កញ្ញា គាំង សារ៉ែន

6:59 នាទី |  Added: 27.12.2021 |  0 views

Description

កញ្ញា គាំង សារ៉ែន ជាម្ចាស់ស្នាដៃសៀវភៅ Along Way From Fome និពន្ធឡើងដើម្បីលើកទឹកចិត្តដល់អ្នកឱ្យមានបំ​ណ​ង​​បន្តដំណើរសិក្សាទៅកាន់ទីឆ្ងាយ ជាពិសេសស្ត្រីកំពុងខ្វះព័ត៌មាននិងមានគំនាបគំនិតពីមជ្ឈដ្ឋានជុំវិញខ្លួន​។ កញ្ញា​បានចូល​រួម​​បង្កើតក្រុមការងារមួយដោយ​ដាក់ឈ្មោះថា Dare and Dream ដើម្បីប្រឹក្សាយោបល់ដល់​យុវ​ជន​ ដែល​​មានបំណងទៅសិក្សានៅក្រៅប្រទេស ។ កិច្ចការនេះជាផ្នែកមួយនៃក្តីស្រឡាញ់របស់កញ្ញា គាំង សារ៉ែន  រំលែក​ទៅ​កាន់​មនុស្ស​ជុំវិ​ញ​ខ្លួន ។ 

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។