កញ្ញា ខឹម សិរីរចនា ៖ មុនសម្រេច​ចិត្ត​ស្នើ​អាហារូបករណ៍ ត្រូវ​ស្វែង​យល់អំពីសាលា និង​ជំនាញ​ដែលខ្លួន​ចង់រៀនសិន

ភ្នំពេញ – មុនសម្រេចចិត្តដាក់ពាក្យស្នើសុំអាហារូបករណ៍សិក្សានៅប្រទេសចិន សិស្សត្រូវធ្វើការស្រាវជ្រាវបន្ថែមអំពីសាលាដែលត្រូវទៅរៀន ជំនាញដែលចង់រៀន និងទីផ្សារការងារក្រោយរៀនចប់ ។ នេះជាការលើកឡើងរបស់ កញ្ញា ខឹម សិរីរចនា និស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំសិក្សា២០២២-២០២៣ ។

កញ្ញា ខឹម សិរីរចនា បានឱ្យដឹងថា មុនសម្រេចចិត្តដាក់ពាក្សស្នើសុំអាហារូបករណ៍សិក្សានៅប្រទេសចិន កញ្ញាបានស្វែងយល់ពីទីផ្សារការងារនៃជំនាញ Software Engineering ដែលជាជំនាញមួយក្នុងចំណោមជំនាញជាច្រើនទៀតដែលមានសក្ដារនុពលក្នុងពេលបច្ចុប្បន្ន និងពេលអនាគតរបស់កម្ពុជា ។

កញ្ញា ខឹម សិរីរចនា

“ក្រៅពីការស្រាវជ្រាវអំពីទីផ្សារការងារ ខ្ញុំក៏មានចំណូលចិត្តទៅលើការសរសេរកូដ និងបច្ចេកវិទ្យាផងដែរ “

កញ្ញា រចនា បានបន្តថា ក្រៅពីចំណូលចិត្ត និងស្វែងយល់អំពីទីផ្សារការងារក្រោយសិក្សា កត្តាគ្រឹះស្ថានសិក្សាក៏ជាចំណុចកាន់តែសំខាន់ដែលធ្វើឱ្យមានការសម្រេចចិត្តដាក់ស្នើពាក្យអាហារូបករណ៍នេះដែរ ។ កញ្ញា រចនា បានស្រាវជ្រាវអំពីសាកលវិទ្យាល័យនៅប្រទេសចិនដែលមានសាកលវិទ្យាល័យជាច្រើនជាប់ចំណាត់ថ្នាក់ពិភពលោកទទួលស្គាល់គុណភាពអប់រំ និងប្រសិទ្ធភាព ។ ជាមួយគ្នានេះ ការសិក្សានៅប្រទេសចិននឹងធ្វើឱ្យកញ្ញាអាចប្រើប្រាស់ភាសាចិនបានកាន់តែប្រសើរខណៈភាសាចិនកំពុងបំពេញតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាបន្ទាប់ពីភាសាអង់គ្លេស ។

តើយុវតី ខឹម សិរីរចនា ធ្វើបែបណាទើបទទួលបានអាហារូបករណ៍ ?

ចំពោះសំណួរនេះ យុវតី ខឹម សិរីរចនា និយាយថា ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន កញ្ញាបានតាមដានព័ត៌មានអាហារូបករណ៍ បន្ទាប់មកកញ្ញាបានទៅជួបពិភាក្សាជាមួយសមាគមន៍និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ACSC) ដើម្បីទទួលបានបទពិសោធន៍ពីសិស្សច្បង អំពីការជ្រើសរើសសាកលវិទ្យាល័យ របៀបដាក់ពាក្យស្នើរសុំអាហារូបករណ៍ និងត្រៀមលក្ខណៈសម្រាប់បំពេញលក្ខខណ្ឌនានា ដូចជាកម្រិតភាសាអង់គ្លេសជាដើម ។

ក្រោយទទួលបានលទ្ធផលប្រឡង និងជាប់ជាបេក្ខភាពអាហារូបករណ៍ រចនា បានរៀនត្រៀមភាសាចិនដើម្បីសម្រួលដល់ការទំនាក់ទំនង ស្រាវជ្រាវបន្ថែមអំពីសាកលវិទ្យាល័យ តំបន់ដែលត្រូវរស់នៅនិងសិក្សា និងរៀបចំឯកសារចាំបាច់ស្នើសុំទិដ្ឋាការសិក្សា និងស្នាក់នៅប្រទេសចិន ។

នៅក្នុងកម្មវិធីអាហារូបករណ៍នេះ កញ្ញា ខឹម សិរីរចនា ទទួលបានការសិក្សាជំនាញ Software Engineering រយៈពេល៥ឆ្នាំ ក្នុងនោះមានបញ្ចូលជាថ្នាក់ភាសាចិនរយៈពេលមួយឆ្នាំពេញ។ ជាមួយគ្នានេះអាហារូបករណ៍ ផ្តល់នូវការឧបត្ថម្ភដូចជា ថ្លៃសិក្សា ថ្លៃស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃចាយវាយលើម្ហូបអាហារ និងធនារ៉ាប់រងសុខភាព។

“«ក្រោយទទួលបានឈ្មោះជាប់អាហារូបករណ៍ ខ្ញុំបានរៀនត្រៀមភាសាចិនដើម្បីសម្រួលដល់ការទៅដល់គោលដៅ និង ស្វែងយល់ព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យ និងតំបន់ដែលយើងបំរុងនឹងមកស្នាក់នៅ ដើម្បីបានត្រៀមខ្លួនជាមុន។ ចំណែកឯការងារចាំបាច់មួយវិញទៀតទៅការរៀបចំឯកសារដែលចាំបាច់សម្រាប់ស្នើរសុំ Visa “

សម្រាប់​ការ​ទៅសិក្សា​នៅប្រទេស​ចិននេះ ក៏​ជួប​ប្រទះ​នូវ​បញ្ហាផងដែរ ក្នុងនោះបញ្ហាចម្បងគឺអាកាសធាតុ ព្រោះ រចនា និងមិត្តនិស្សិតដទៃទៀតពេល​ទៅដល់ប្រទេសចិន ក្នុងស្ថិត​ក្នុង​រដូវត្រជាក់ និងត្រូវតម្រូវ​ឱ្យ​ធ្វើចត្តាឡីស័កច្រើនដំណាក់កាលដែលមានផលពិបាកក្នុងការបរិភោគ ។ ចំណែកការធ្វើទំនាក់ទំនងវិញ គឺពុំសូវជាបញ្ហានោះទេ ព្រោះប្រជាជនចិនមានភាពរួសរាយរាក់ទាក់ លោកគ្រូអ្នកគ្រូផ្ដល់ការយកចិត្តទុកដាក់ ជម្រុញលើកទឹកចិត្ត ផ្ដល់ការប្រាស្រ័យទាក់ទងល្អ និងការ​អនុវត្តន៍និយាយភាសាចិនដែលអាចធ្វើឱ្យនិស្សិតអាចប្រើប្រាស់ភាសាចិនបានឆាប់រហ័សក្នុងរយៈពេលខ្លី  ។

យ៉ាងណាក៏ដោយ ក្រោយបញ្ចប់ការសិក្សា កញ្ញា ខឹម សិរីរចនា មានគោលដៅចង់ចូលរួមជាផ្នែកមួយជួយជម្រុញការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅ​ប្រទេសកម្ពុជាឱ្យកាន់តែមានសន្ទុះ និងចូលរួមផ្សព្វផ្សាយអំពីសារៈសំខាន់នៃចំណេះដឹងទៅលើប្រព័ន្ធបច្ចេកវិទ្យាដើម្បីឱ្យ​អ្នកជំនាន់ក្រោយបានយល់ដឹង ។ ជាពិសេសចំពោះក្មេងស្រី ធ្វើយ៉ាងណាឱ្យ​ពួកគេហ៊ានចាប់យកក្តីស្រមៃសិក្សាជំនាញដែលខ្លួនចូលចិត្ត ដោយលុបបំបាត់ផ្នត់គំនិតថា មុខវិជ្ជាបច្ចេកវិទ្យាសក្តិសមសម្រាប់តែបុរសនោះ ។ ជារួម កញ្ញា សិរីរចនា សូមជូនពរ និងលើកទឹកដល់សិស្សានុសិស្សទាំងអស់ដែលមានក្ដីស្រមៃចង់បន្តការសិក្សានៅក្រៅប្រទេស សូមខិតខំស្វះស្វែងចាប់យកឱកាស និងសម្រេចក្ដីស្រមៃឱ្យបានដើម្បីអភិវឌ្ឍខ្លួនឯងថែមមួយកម្រិតក្រៅពីការសិក្សាជំនាញនៅសាកលវិទ្យាល័យ ហើយថា ការសិក្សា និងស្នាក់នៅក្រៅប្រទេសធ្វើឱ្យសិស្សអាចរៀនសូត្រកាន់តែច្រើនថែមទៀតដូចជា ចំណេះដឹងផ្នែកភាសានៃប្រទេសនោះ និងជំនាញទន់ផ្សេងៗដូចជា ចំណេះដឹងក្នុងការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា វិធីសាស្ត្របង្កើនទំនុកចិត្តខ្លួនឯង និងឯករាជ្យភាពជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។