វត្តមានយុវតីសិក្សាជំនាញវិស្វកម្មទឹក និងបរិស្ថាន ជួយលើកកម្ពស់ការអប់រំសហគមន៍ និងសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពនៅកម្ពុជា

(SDG6)និយាយពី “ទឹកស្អាត និងអនាម័យ”
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជនហើយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយជាពិសេសការចូលរួមរបស់យុវជនជំរុញសកម្មភាពលើកកម្ពស់ទឹកស្អាត និងអនាម័យ ។

ទន្ទឹមគ្នានេះ អ្នកជំនាញទឹកស្អាត និងអនាម័យ យល់ឃើញថា ការងារលើកម្ពស់វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា ត្រូវការយុវជនដែលមានចំណេះនិងជំនាញ​បញ្ចប់ការសិក្សា​ច្បាស់លាស់ពីសាកលវិទ្យាល័យ​ ។

ចំណែកក្រុមយុវតីដែលបានបញ្ចប់ការសិក្សាថ្នាក់វិស្វករជំនាញវិស្វកម្មទឹក និងបរិស្ថានពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT) បានចាត់ទុកបញ្ហាទឹកស្អាតនិងអនាម័យជាអាទិភាពពិសេសដែលត្រូវចូលខ្លួនទៅដោះស្រាយ និងរួមគ្នាសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០៣០ ។

គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព (SDGs)គោលដៅទី៦មានចំណុចដៅចំនួន៨និងសូចនាករចំនួន១១ ប្រើដើម្បី​ជំរុញ​សកម្មភាព​ឆ្ពោះទៅសម្រេចលទ្ធផលការងារជាសកលស្តីពីការលើកកម្ពស់​ទឹកស្អាត និង​អនាម័យ​ដោយ​សុវត្ថិភាព និងការគ្រប់គ្រង​​ធនធានទឹកឱ្យ​បា​ន​​​​​សមស្រប ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាមាន១៨គោលដៅសំខាន់ៗដែលរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍កំពុងខិតខំជំរុញឱ្យសម្រេចលទ្ធផលការងារនេះនៅត្រឹមឆ្នាំ២០៣០ដោយចង់ឃើញប្រជាជនទទួលបានការអប់រំត្រឹមត្រូវ សុខភាពល្អ សេដ្ឋកិច្ចរីកចម្រើន ទីក្រុងនិងជនបទអភិវឌ្ឍន៍និងមានបរិស្ថានរស់នៅស្រស់បំព្រង ។

កញ្ញាខឿន​​ ធីតានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់វិស្វករជំនាញវិស្វកម្មទឹក និងបរិស្ថាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT)

និយាយថា នៅកម្ពុជាចំនួ​ន​ធនធានមនុ​ស្សដែលកំពុងធ្វើការក្នុងវិស័យទឹកស្អាត និងអនាម័យនៅមានតិចគួរឱ្យកត់សម្គាល់ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់តម្រូវការការងារ ។ ដោយឡែកការសិក្សារបស់យុវជនលើជំនាញវិស្វកម្មទឹក និងបរិស្ថានក៏នៅមានកម្រិត មិនទាន់ទូលំទូលាយសម្រាប់សិស្សានុសិស្ស ។ បច្ចុប្បន្នកញ្ញា ខឿន ធីតា កំពុងបម្រើការងារនៅក្រុមហ៊ុនឯកជនមួយលើជំនាញបណ្តាញទឹកក្នុងសំណង់អាគារ ។

យុវតីវ័យ២៣ឆ្នាំរូបនេះនិយាយថា“ខ្ញុំយកជំនាញវិស្វកម្មទឹកនិងបរិស្ថានទៅបម្រើការងារក្នុងវិស័យទឹក
ស្អាត និងអនាម័យ (WASH) ដើម្បីលើកកម្ពស់សំឡេងស្ត្រីនៅក្នុងវិស័យទឹកស្អាត និងអនាម័យ ! ខ្ញុំនឹងប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីជួយក្មេងស្រីនិងស្ត្រីដែលរស់នៅតំបន់ដាច់ស្រយាលឱ្យមានលទ្ធភាពចៀសផុតពីបញ្ហាប្រឈមចំពោះការប្រើប្រាស់ទឹកមិនស្អាត” ។

សិក្សាថ្នាក់វិស្វករជំនាញវិស្វកម្មទឹក និងបរិស្ថាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កញ្ញា ខឿន ធីតា ជានិស្សិតអាហារូបករណ៍របស់អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) គាំទ្រដោយ WaterAid Cambodia នៅក្នុងគម្រោងស្ត្រីនៅក្នុងវិស័យទឹកស្អាត ។ តាមរយៈ អាហារូបករណ៍ នេះបានជួយឱ្យធីតាទទួលបានថវិកាសម្រាប់បង់ថ្លៃសិក្សានិងការចំណាយនានាព្រមទាំងទទួលបានឱកាសអភិវឌ្ឍន៍ចំណេះដឹងជាច្រើនទាក់ទងទៅនឹងវិស័យទឹកស្អាតនិងអនាម័យ ។ការសិក្សាមួយរបស់ធនាគារពិភពលោក (World Bank) បានបង្ហាញថាដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកប
ដោយចីរភាព គោលដៅទឹកស្អាត និងអនាម័យ (SDG6) ត្រឹមឆ្នាំ២០៣០ កម្ពុជាត្រូវការធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពប្រហែលជាង ១២.០០០នាក ក្នុងមួយឆ្នាំ ដើម្បីចូលរួមដោះស្រាយបញ្ហាលើវិស័យដ៏សំខាន់មួយនេះ ប៉ុន្តែចំនួនធនធានមនុស្សបច្ចុប្បន្នប្រហែលត្រឹម ៥០០នាក់ប៉ុណ្ណោះ ។

គោលនយោបាយ វត្តមានយុវជនដែលមានតិចតួចនៅឡើយនេះ មិនទាន់សមាត្រនឹងទំហំការងារដែលត្រូវការកម្លាំងពលកម្មជំនាញ និងអនុវត្តកម្មវិធីនយោបាយជាតិស្តីពីការលើកកម្ពស់ទឹកស្អាត និងអនាម័យ ។ រាជរដ្ឋាភិបាល កញ្ញា ខឿន ធីតា វិស្វករទឹក និងបរិស្ថានវ័យក្មេងរូបនេះយល់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជានឹងមានទឹកស្អាតនិងបង្គន់អនាម័យប្រើប្រាស់បានទូទាំងប្រទេសដើម្បីសម្រេចបានគោលដៅនេះលុះត្រាតែរាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតយកចិត្តទុកដាក់ទៅលើវិស័យនេះឱ្យបានច្រើនជាពិសេសយុវជនជំនាន់ក្រោ​យត្រូវយកចិត្តទុកដាក់ទៅលើវិស័យទឹកស្អាតនិងអនាម័យ ។“ការប្រើទឹកមិនស្អាតធ្វើឱ្យក្មេងស្រីនិងស្ត្រីប្រឈមនឹងជំងឺផ្សេងៗជាច្រើនដូច្នេះការផ្តល់ទឹកស្អាតដល់ពួកគេជួយកាត់បន្ថយសុខុមាលភាពរបស់ពួកគេ ។ អនុវត្តកម្មវិធីនយោបាយកញ្ញា ខឿន ធីតាសុខុមាលភាពសុបិន្តរបស់ខ្ញុំគឺខ្ញុំមិនចង់ឱ្យមនុស្សជំនាន់ក្រោយរបស់ខ្ញុំមិនប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ដូចខ្ញុំនោះទេ។ ខ្ញុំចង់ក្លាយជាយុវជនម្នាក់ក្នុងវិស័យទឹកស្អាតជួយមនុស្សជំនាន់ក្រោយឱ្យមានទឺកស្អាតប្រើប្រាស់គ្រប់ទីកន្លែង រួមទាំងតំបន់ដាច់ស្រយាល់” ។ នេះជាការបញ្ជាក់​បន្ថែមរបស់យុវតីកញ្ញា ខឿន ធីតា ។

ស្របការលើកឡើងខាងលើនេះកញ្ញាយ៉ាស្រីលាងបានបញ្ចប់ការសិក្សាថ្នាក់វិស្វករជំនាញវិស្វកម្មទឹកនិងបរិស្ថាននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏យល់ថាស្រ្ដីជាផ្នែកសំខាន់ចូលរួមលើកកម្ពស់ក្នុងវិស័យទឹកស្អាត និងអនាម័យឱ្យកាន់តែប្រសើរឡើង ។ កញ្ញា យ៉ាស្រីលាងវិស្វកម្មទឹក និងបរិស្ថានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

តាមរយៈបទពិសោធន៍សិក្សាជំនាញវិស្វកម្មទឹក និងបរិស្ថាន កញ្ញា យ៉ា ស្រីលាង បានកត់សម្គាល់ឃើញថា ការងារទឹកស្អាត និងអនាម័យអាចដោះស្រាយបានតាមវិធីផ្សេងៗជាច្រើ​នដូចជា ការចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ ការសាងសង់បន្ទប់ទឹក ស​ក​ម្ម​ភាពចុះបង្រៀនប្រជាជននៅតាមសហគមន៍ ព្រមទាំងការផ្ដល់យោបល់ និងផ្តល់វិធីសាស្រ្ដងាយៗសម្រាប់ប្រជាជនរស់នៅតាមជនបទ ។កញ្ញា យ៉ា ស្រីលាង បានបន្តថា “ខ្ញុំជ្រើសរើសជំនាញវិស្វករទឹកបន្តសិក្សានៅម​ហាវិ​ទ្យាល័យពីព្រោះខ្ញុំគិតថាវាជាជំនាញមួយដែលជួយអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត ខណៈធនធានមនុស្សជំនាញហ្នឹងកំពុងខ្វះខាត ហើយមានស្រ្តីតិចណាស់​ដែលសិក្សាលើជំនាញនេះ ។​ ប្រទេសយើងត្រូវការការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកស្អាតនិងទឹកកខ្វក់ ហើយលើវិស័យពាក់ព័ន្ធផ្សេងៗទៀតក៏មិនទា​ន់​ការរៀបចំរួចរាល់”។កញ្ញា យ៉ា ស្រីលាង មានទីកន្លែងកំណើតនៅភូមិកែនកៀសពីរ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ បច្ចុប្បន្នកំពុងបម្រើការងារជា​មន្ត្រី​គ្រប់​គ្រងគម្រោង​នៅ​ក្រសួងសាធារណការ និងដឹកជញ្ជូន​ ។  យុវតីវ័យ ២៤ឆ្នាំរូបនេះ ធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលយុវជនឈ្មោះថា Youth Professional Program - YPPដែលកម្មវិធីនេះចូលរួមអភិវឌ្ឍន៍សមត្ថភាពយុវជនក្នុងវិស័យទឹកស្អាត​និងអនាម័យ​ឱ្យមានជំនាញ​ភាព​ជា​អ្នក​​ដឹក​​នាំ​ ជំនាញស្រាវជ្រាវនិងសរសេរគម្រោង ជំនាញទំនាក់ទំនងសហគមន៍ ជំនាញធ្វើការងារជាក្រុម និងជំនាញធ្វើបទបង្ហាញជាដើម ។

“កន្លងមកខ្ញុំធ្លាប់បានចុះធ្វើការប្រមូលទឹកអណ្ដូងនិងជួយណែនាំពីរបៀបប្រើប្រាស់ទឹកដល់ប្រជាជនចំនួនរស់នៅតាមខេត្តបណ្ដោយជុំវិញ​បឹងទន្លេសាប ។ ខ្ញុំពេញចិត្តការងារនេះហើយចង់ក្មេងស្រីមានបំណងចង់សិក្សាលើជំនាញវិស្វករទឹកនិងបរិស្ថាន ខ្ញុំចង់និយាយទៅកាន់ពួកគាត់ថា ពួកគាត់មានសមត្ថភាព កុំបោះបង់ចោលក្ដីសង្ឃឹមទោះបីជួបការ​លំបាកក៏ដោយ” ។  កញ្ញា យ៉ា ស្រីលាង និយាយទាំងជឿជាក់លើខ្លួនឯង​ ។កញ្ញា យ៉ា ស្រីលាង និយាយទាំងជឿជាក់លើខ្លួនឯង​ ។

កញ្ញាឃឿន រំដួលដោយឡែកកញ្ញាឃឿនរំដួលកំពុងបំពេញការងារជាជំនួយការគម្រោងស្រាវជ្រាវ នៃក្រុមហ៊ុន E&A Consultant និង​បញ្ចប់​ការសិក្សា​ជំនាញ​វិស្វ​កម្ម​​ទឹក​ និ​ង​​​បរិស្ថាន ពីវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជាក៏លើកឡើងដែរថាកញ្ញាចង់ឃើញប្រជាជននៅជនបទមានលទ្ធភាពទទួលបានទឹក​ស្អាត​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ហើយផ្លាស់ប្តូរ​ឥរិយាបថ​មក​ប្រើប្រាស់​បង្គន់​អនាម័យ​តាម​ផ្ទះនីមួយៗ ។

រំដួល​បានពន្យល់បន្តថាប្រសិន​បើប្រ​ជា​ជ​ន​​ប្រើ​ប្រាស់​ទឹកគ្មានសុវត្ថិភាព នោះនឹងបណ្តា​លឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ចំណាយថវិកាព្យាបាលជំងឺអស់ច្រើន ព្រមទាំងខាតបង់ពេលវេលា ។យុវតីមានទីកន្លែងកំណើតនៅខេត្តកំពង់ចាមរូបនេះ បានបញ្ជាក់បន្ថែមថា ការងារលើក​កម្ពស់ទឹកស្អាតនិងអនាម័យ មិនមែនជាការងាររបស់បុរសនោះទេ ប្រសិនបើបុរសធ្វើ​បាន ស្ត្រីក៏អាចធ្វើបានដូចគ្នា ដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព​ ។

ពីមួយ​ថ្ងៃទៅមួយថ្ងៃកញ្ញាចង់ឃើញប្រជាជនយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការប្រើប្រាស់ទឹកស្អាត និងការប្រតិបត្តិអនាម័យល្អ​នៅក្នុងគ្រួសារ ។ សម្រាប់ថ្ងៃអនាគតកញ្ញាចង់ក្លាយជាអ្នកជំនាញឯកទេសទឹកស្អាតមួយរូបនៅកម្ពុជា ។
​“ខ្ញុំបានផ្លាស់ប្តូរខ្លួនឯងឱ្យស្រឡាញ់ការងារទឹកស្អាតនិងអនាម័យ ហើយខ្ញុំប្តេជ្ញាជួយប្រ​ជាជនតាមរយៈការចែករំលែកចំណេះដឹងទឹកស្អាត និងអ​នា​​ម័យ ! ពេលដែលខ្ញុំបានធ្វើ​ដូចនេះ ខ្ញុំបានចូលរួមជួយប្រជាជនកម្ពុជាបានយ៉ាងច្រើន” កញ្ញា ឃឿន រំដួល។   

កញ្ញា ឯ ណារីBranch of SHINRYO CORPRATIONមិនខុសពីអ្នកទាំងបីខាងលើ កញ្ញា ឯ ណារី កំពុងបំពេញការងារជាជំនួយការវិស្វករមេកានិច នៃក្រុមហ៊ុនជប៉ុនមួយ​​ឈ្មោះ Branch of SHINRYO CORPRATION បាននិយាយថា ការងារដែលកញ្ញាកំពុង​ធ្វើនាពេលបច្ចុប្បន្នកើតចេញពីជំនាញវិស្វកម្មទឹក និងបរិស្ថាន ដែលបានសិក្សាពី​វិទ្យា​ស្ថានបច្ចេកវិទ្យាកម្ពុជា ។

កញ្ញា ឯ ណារី ចង់ក្លាយជាអ្នកដឹកនាំឆ្នើមមួយរូបក្នុងការងារលើកកម្ពស់ទឹក​ស្អាត​នៅ​ថ្ងៃ​អនាគ​ត​ ។កញ្ញា ឯ ណារី បានបញ្ជាក់យ៉ាងដូច្នេះថា“ស្ត្រីជាបុគ្គលដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ និងធ្វើកិច្ចការនានានៅក្នុងសង្គម ហើ​​យស្ត្រី​ជាតួអង្គសំខាន់​ចូលរួមលើក​កម្ពស់ការងារ​ទឹកស្អាត​និងអនាម័យនៅ​តាមស​ហ​គមន៍ ។ខ្ញុំសិក្សាជំនាញវិស្វករទឹក ដោយសារខ្ញុំចង់ធ្វើកិច្ចការនេះឱ្យបាន​ទូលំ​ទូ​លា​យ​ជួយដល់ស្ត្រីនិងក្មេងស្រី និងជនងាយ​រងគ្រោះ​ក្នុងវិស័យ​ទឹកស្អាត និងអនាម័យ” ។ដើម្បីឱ្យឆន្ទៈ និងបំណងការងារផ្ទាល់ខ្លួនខាងលើសម្រេច ណារី ខិតខំប្រឹងប្រែងសិក្សា​ជំ​នា​ញ​​របស់​ខ្លួនទាំងនៅមហាវិទ្យាល័យ ព្រមទំាងចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បី​ពង្រឹងសមត្ថភាពបន្ថែម ។វគ្គបណ្ដុះបណ្ដាល ជំនាញរៀបចំគម្រោងអភិវឌ្ឍន៍ បានជួយឱ្យយុវតីរូបនេះ ស្គាល់កាន់តែច្បាស់ពី​ការងារជាច្រើនក្នុងវិស័យទឹកស្អាតនិងអនាម័យ ដូច​ជាកា​រងារ​សា​ងបង្គន់អនាម័យ ការរក្សាទុកលាមកដោយសុវត្ថិភាព ការគ្រប់គ្រងលាមកមិនប៉ះពាល់ដល់ប្រភពទឹក ប្រភពចម្លងរោគ ការសរសេ​រ​គម្រោង និងការចុះទៅទីតាំងដែលជួបប្រទះបញ្ហាដើម្បីអនុវត្តន៍គម្រោង ការធ្វើបង្គន់អនាម័យមានតម្លៃធូរថ្លៃនិងមាន​គុណភាពល្អ និងបច្ចេ​​កទេ​ស​ធ្វើប្រព្រឹត្តកម្មទឹកស្អាតជាដើម ។

គួរបញ្ជាក់ថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦របស់អង្គការសហប្រជាជាតិទទួលស្គាល់ការគ្រប់គ្រងទឹកប្រកបដោយចីរភាព ជាផ្នែក​សំខាន់សម្រាប់​ការរស់នៅ​របស់ប្រជាជន​គ្រប់រូប សំដៅលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលជាសិទ្ធិមនុស្សជាមូលដ្ឋាន ។

គោលដៅនេះ​ផ្តោតលើបញ្ហាទឹកស្អាត និងអនាម័យ ដូចជា ការគិតគូរពីគុណភាពទឹក និងការគ្រប់គ្រងសំណល់រាវ កង្វះខាតទឹក និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងធន​ធាន​ទឹក និងការការពារ និងការស្តារប្រព័ន្ធអេកូឡូស៊ីទាក់ទងនឹងទឹក ។ ជាការកត់សម្គាល់កន្លងទៅកម្ពុជាមានវត្តមានបុរសជាច្រើនធ្វើការងារអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យ ដោយមតិភាគច្រើនកាត់សេចក្តីយល់ថា “ជំនាញវិស្វករ” តែងសាកសមសម្រាប់តែបុរស ឬយុវជន ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាArticle
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទកញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ក្រុមការងារផ្នែករចនាគេហទំព័ររចនាដោយ កញ្ញា ឡាច​ ស្រីកាលោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ប្រធានផ្នែករចនាគេហទំព័រក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធីក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧