប្រឡង និងសម្ភាសន៍នឹងធ្វើឡើងនៅថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែកសម្រាប់ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ និងចូលរៀនវគ្គថ្មី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ៖ 078 212 181 / 086 212 181 ឬចូលទៅកាន់ Facebook page: facebook.com/CamTechUniversity ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2024
មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2024
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































