អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ភ្នំពេញ – អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី ។ អាហារូបករណ៍ផ្ដល់សម្រាប់និស្សិត និងសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសលើកទឹកចិត្តជាពិសេសសម្រាប់ស្ត្រី ជនជាតិដើមភាគតិច និងជនមានពិការភាពដើម្បីស្នើពាក្យអាហារូបករណ៍ ។

លក្ខខណ្ឌក្នុងការដាក់ពាក្យ បេក្ខជនត្រូវមានលំនៅដ្ឋានបច្ចុប្បន្នក្នុងប្រទេសកម្ពុជាយ៉ាងតិច២ឆ្នាំចុងក្រោយ មានបទពិសោធន៍ធ្វើការងាររយៈពេល២ឆ្នាំ(ពេញម៉ោង) សម្រាប់បេក្ខជនស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវសញ្ញាបត្របរិញ្ញាបត្រ និងលិខិតបញ្ជក់ភាសាអង់គ្លេស IELTS យ៉ាងតិច ៦.០ ។ សម្រាប់ថ្នាក់បណ្ឌិតត្រូវសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងលិខិតបញ្ជក់ភាសាអង់គ្លេស IELTS យ៉ាងតិច ៦.៥ ។

ជាមួយគ្នានេះ បេក្ខជនត្រូវអាចស្នើពាក្យសិក្សាជំនាញជាច្រើនមុខលើកលែងតែជំនាញ គ្រប់គ្រងទូទៅ និងជំនាញគ្រប់គ្រងពាណិជ្ជកម្ម ។ បេក្ខភាពអាហារូបករណ៍នឹងទទួលបានការគាំទ្រសម្រាប់សិក្សាដូចជា ថ្លៃធ្វើដំណើរ ការសិក្សាឥតគិតថ្លៃ ថ្លៃស្នាក់នៅ កម្មវិធីបណ្ដុះបណ្ដាលភាសាអង់គ្លេស ធានារ៉ាប់រងសុខភាព ជំនួយផ្នែកសិក្សា និងប្រាក់ឧបត្ថបន្ថែមសម្រាប់និស្សិតស្រាវជ្រាវ ។

ឯកសារចាំបាច់ដែលបេក្ខជនស្នើពាក្យសុំអាហារូបករណ៍ត្រូវភ្ជាប់ជាមួយរួមមាន ៖ សញ្ញាបត្របញ្ជាក់ការសិក្សាដែលមានបងប្រែជាភាសាអង់គ្លេស ព្រឹត្តិបត្តិពិន្ទុបកប្រែជាភាសាអង់គ្លេស សំបុត្របញ្ជាក់កំណើតបកប្រែជាភាសាអង់គ្លេស លិខិតបញ្ជាក់ការងារបកប្រែជាភាសាអង់គ្លេស ប្រវត្តិរូបសង្ខេបនៃកម្មវិធីសិក្សា (មានគំរូនៅក្នុងពាក្យទាញយក) ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.australiaawardscambodia.org/scholarships/ និងដាក់ពាក្យតាមរយៈ https://oasis.dfat.gov.au ។ ចាប់ពាក្យទទួលពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...