កិច្ចសន្ទនាទស្សនាវដ្ដីសហសម័យកម្ពុជា ២០២៦ ជំរុញយុវជន កម្ពុជា-ចិន ផ្លាស់ប្ដូរការយល់ដឹងជាសកល និងបង្កើនសមត្ថភាពជាអ្នកដឹកនាំជំនាន់ក្រោយ

កិច្ចសន្ទនាទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជា (CWC) ក្នុង​ឆ្នាំ២០២៦នេះ បានរៀបចំឡើងក្រោមប្រធានបទ “កម្ពុជាសហសម័យក្នុងទេសភាពសកលដែលកំពុងផ្លាស់ប្តូរ”។ កិច្ចសន្ទនានេះ បានរួមចំណែកជំរុញឱ្យយុវជនកម្ពុជា-ចិន ផ្លាស់ប្តូរការយល់ដឹងជាសកល និងបង្កើនសមត្ថភាពជាអ្នកដឹកនាំជំនាន់ក្រោយប្រកបដោយសក្ដានុពលនាពេលអនាគត។

ក្នុងឱកាសថ្លែងសុន្ទរកថាបិទ កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) មានប្រសាសន៍ថា​ កិច្ចពិភាក្សានេះ ជាចលករដ៏សំខាន់ក្នុងការតភ្ជាប់ថ្នាក់ដឹកនាំវ័យក្មេង ជំរុញការផ្លាស់ប្ដូរយុវជន វប្បធម៌ និងការស្រាវជ្រាវ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា-ចិន។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF)

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក៏បានផ្ដល់នូវទស្សនទានជាយុទ្ធសាស្ត្រ ដោយផ្ដោតលើការប្រកាន់ខ្ជាប់សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការបន្តវិនិយោគលើសក្ដានុពលយុវជន ការអប់រំ និងការស្រាវជ្រាវ ការបង្កើនការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់ប្រជាជន និងប្រជាជន ព្រមទាំងការពង្រឹងប្រព័ន្ធពហុភាគីនិយម កិច្ចសហប្រតិបត្តិការតំបន់ និងការរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន។

ឯកឧត្តម សុខ សូកេន ជឿជាក់ថា វេទិកានេះ នឹងបន្តរីកលូតលាស់ជាគ្រឹះដ៏រឹងមាំក្នុងការជំរុញការផ្លាស់ប្ដូរចំណេះដឹង បណ្ដុះស្មារតីទទួលខុសត្រូវរួម និងពង្រឹងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែស្ថិតស្ថេរនិងមានផ្លែផ្កាគួរជាទីមោទនៈតទៅអនាគត។

នៅក្នុងកិច្ចពិភាក្សា​ដែល​មាន​ការ​ចូលរួមពីអ្នកសិក្សាស្រាវជ្រាវ និង​អ្នកជំនាញ បានជជែកពីគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការចូលរួមរបស់យុវជន និងផលប៉ះពាល់នៃការផ្លាស់ប្តូរសកលលើប្រទេសកម្ពុជា និងសកល។ លើសពីនេះ សារៈសំខាន់នៃភាពអាចសម្របខ្លួនជាយុទ្ធសាស្ត្រ កិច្ចសហការស្ថាប័នកាន់តែរឹងមាំ និងកិច្ចសន្ទនាសិក្សា និងគោលនយោបាយកាន់តែប្រសើរឡើងក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិដែលកំពុងលេចចេញជារូបរាង ក៏​ត្រូវ​បាន​ពិភាក្សា​ផងដែរ។

ឯកឧត្តម សុខ ពិសិដ្ឋ អគ្គលេខាធិការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា កិច្ចសន្ទនាទស្សនាវដ្តីពិភពលោកសហសម័យកម្ពុជា (CWC) គឺជាលទ្ធផល និងសមិទ្ធផលដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដែលកាន់តែរីកចម្រើនរវាងកម្ពុជា និងចិន ជាពិសេសលើវិស័យនៃការផ្លាស់ប្តូរការយល់ដឹង បណ្តាញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងកិច្ចសន្ទនាគោលនយោបាយ។

ឯកឧត្តម សុខ ពិសិដ្ឋ បញ្ជាក់បន្ថែមថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នៅតែប្តេជ្ញាចិត្ត ពង្រឹងមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិ អនុតំបន់មេគង្គ តាមរយៈយុវជន កម្មវិធីភាពជាអ្នកដឹកនាំ ការផ្លាស់ប្តូរយុវជន កិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ ការចូលរួមគំនិតផ្តួចផ្តើមការសន្ទនា និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

អគ្គលេខាធិការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ជឿជាក់ថា យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃតំបន់ កិច្ចសហប្រតិបត្តិការ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

គួរ​ជំរាបជូនថា កិច្ចសន្ទនាទស្សនាវដ្ដីសហសម័យកម្ពុជា ២០២៦ ត្រូវ​រៀបចំដោយអង្គការផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) សហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (CD-Center) និងទស្សនាវដ្តីពិភពលោកសហសម័យ ព្រមទាំង​មាន​ការ​ចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ អ្នកអនុវត្តការអភិវឌ្ឍន៍ និងតំណាងយុវជន ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីតួនាទីវិវត្តរបស់កម្ពុជាក្នុងទិដ្ឋភាពតំបន់ និងពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...