ភ្នំពេញ – ដើម្បីអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ ការអានគឺជាគន្លឹះសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់កុមារ ព្រោះនៅពេលដែលកុមារចាប់ផ្ដើមចេះអាន ពួកគេនឹងទទួលបាននូវប្រយោជន៍ជាច្រើនពីបំណិនថ្មីៗ និងជំរុញទឹកចិត្តកុមារឱ្យមានទម្លាប់អានជាប្រចាំ។ ទន្ទឹមនឹងនេះ តាមរយៈការអាន ក៏អាចជួយអភិវឌ្ឍសមត្ថភាពកុមារលើគ្រប់ផ្នែកនឹងក្លាយជាធនធានមនុស្សពោរពេញដោយសក្ដានុពលសម្រាប់សង្គមផងដែរ ។
អ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់សមាគមអាយប៊ីប៊ីវ៉ាយ កម្ពុជា (IBBY Cambodia) មានប្រសាសន៍ថា ការអានគឺជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប ដើម្បីទុកធ្វើជាស្ពានឆ្ពោះទៅរកចំណេះដឹង និងជំនាញចាំបាច់នានា ហើយការអាននេះទៀតសោត ក៏មិនត្រូវរង់ចាំរហូតដល់កុមារចូលរៀននោះឡើយ។
«មនុស្សភាគច្រើនយល់ច្រឡំថា ចាំកូនចូលរៀននៅសាលា ចាំរៀនអាន ប៉ុន្តែការធ្វើបែបនេះ កុមារនឹងបាត់បង់ឱកាសច្រើន ព្រោះថាការអភិវឌ្ឍផ្នែកភាសា ធ្វើឡើងតាំងពីកុមារចាប់ផ្ដើមចេះនិយាយម្ល៉េះ»
អ្នកស្រី ហួត សុជាតា
អ្នកស្រី ហួត សុជាតា បន្ថែមទៀតថា ការអានគឺជារឿងស្មុគស្មាញសម្រាប់កុមារដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នងពេលធ្វើសកម្មភាពអានម្ដងៗ ។ អ្នកស្រីបន្តថា ដើម្បីចៀសវៀងកុំឱ្យកុមារបាក់ទឹកចិត្ត និងបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវផ្ដល់ឱកាសអានទៅកុមារ ទៅតាមកម្រិត នៃការលូតលាស់របស់ពួកគេ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ឪពុកម្ដាយចំណាយពេលអានជាមួយកូនបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ ដោយពួកគេអាចរៀនសូត្រផ្ទាល់ពីអាណាព្យាបាលបន្ថែមពីអ្វីដែលពួកគេបានរៀននៅសាលា។
«អំណានគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា និងស្វែងយល់លើគ្រប់មុខវិជ្ជាជាពិសេសការលើកកម្ពស់ការសិក្សាភាសាខ្មែរ គណិតវិទ្យានៅថ្នាក់ដំបូងនៃបឋមសិក្សា»
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
អ្នកជំនាញអំណានកុមារ អ្នកស្រី ហួត សុជាតា បញ្ជាក់ថា ការអានមិនតម្រូវឱ្យអានតែសៀវភៅនោះទេ ពោលគឺការធ្វើលំហាត់អាន អាចធ្វើបាននៅគ្រប់ទីកន្លែងដូចជា ការអានលើខិតប័ណ្ណ ចំណងជើងកាសែត អក្សរលើអាវយឺត ឈ្មោះយីហោហាង ជាដើម ។ ដូច្នេះដើម្បីឱ្យកុមារមានទម្លាប់អាន អាណាព្យាបាលចាំបាច់ត្រូវធ្វើជាគំរូ និងលើកទឹកចិត្តកុមារ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យនៅផ្ទះ ហើយចំណាយពេលអានជាមួយពួកគេ។

ដោយឡែក អ្នកស្រី កាឡូ សូរីតា អនុប្រធានគម្រោងនៃស្ថាប័នឯកជនមួយ បានឲ្យដឹងថា អ្នកស្រីតែងអានសៀវភៅជាមួយកូនស្រីដែលមានអាយុជាងពីរឆ្នាំជារៀងរាល់ថ្ងៃ ។ តាមរយៈការអានជាប្រចាំ វាជួយឱ្យអ្នកស្រីមានទំនាក់ទំនងជិតស្និទ្ធជាមួយកូន អាចកាត់បន្ថយការលេងទូរស័ព្ទ ជាពិសេសកូនរបស់អ្នកស្រីមានការវិវឌ្ឍផ្នែកភាសាបានច្រើន ។
សម្រាប់អ្នកស្រី ភួង កញ្ញារ៉ា ដែលជាម្ដាយរបស់កូនតូចម្នាក់ដែរនោះ បាននិយាយថា ក្នុងមួយថ្ងៃអ្នកស្រីចំណាយពេលយ៉ាងហោចណាស់មួយម៉ោងអានសៀវភៅជាមួយកូនស្រីតូចរបស់អ្នកស្រីដែលអាយុពីរឆ្នាំកន្លះ ។ អ្នកស្រីថា ចាប់តាំងពីកូនរបស់អ្នកស្រីមានទម្លាប់អានសៀវភៅមក គាត់សង្កេតឃើញថា កូនគាត់មិនឆាប់ឆេវឆាវ មិនសូវយំ ស្ដាប់បង្គាប់ ហើយថែមទាំងមានទំនាក់ទំនងល្អជាមួយឪពុកម្ដាយទៀតផង ។
បើតាមឯកសារសៀវភៅដែលមានចំណងជើងថា «តម្រូវការក្នុងការអានរបស់កុមារ» របស់អង្គការស៊ីប៉ា បានបង្ហាញច្បាស់ពីលក្ខណៈវិវឌ្ឍន៍ និងតម្រូវការផ្សេងគ្នារបស់កុមារ ទៅតាមវ័យនីមួយៗ។ ក្នុងនោះ កុមារដែលមានអាយុចន្លោះពី ០ ទៅ ៣ឆ្នាំ ជាវ័យដែលគេទើបនឹងរៀនចាប់កាន់របស់ និងពុំទាន់អាចអានបាននៅឡើយ ។ តែចំពោះកុមារអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំវិញ ពួកគេចាប់ផ្ដើមចេះអាន និងយល់នូវអ្វីដែលពួកគេមើលឃើញ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញផលិត និងតុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2025
មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាអតីតពលករទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...






































































