Description
រហស្សនាម យាយកន្តែរ៉ែ បានលេចមុខឡើងនៅក្នុងទស្សនីយ៍ភាពល្ខោនខោល និងបទចម្រៀងបុណ្យភូមិកាលពីឆ្នាំ២០១៦ ។ ម្ចាស់រហស្សនាម លោក ហង់ ភូមិរ៉ា ជាសិល្បករល្ខោនខោល ជាមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងលះបង់ពេលវេលាដើម្បីបង្ហាត់បង្រៀនផ្នែករបាំបុរាណជាង ៥ឆ្នាំមកនេះទៅកាន់យុវជនដោយគ្មានរារែក។ លោកបានលើកឡើងថា ការបង្ហាត់របាំនេះ បំណងចូលរួមថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឱ្យស្គាល់និងស្រលាញ់តម្លៃវប្បធម៌ជាតិពិតប្រាកដ។ បច្ចុប្បន្នលោកបន្តចូលរួមដាំដុះយុវជន ឱ្យមានផ្លែផ្ការីកឡើងនៅក្នុងសង្គម។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
