អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៥០កន្លែងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ

ព្រះវិហារ – វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ ស្ថិត​ក្នុង​ខេត្តព្រះវិហារ បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់អប់រំបច្ចេកទេសជំនាញវិជ្ជាជីវៈរយៈពេល៣ឆ្នាំដល់សាធារណៈជន និងសិស្សានុសិស្សដែលបោះបង់ការសិក្សា ដើម្បី​ទទួលបាន​ជំនាញវិជ្ជាជីវៈចំនួន១៥០កន្លែង ។ អាហារូបករណ៍នេះក៏​ផ្ដល់ជូនកន្លែងស្នាក់នៅ ការសិក្សាអមដោយការអនុវត្តន៍ផ្ទាល់ និងអត្ថប្រយោជន៍ក្រោយការសិក្សាជាច្រើនទៀតផងដែរ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន៖ ក្សេត្រសាស្ត្រ៥០កន្លែង, អគ្គិសនី៦០កន្លែង, និងបសុវប្បកម្មចំនួ​ន៤០កន្លែង ។ បេក្ខជនដែលមានចំណាប់អារម្មណ៍សិក្សាត្រូវមានលក្ខខណ្ឌដូចជា ជាបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬលិខិតបញ្ជាក់បានជាប់ថ្នាក់ទី៩ ។

លក្ខណៈពិសេសដែលសិស្សនឹងទទួលបានពីអាហារូបករណ៍រួមមាន ការសិក្សាជាមួយលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ និងចំណេះដឹងច្បាស់លាស់ ជាគ្រឹះស្ថានរបស់រដ្ឋដែលស្ថិតនៅក្រោមក្រសួងអប់រំយុវជន និងកីឡា មានអន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅដោយឥតគិតថ្លៃ មានអគារសិក្សា កន្លែងពិសោធន៍ កសិកម្ម កន្លែងចិញ្ចឹមសត្វ និងរោងជាងអគ្គិសនីដែលមានលក្ខណៈបច្ចេកទេសតាមស្តង់ដារ នៃការស្រាវជ្រាវ​ ។ លើសពីនេះមានឧបទេ្ទសបច្ចេកទេសគ្រប់គ្រាន់សម្រាប់អនុវត្តន៍ និងការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈដែលកំពុងត្រូវការលើទីផ្សារការងារនៅពេលបច្ចុប្បន្ន ។ ក្រោយបញ្ចប់ការសិក្សាសិស្សនឹងទទួលបានសញ្ញាបត្រមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានជំនាញវិជ្ជាជីវៈសម្រាប់បង្កើតអាជីវកម្មដោយខ្លួនឯង ឬក៏​អាច​ក្លាយ​ជាបុគ្គលិក នៃក្រុមហ៊ុន និងមានឱកាសបន្តការសិក្សានៅកម្រិតបរិញ្ញាបត្រ ។

ចូលរៀននៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយការផ្ដល់ និងទទួលពាក្យចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...