ការសិក្សា ៖ សកម្មភាព ៣ ដែលមានឥទ្ធិពលខ្លាំងលើការអភិវឌ្ឍខួរក្បាលកុមារ

អ្វីដែលជួយកុមារពង្រឹងមុខងារយល់ដឹង ឬថាមពលខួរក្បាល នាំឱ្យពួកគេមានលទ្ធផលសិក្សាល្អ និងឈានទៅរកភាពជោគជ័យក្នុងជីវិត គឺជាប្រធានបទមួយ ដែលមានការចាប់អារម្មណ៍ពីអាណាព្យាបាលជាច្រើន។

ការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ការអភិវឌ្ឍខួរក្បាលរបស់កុមារ អាចសម្រេចបានភាពពេញលេញទៅបាន អាស្រ័យលើកត្តា ៣យ៉ាង ដែលក្នុងនោះមានដូចជា ការធ្វើសកម្មភាពរាងកាយ ឬលំហាត់ប្រាណ ការគេងលក់ស្កប់ស្កល់ និងកំណត់ម៉ោងនៅជាមួយអេក្រង់ត្រឹមត្រូវ។

លទ្ធផលនៃការសិក្សានេះ បានបោះពុម្ពផ្សាយនៅក្នុង Lancet Child & Adolescent Health ដោយបានពិនិត្យលើទិន្នន័យកុមារជាង ៤,៥០០នាក់ ដែលមានអាយុចន្លោះពី ៨ ទៅ ១១ឆ្នាំ ដែលចូលរួមក្នុងការស្រាវជ្រាវអំពីការបណ្ដុះបណ្ដាលអនាគតក្មេងជំទង់ និងមុខងារយល់ដឹងខួរក្បាល (ABCD)។ កុមារទាំងនេះ ត្រូវបានស្នើសុំឱ្យធ្វើតេស្តស្ដង់ដារ ចំនួន ៦ ដែលវាស់ស្ទង់ជំនាញភាសា ការចងចាំ សមត្ថភាពធ្វើផែនការ និងល្បឿនក្នុងការបំពេញកិច្ចការ។

ជាលទ្ធផល សកម្មភាពទាំង ៣នេះ មានឥទ្ធិពលខ្លាំងលើការអភិវឌ្ឍខួរក្បាល និងភាពជោគជ័យនាពេលអនាគតរបស់កុមារ។

ការសិក្សានេះ មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែវាជាលើកទីមួយហើយ ដែលការសិក្សាបានស្រាវជ្រាវពីឥទ្ធិពលរួមនៃសកម្មភាពកុមារ ទៅលើមុខងារខួរក្បាល លទ្ធផលសិក្សា និងសកម្មភាពទូទៅក្នុងសាលារៀន នៅពេលដែលពួកគេគ្រប់អាយុចូលរៀន។

សម្រាប់កុមារ គ្រប់អាយុចូលរៀន បើយោងតាមការណែនាំអំពីការគេងតាមអាយុរបស់ American Academy of Sleep Medicine (AASM) បានណែនាំថា ពួកគេ ត្រូវការពេលយ៉ាងតិច ៩ ទៅ ១២ម៉ោង ដើម្បីមានសុខភាពល្អ។ អត្ថប្រយោជន៍ ដែលកុមារ និងក្មេងជំទង់ ទទួលបានពីការគេងគ្រប់គ្រាន់រួមមាន ការផ្ដោតអារម្មណ៍បានល្អ អាកប្បកិរិយាវិជ្ជមាន ការរៀនសូត្រឆាប់ចាំ ការគ្រប់គ្រងអារម្មណ៍បានល្អ គុណភាពជីវិតខ្ពស់ និងសុខភាពផ្លូវកាយ ផ្លូវចិត្តរឹងមាំ។

ដោយឡែក សម្រាប់ការធ្វើសកម្មភាពរាងកាយ ក្រៅតែពីការកាត់បន្ថយភាពធាត់ ការធ្វើសកម្មភាពរាងកាយ ក៏ជួយឱ្យកុមារមានលទ្ធផលសិក្សាល្អផងដែរ។ លំហាត់ប្រាណជួយបង្កើនលំហូរអុកស៊ីហ្សែនក្នុងខួរក្បាលដែលជះឥទ្ធិលដល់មុខងារយល់ដឹងរបស់ខួរក្បាល រួមទាំងពង្រឹងការផ្ដោតអារម្មណ៍ និងការយកចិត្តទុកដាក់បានល្អប្រសើរជាងមុន។

ចំពោះបច្ចេកវិទ្យា និងអេក្រង់ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ ដូចជាការសិក្សាតាមរយៈកម្មវិធីទូរស័ព្ទ វីដេអូអប់រំ និងការលេងហ្គេម ប៉ុន្តែពួកគេអាចទទួលបានអត្ថប្រយោជន៍ទាំងនេះ លុះត្រាតែពួកគេប្រើបច្ចេកវិទ្យាដោយភាពឆ្លាតវៃ។ ផ្ទុយទៅវិញ ការប្រើបច្ចេកវិទ្យាច្រើនពេក មិនល្អទេ សម្រាប់មនុស្ស និងជាពិសេសគឺកុមារ។ ព្រោះនៅពេលដែលក្មេងៗពឹងផ្អែកខ្លាំងពេកលើអេក្រង់ ពួកគេអាចប្រឈមនឹងការចុះខ្សោយសុខភាព ការអភិវឌ្ឍខួរក្បាល និងរាងកាយយឺត ព្រមទាំងលទ្ធផលការសិក្សាមិនល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...