លោក អ៊ួ ដារិទ្ធ

7:01 នាទី |  Added: 10.02.2022 |  0 views

Description

លោក អ៊ួ ដារិទ្ធ សិល្បករគំនូរស្រមោល បាននិយាយថា បើនិយាយដល់ស្រមោល គេមិនសូវចាប់អារម្មណ៍ពីលក្ខណៈសម្បត្តិពិសេសរបស់វាទេ តែស្រមោលបានផ្តល់​ទស្សនីយ៍ភាពកម្សាន្តដល់មនុស្សជាតិជាច្រើន។ យើងអាចបង្កើតរូបរាងណាមួយក្នុងស្រមោលបានតាមរយៈម្រាមដៃ ឬវត្ថុផ្គុំណាមួយ សូម្បីតែដូនតាខ្មែរក៏មានសិល្បៈស្រមោល មានដូចជាល្ខោនស្បែកជាដើម។ លោក អ៊ួ ដារិទ្ធ បានបង្កើតគំនិតច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ចំណាយពេលផលិតរូបភាពពីស្រមោលចាំងឆ្លុះអំពូលភ្លើង រំលេចចេញជារូបរាងនៃគំនូរស្រមោល ដើម្បីចំអែតអារម្មណ៍ទាំងលោកផ្ទាល់ និងអ្នកដែលស្រឡាញ់ការបង្កើតថ្មី។

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។