ភ្នំពេញ – ក្ដីស្រមៃបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេសមិនមែនកើតមានត្រឹមមួយថ្ងៃ មួយខែ ឬមួយឆ្នាំ ប៉ុន្តែជាសុបិន្តដែលដក់ជាប់ក្នុងចិត្តជាងមួយទសវត្សរ៍ ហើយក្ដីស្រមៃទាំងនេះកើតមានពីការទូន្មាន និងការផ្ដល់ឱកាសឱ្យបន្តសិក្សាពីលោកឪពុកអ្នកម្ដាយ ។ នេះជាការលើកឡើងរបស់លោក សុខ សារិន បេក្ខភាពអាហារូបករណ៍ Chevening របស់រដ្ឋាភិបាលចក្រភពអង់គ្លេសឆ្នាំសិក្សា២០២២ ជំនាញបច្ចេកវិទ្យាអប់រំ នៃសាកលវិទ្យាល័យ Huddersfield ចក្រភពអង់គ្លេស ។
លោក សុខ សារិន បានបន្ថែមថា ដោយមានពាក្យលើកទឹកចិត្ត និងផ្ដល់ឱកាសសិក្សាពីអ្នកមានគុណទាំងពីរ បញ្ហាហិរញ្ញវត្ថុមិនបានបញ្ឈប់ការសិក្សារបស់លោកឡើយ ដោយលោកសម្រេចចិត្តស្វែងរកការងារធ្វើក្រៅម៉ោងសិក្សាដែលធ្វើជាអ្នករត់តុនៅតាមភោជនីយដ្ឋាន និងធ្វើជាអ្នកចែកខិតប័ណ្ណតាមភ្លើងស្តុបចរាចរណ៍ដើម្បីបានប្រាក់កម្រៃទុកក្នុងការចំណាយប្រចាំថ្ងៃក្នុងកំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ ។
លោក សុខ សារិន
“បណ្ដាំលោកពុក៖ យើងកើតមកជាអ្នកក្រ បើមានឱកាសរៀនគួរតែរៀនឱ្យបានខ្ពស់បំផុត ព្រោះមានតែការសិក្សាទេដែលជាប្រទីបចម្លងយើងឱ្យរួចផុតពីភាពទីទ័លក្រ និងមានឱកាសចូលរួមអភិវឌ្ឍសង្គមរបស់យើងបានច្រើន រួមជាមួយការលះបង់ធំបំផុតរបស់អ្នកម្ដាយឱ្យបន្តការសិក្សានៅសាកលវិទ្យាល័យ បានជំរុញឱ្យខ្ញុំចាប់ផ្ដើមគិតបន្ថែមក្ដីស្រមៃបន្តការសិក្សានៅក្រៅប្រទេស”

លោក សុខ សារិន បន្តថា ក្នុងកំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ លោកធ្លាប់បានដាក់ពាក្យអាហារូបករណ៍ទៅក្រៅប្រទេសចំនួន៧ដង ក្នុងនោះបរាជ័យ៥ដងនៅជុំទី១ និង២ដងនៅជុំសម្ភាសន៍ ។ ការបរាជ័យជាច្រើនដងនេះស្ទើរតែធ្វើឱ្យយុវជនមានស្រុកកំណើតនៅខេត្តតាកែវរូបនេះសឹងតែបោះបង់ក្ដីស្រមៃ ប៉ុន្តែលោកបានឆ្លុះបញ្ចាំង និងស្វែងរកមូលហេតុដែលធ្វើឱ្យបរាជ័យក្នុងការដាក់ពាក្យនេះ ។ ហើយទីបំផុតលោក សុខ សារិន បានសម្រេចចិត្តផ្អាកបន្តដាក់ពាក្យអាហារូបករណ៍ និងព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមបើទោះបីជាត្រូវចំណាយពេលវេលាយូរ និងច្រើនក្ដីដើម្បីឱ្យខ្លួនឯងកាន់តែប្រសើរ និងត្រៀមខ្លួនសម្រាប់ការដាក់ពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃចក្រភពអង់គ្លេស ឬសហរដ្ឋអាមេរិកវិញ ។
ប្រយោគ «កូនអាចធ្វើបាន» ជាសំឡេងរបស់អ្នកម្ដាយដែលតែងតែលឺពីក្រោយខ្នង បានធ្វើឱ្យលោក សុខ សារិន កាន់តែមានកម្លាំងចិត្តក្នុងការតស៊ូអភិវឌ្ឍនសមត្ថភាពខ្លួនឯងឱ្យគ្រប់លក្ខខណ្ឌ និងបានចាប់ផ្ដើមដាក់ពាក្យអាហារូបករណ៍ Chevening នៅដើមខែសីហា ឆ្នាំ២០២១ ដែលជាអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយបេក្ខជនត្រូវមានបទពិសោធន៍ការងារ ឥទ្ធិពលនៃភាពជាអ្នកដឹកនាំ ការបង្កើតបណ្តាញទំនាក់ទំនង ផែនការការងារនៅថ្ងៃអនាគត និងពិន្ទុភាសាអង់គ្លេសជាដើម។

បេក្ខជនជ័យលាភីអាហារូបករណ៍ Chevening រូបនេះបានបន្តថា ការដាក់ពាក្យអាហារូបករណ៍ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ការបំពេញពាក្យស្នើសុំ (ត្រូវសរសេរសំណេរ ជាភាសាអង់គ្លេសចំនួនបួនប្រធានបទ) ការសម្ភាសន៍ផ្ទាល់នៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងត្រូវដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យចំនួន៣ដែលបេក្ខជនចង់សិក្សានៅប្រទេសអង់គ្លេស ។ លោក សុខ សារិន បានបញ្ជាក់បន្ថែមថា បេក្ខជនគួរតែត្រួតពិនិត្យសំណេរទាំងបួនឱ្យបានហ្មត់ចត់បំផុត សាកល្បងអនុវត្តការសម្ភាសន៍ដោយខ្លួនឯងឱ្យបានច្រើន ធ្វើការស្នើពាក្យសុំការសិក្សាទៅសាកលវិទ្យាល័យឱ្យបានលឿនបំផុត និងអានលក្ខខណ្ឌចូលរៀនរបស់សាកលវិទ្យាល័យនីមួយៗឱ្យបានច្បាស់លាស់ ។
លោក សុខ សារិន
“សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលចក្រភពអង់គ្លេស និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដ៏មានតម្លៃបំផុតនេះដល់ខ្ញុំ សូមអរគុណដល់សាកលវិទ្យាល័យនៅកម្ពុជា ដែលបានផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព”
ជារួមមក បើទោះបីជាអាហារូបករណ៍នេះមានការប្រកួតប្រជែងខ្ពស់ និងមានភាពស្មុគស្មាញ ហើយត្រូវចំណាយពេលស្ទើរពេញមួយឆ្នាំយ៉ាងណាក៏ដោយ ក្រោមការជ្រោមជ្រែងពីរៀមច្បង សាស្ត្រាចារ្យ មិត្តភក្តិ មិត្តរួមការងារ ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធទាំងអស់បានធ្វើឱ្យលោកអាចទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅចក្រភពអង់គ្លេសនាពេលខាងមុខនេះ ។ ជាចុងក្រោយលោក សុខ សារិន សូមជំរុញនិងលើកទឹកចិត្តដល់បងប្អូនយុវជនខ្មែរដែលមានបំណងបន្តការសិក្សានៅចក្រភពអង់គ្លេសត្រៀមខ្លួនឱ្យបានល្អបំផុតដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ Chevening នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត និងសូមជូនពរឱ្យទទួលជោគជ័យទាំងអស់គ្នា ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...

ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2024
វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2025
កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...




































































