ភ្នំពេញ– តាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិអភិវឌ្ឍន៍អាស៊ី (The Asia Development Foundation) នឹងផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ដល់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រនៅតាមគ្រប់គ្រឹះស្ថានឧត្តមសិក្សា តាមរយៈកម្មវិធីនិស្សិតឆ្នើមឆ្នាំសិក្សា២០២២ ។ និស្សិតដែលជាប់អាហារូបករណ៍នេះ នឹងទទួលបានទឹកប្រាក់ ៥ដុល្លារអាម៉េរិកក្នុងមួយឆ្នាំសម្រាប់រយៈពេលបួនឆ្នាំ ។

បេក្ខជនមានបំណងស្នើសុំអាហារូបករណ៍នេះ ជានិស្សិតឆ្នាំទី១ (ថ្នាក់បរិញ្ញាបត្រ) មានលទ្ធផលសិក្សាខ្ពស់ និងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានផែនការសិក្សា និងស្រាវជ្រាវច្បាស់លាស់នៅកម្រិតឧត្ដមសិក្សា មានតម្រូវការស្ថានភាពហិរញ្ញវត្ថុ មានផែនការប្រឡូកក្នុងការងារសង្គម និងមនុស្សធម៌ ។
លើសពីនេះ អាហារូបករណ៍នឹងផ្តល់អាទិភាពជូនដល់និសិ្សតដែលអាចបង្ហាញសមត្ថភាពខ្ពស់ផ្នែកចំណេះដឹងសកល ចំណេះដឹងលើជំនាញដែលសាម៉ីជនដាក់ពាក្យរៀន និងបានចូលរួមសកម្មភាពសង្គម តាមរយៈការងារស្ម័គ្រចិត្ត និងការងារមនុស្សធម៌ ។បេក្ខជនដែលទទួលបានអាហារូបករណ៍សម្រាប់បង់ថ្លៃសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាហើយ ក៏អាចស្នើសុំអាហារូបករណ៍បានដែរ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចបំពេញពាក្យតាមរយៈការស្កេនលើ ដែលនៅនៅក្នុងសេចក្ដីប្រកាសជូនដំណឹង ឬតាមរយៈតំណភ្ជាប់ https://forms.gle/zJarcNF6yVNkkdSE8 ។ ផុតកំណត់ទទួលពាក្យថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran ឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2026
សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































