Description
អ្នកនាង ឡាយ ស៊ីវហួង បច្ចុប្បន្នជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន Food Panda នៅកម្ពុជា ។ អ្នកនាង បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់នៅក្រៅប្រទេសតាមរយៈអាហារូបករណ៍មួយរបស់សហភាពអ៉ឺរ៉ុប ព្រមទាំងទទួលបានអាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ។ បទពិសោធន៍សិក្សានៅក្រៅប្រទេសបានជំរុញឱ្យ ស៊ីវហួង ក្លាយជាយុវជនឆ្នើមម្នាក់ មានក្លាហាន ចេះកសាងទំនាក់ទំនង និងហ៊ានសម្រចចិត្តប្រកបដោយទំនួលខុសត្រូវ ។ តើនៅពីក្រោយខ្នងនៃលទ្ធផលទាំងនេះ ស៊ីវហ័ង បានធ្វើកិច្ចការអ្វីខ្លះ ? កម្មវិធីពន្លកបៃតងបង្ហាញលម្អិតតាមរយៈវីដេអូខាងក្រោម ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
