អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះត្រៀមខ្លួនបីសប្ដាហ៍មុនប្រឡងបាក់ឌុប

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមលដល់ ហើយជាពេលវេលាដែលសិស្សានុសិស្សជាបេក្ខជនប្រឡងត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ទាំងចំណេះដឹង សមត្ថភាព និងសុខភាព។ លោក សាន គឹមស័ង ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ និងជា​សិស្សពូកែគណិតវិទ្យាទូទាំងប្រទេស បានចែករំលែកគន្លឹះត្រៀមខ្លួនបីសប្ដាហ៍មុនប្រឡងបាក់ឌុប និងវិធីសាស្រ្តប្រឡងឱ្យទទួលបាននិទ្ទេសល្អដល់សិស្សានុសិស្សជាបេក្ខជនប្រឡងបានឌុបខាងមុខនេះ ។

លោក សាន គឹមស័ង និយាយថា ការប្រឡងបាក់ឌុបគឺជាការប្រឡងបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ ដែលសិស្សទាំងអស់ត្រូវចូលរួមប្រឡងឱ្យបានគ្រប់ៗគ្នា ហើយទោះបីជាប្រឡងជាប់ឬមិនជាប់ ក៏នឹងត្រូវបញ្ចប់ជីវិតជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យ។  លោក សាន គឹមស័ង បន្តថា ការប្រឡងបាក់ឌុបក៏ជាឱកាសមួយសម្រាប់សិស្សពូកែៗ  ប្រសិនបើពួកគាត់ទទួលបាននិទ្ទេស A ពួកគាត់អាចមានឱកាសទទួលបានរង្វាន់ជាថវិកា ឬកាដូមួយចំនួនពីថ្នាក់ដឹកនាំ គឺពីចៅហ្វាយខេត្ត ឬនាយករដ្ឋមន្រ្តីជាដើម។

លោក សាន គឹមស័ង ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ និងជា​សិស្សពូកែគណិតវិទ្យាទូទាំងប្រទេស។

​សិស្សពូកែគណិតវិទ្យាទូទាំងប្រទេសរូបនេះ បន្ថែមថា សម្រាប់គន្លឹះបីសប្ដាហ៍មុនប្រឡងបាក់ឌុប គឺសិស្សានុសិស្សដែលជាបេក្ខជនប្រឡង គួរអនុវត្តទៅលើវិញ្ញាសាឆ្នាំចាស់ដែលធ្លាប់ចេញប្រឡងឆ្នាំមុនៗឱ្យបានគ្រប់មុខវិជ្ជា ហើយត្រូវកំណត់ពេលវេលាប្រឡងឱ្យបានត្រឹមត្រូវ ។ ឧទាហរណ៍ ប្រសិនបើមុខវិជ្ជាគណិតវិទ្យាតម្រូវឱ្យប្រឡង២ម៉ោងកន្លះ សិស្សានុសិស្សត្រូវធ្វើលំហាត់នោះដូចពេលប្រឡងរយៈពេល ២ម៉ោងកន្លះដូចគ្នា ។

លោក សាន គឹមស័ង បន្តថា ការធ្វើបែបនេះ ជួយឱ្យសិស្សានុសិស្សដឹងថា ខ្លួនខ្សោយកម្រិតណា គួរពង្រឹងបន្ថែមកម្រិតណា និងចេះគ្រប់គ្រងពេលវេលាបានត្រឹមត្រូវក្នុងពេលប្រឡង ហើយថែមទាំងជួយឱ្យសិស្សានុសិស្សមានភាពស្វាហាប់ក៏ដូចជាស្ទាត់ជំនាញក្នុងការប្រឡងជាងអ្នកមិនបានអនុវត្តលំហាត់ច្រើនដងតាមរយៈការប្រឡងសាក។

រូបភាពតំណាង៖ សិស្សានុសិស្សជាបេក្ខជនប្រឡងបាក់ឌុប។

ដោយឡែក​ចំពោះបច្ចេកទេសប្រឡងឱ្យទទួលបាននិទ្ទសល្អ បើតាមលោក សាន គឹមស័ង សិស្សានុសិស្សត្រូវគិតគូរបីចំណុច រួមមាន ទី១. ការគ្រប់គ្រងពេលវេលា៖ សិស្សានុសិស្សដែលជាបេក្ខជនប្រឡងត្រូវធ្វើលំហាត់ឱ្យទាន់ម៉ោង ធ្វើឱ្យបានលឿន ហើយធ្វើលំហាត់ឱ្យបានត្រឹមត្រូវ, ទី២.​ ការគ្រប់គ្រងអារម្មណ៍ សតិបញ្ញាឱ្យបានរឹងមាំ អារម្មណ៍ភ័យ អារម្មណ៍មិនត្រេកអរខ្លាំងពេញ ឬមួយអារម្មណ៍រំជើបរំជួលបែបណាមួយ គឺត្រូវរក្សាអារម្មណ៍ឱ្យបានល្អ និង ទី៣. ការគ្រប់គ្រងថាមពល សំដៅលើការគ្រប់គងការញ៉ាំអាហារពេលព្រឹកមុនពេលប្រឡង ការញ៉ាំអាហារពេលថ្ងៃ ការមើលថែបញ្ហាសុខភាពឱ្យបានល្អកុំឱ្យឈឺអំឡុងពេលប្រឡង ដើម្បីឱ្យយើងមានកម្លាំងគ្រប់គ្រាន់ កុំឱ្យពេលប្រឡងមានបញ្ហាអស់កម្លាំង ឬជំងឺមួយចំនួនមកយាយី ធ្វើឱ្យដំណើរការប្រឡងមិនដំណើរការបានល្អផងដែរ។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ រូបនេះ ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលជាបេក្ខជនប្រឡងគួរខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ព្រោះការប្រឡងបាក់ឌុបនេះមានម្ដងក្នុងមួយជីវិត។ លើសពីនេះ ជូនពរឱ្យមានសំណាងល្អ និងមាននិទ្ទេសល្អគ្រប់ៗគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...