លោក សុខ សុវណ្ណវិបុល

7:43 នាទី |  Added: 25.01.2022 |  0 views

Description

រស់នៅជាមួយសំឡេងរណាអារស្ពាន់ពេញត្រចៀករាល់ថ្ងៃជាង១៣ឆ្នាំ ធ្វើឱ្យលោក សុខ សុវណ្ណវិបុល ពេញចិត្តភាពអ៊ូអរបែបនេះ ជាងសំឡេងតន្ត្រីទៅទៀត។ ក្រៅពីសំឡេងរណារ លោកតែងតែដើរសិក្សាក្បាច់ខ្មែរនៅតាមវត្តបុរាណ និងប្រាសាទ ដើម្បីចម្លង​យករចនាបទមកប្រើប្រាស់ ឬមកអារជាស្ពាន់ប្រកបដោយភាពច្នៃប្រតិដ្ឋ។ មួយជីវិតរបស់លោក សុខ សុវណ្ណវិបុល លះបង់​ចំពោះកិច្ចការងារនេះ ដើម្បីចូលរួមចំណែកថែរក្សា​កេរមរតកដូនតា។ តើលោកបានធ្វើការងារអ្វីខ្លះ? តើហេតុអ្វីបានជាលោកសុខចិត្តបន្តកិច្ចការងារនេះ? តើឫសកែវនៃក្តីស្រលាញ់លើការងារនេះ មានទំហំប៉ុនណាសម្រាប់លោក?

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។