Description
កញ្ញា ជិន អុល ជាអ្នកគ្រប់គ្រង Solar Green Energy Cambodia ។ កាលពីកុមារភាព កញ្ញាធ្លាប់សួរខ្លួនឯងថា ហេតុអ្វីនៅក្នុងភូមិគ្មានអគ្គិសនីប្រើប្រាស់ ហើយហេតុអ្វីស្ត្រីវ័យចំណាស់នៅតែដងទឹកស្រោចស្រពដំណាំដោយលំបាក? កញ្ញាបានរកចម្លើយនេះ នៅពេលមកបន្តការសិក្សានៅភ្នំពេញ ដោយចាប់ជំនាញអគ្គិសនីនិងថាមពលនៅវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា ។ ពេលនេះកញ្ញាជួយដល់ប្រជាជននៅតាមតំបន់ដាច់ស្រយ៉ាលឱ្យមានអគ្គិសនីប្រើប្រាស់តាមរយៈថាមពលពន្លឺព្រះអាទិត្យ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
