ភ្នំពេញ- បច្ចុប្បន្នដោយសារស្ថិតក្នុងបរិបទកូវីដ ការសិក្សាពីអំពើហិង្សាលើកុមាររបស់ឪពុកម្ដាយមានការកើនឡើងក្នុងរូបភាពជាច្រើន ទាំងអំពើហិង្សាលើរាងកាយ និងផ្លូវចិត្ត។ អំពើហិង្សា មិនត្រឹមតែធ្វើឱ្យកុមារ ឈឺចាប់ និងចង់ចាំមិនល្អប៉ុណ្ណទេ តែវាថែមទាំងបង្កឱ្យកុមារទទួលរងផលប៉ះពាល់ផ្លូវចិត្ត អាម៉ាស់ ភាពភ័យខ្លាចថែមទៀតផង។

អ្នកស្រី សុខ វុធ្ធាណេ ជាគ្រូបង្រៀនថ្នាក់វិទ្យាល័យ និងជាម្ដាយម្នាក់បានផ្ដល់បទពិសោធន៍ថា ក្នុងនាមជាឪពុកម្ដាយ ឬអាណាព្យាបាល លោកស្រីតែងប្រើវិធីអប់រំកូនដោយណែនាំ និងការដាក់ទោសនៅពេលដែលពួកគាត់ធ្វើខុសដោយវិជ្ជមានជាដើម។ អ្នកស្រីបានបន្តថា« សម្រាប់ខ្ញុំ កូនតាំងពីតូចមក ពួកគេមិនមែនមិនធ្លាប់ខុសទេ តែអ្វីដែលសំខាន់គឺយើងជាអាណាព្យាបាលត្រូវមានវិធីសាស្ត្រក្នុងការណែនាំពួកគាត់»។
អ្នកម្ដាយរូបនេះបានបន្ថែមថា ឪពុកម្ដាយគ្រប់រូបត្រូវតែចាប់អារម្មណ៍ជាចាំបាច់ទៅលើបញ្ហារបស់កូនៗ ជាពិសេសកាយវិការវាយដំ ឬហិង្សាផ្សេងៗ។ ប្រសិនបើឪពុកម្ដាយជ្រើសយកការវាយកូន ដើម្បីជាការដាក់ទោសពេលធ្វើខុស នោះតទៅមុខទៀត កូនៗអាចនឹងចងចាំ និងអនុវត្តតាមនៅអំពើហិង្សានេះទៅកាន់អ្នកដទៃ ឬនៅសាលារៀនជាមួយមិត្តភក្តិជាដើម។
ស្របនឹងការលើកឡើងខាងលើ យុវតី រើន សុក្រសុរិយ៉ា ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី០៣ បានលើកឡើងថាអំពើហិង្សារបស់ឪពុកម្ដាយពិតជាជះឥទ្ធិពលដល់កុមារទាំងផ្លូវកាយ និងអារម្មណ៍ពួកគាត់ពិតមែន។ ជាទូទៅអំពើហិង្សាត្រូវបានប្រព្រឹត្តក្នុងរូបភាពមួយចំនួន ដូចជាការបង្កជាស្លាកស្នាមនៅពេលវាយប្រតប់ និងការប្រើប្រាស់ពាក្យសម្តីមួយចំនួនប៉ះពាល់ដល់ផ្លូវចិត្តជាដើម។ លើសពីនេះទៅទៀត អំពើហិង្សាអាចធ្វើឱ្យការសិក្សារបស់កុមារធ្លាក់ចុះ បង្កឱ្យកុមារមានអប្បកិរិយាមិនល្អ ឬអាចធ្វើឱ្យពួកគេទទួលរងសំពាធផ្លូវចិត្ត រងការឈឺចាប់ផ្លូវកាយ រហូតឈានដល់ការភ័យខ្លាចនឹងសង្គមខាងក្រៅផងដែរ។
ជាមួយគ្នានេះយុវតី គង់ គន្ធា និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រម្នាក់ក៏បានឡើងស្រដៀងគ្នានេះដែរថា ការប្រើអំពើហិង្សាពិតជាប៉ះពាល់ដល់សុខភាពផ្លូវចិត្តកុមារខ្លាំងណាស់។ គន្ធាបាននិយាយបន្តថា «ខ្ញុំមានភាពក្លាហាន ស្រស់ស្រាយ និងទទួលលទ្ធផលល្អក្នុងការសិក្សា ក៏ដោយសារតែសមាជិកក្នុងគ្រួសារ ជាពិសេសឪពុកម្ដាយជាអ្នកផ្ដល់ដំបូន្មានមិនដែលប្រើអំពើហិង្សា»។
ដោយមើលឃើញពីចំណុចទាំងអស់នេះ គន្ធា យល់ថាការណែនាំរបស់ឪពុកម្ដាយនៅពេលកូនធ្វើខុស ដោយវិជ្ជមាន និងការបង្ហាញគម្រូល្អៗរបស់អាណាព្យាបាល បានជះឥទ្ធិពលវិជ្ជមានយ៉ាងច្រើនដល់ជីវិតរបស់កុមារ។ យុវជនខាងលើបានបង្ហាញការយល់ដឃើញផងដែរថា ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកមើលថែក្មេងគួរប្រើឥរិយាបទសមរម្យ កុំប្រើអំពើហិង្សាដែលនាំឱ្យកុមារឈឺចាប់ រងភាពអាម៉ាស។ ផ្ទុយមកវិញ ពួគគាត់គួរចេះអប់រំដោយវិជ្ជមាន និងធ្វើខ្លួនជាគម្រូអហិង្សាដ៏ល្អដល់កុមារ ដើម្បីកសាងបាននូវធនធានមនុស្សប្រកបដោយគំនិតសន្តិភាពនៃថ្ងៃអនាគត៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...
ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...






























