Description
វត្តមានកម្មវិធីទូរស័ព្ទដៃ “គ្រូពេទ្យខ្ញុំ” ឬ Krupet Khnhom Mobile App បានបង្កើតឡើងកើតឡើងនៅចុងឆ្នាំ២០២១ ដោយក្រុមយុវជនសិក្សាជំនាញវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ។ កម្មវិធីទូរស័ព្ទដៃនេះ នឹងចូលរួមផ្តល់ព័ត៌មានសុខភាព ព្រមទាំងមធ្យោបាយស្វែងរកគ្រូពេទ្យប្រឹក្សាយោបល់ និងព្យាបាលជំងឺបានទាន់ពេលវេលា ។ បេសកកម្មរបស់ “គ្រូពេទ្យខ្ញុំ” ចង់ឱ្យប្រជាជនកម្ពុជាគ្រប់រូបយកចិត្តទុកដាក់លើសុខភាពផ្ទាល់ សុខភាពគ្រួសារ និងលើកកម្ពស់សុខុមាលភាពសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា ។ លើសពីនេះកម្មវិធីទូរស័ព្ទដៃ “គ្រូពេទ្យខ្ញុំ” បានប្រកួតជាប់ជ័យលាភីលេខ២ នៃកម្មវិធីយុវជន២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ។ គ្រូពេទ្យខ្ញុំបន្តអភិវឌ្ឍន៍មាតិកា ព្រមទាំងមុខងារសំខាន់ៗ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកស្វែងរកសេវា ពិគ្រោះយោបល់និងគ្រូពេទ្យចាប់តាំងពីមានអាការៈដំបូងនៃបញ្ហាសុខភាព ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
