យុវជនខ្មែរពីររូប សហការគ្នាបង្កើតម៉ាស៊ីនចិតដូងខ្ចី ក្នុងមួយថ្ងៃអាចចិតបាន៦០០ផ្លែ

យុវជនខ្មែរពីររូប ជានិស្សិតឆ្នាំទី២ ផ្នែកវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានសហការគ្នាបង្កើតម៉ាស៊ីនចិតដូងខ្ចី ប្រើរយៈពេលខ្លីចិតដូងបានស្អាត ដោយក្នុងមួយថ្ងៃអាចចិតបាន៦០០រយផ្លែ។

យុវជន ជុំ វិច្ឆិកា បានប្រាប់ឱ្យដឹងថា ការសហការគ្នាបង្កើតម៉ាស៊ីនចិតដូងខ្ចីនេះឡើង ដោយសារចង់ប្រើប្រាស់ចំណេះដឹងដែលខ្លួនបានរៀនមកអនុវត្តជាក់ស្តែង។ លើសពីនេះ ដើម្បីចូលរួមជួយសម្រួលដល់ការលំបាករបស់អាជីវករលក់ដូង អាចងាយស្រួលចិតដូងរហ័សជាងមុន និងមិនរង់ចាំយូរ។

ម៉ាស៊ីនចិតដូងខ្ចី

និស្សិតឆ្នាំទី២ ផ្នែកវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ រូបនេះ បន្ថែមថា លក្ខណៈពិសេសរបស់ម៉ាស៊ីនចិតដូងខ្ចីនេះ គឺម៉ាស៊ីនអាចចិតដូងមួយផ្លែសម្រេចជាលទ្ធផល ប្រើរយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ ដូច្នេះក្នុងរយៈពេលមួយថ្ងៃម៉ាស៊ីនអាចចិតដូងបានចម្លោះពី ៥០០ទៅ៦០០ផ្លែ។

ជុំ វិច្ឆិកា បញ្ជាក់បន្ថែមថា ការបង្កើតម៉ាស៊ីនចិតដូងខ្ចី ជាលើកដំបូងនេះ ប្រើរយៈពេលមួយខែពេញ។ វិច្ឆិកា បន្តថា នៅក្នុងដំណើរការបង្កើតម៉ាស៊ីនចិតដូងខ្ចីនេះ ចែកចេញជា ៣ដំណាក់កាល គឺដំណាក់កាលទី១ ការធ្វើគ្រោងម៉ាស៊ីន, ដំណាក់កាលទី២ ការធ្វើមុខកាំបិត និងមុំ, ដំណាក់កាលទី៣ ការដំឡើងផ្នែកប្រព័ន្ធអគ្គិសនី និងគ្រឿងម៉ាស៊ីន។

ចំពោះផលលំបាក ក្នុងការបង្កើតម៉ាស៊ីនចិតដូងខ្ចីនេះ ជុំ វិច្ឆិកា និយាយថា នេះជាគម្រោងលើកដំបូងរបស់ក្រុមខ្លួន ទើបជួបការលំបាកច្រើនដែលត្រូវចេះជំនាញមេកានិច ហើយត្រូវចេះកំណត់ កម្លាំងម៉ូទ័រមិនឱ្យលឿនពេក ឬយឺតពេក។ លើសពីនេះ ម៉ាស៊ីនចិតដូងខ្ចីនេះ ទម្រាំអាចចិតដូងបានស្អាត គឺបានតេស្តសាកល្បងប្រមាណ២០ ទៅ៣០ដង។

ជាមួយគ្នានេះ យុវជន ហៃ សុភ័ក្ត និស្សិតឆ្នាំទី២ ផ្នែកវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលចូលរួមក្នុងគម្រោងនេះ បានប្រាប់បន្ថែមថា កាលពីមុនអ្នកលក់ដូង ចិតដូងដោយប្រើដៃ ចំណាយពេលយូរ ទើបក្រុមខ្លួន​មានគោលគំនិតសហការគ្នា បង្កើតម៉ាស៊ីនចិតដូងនេះឡើង ដោយ​ប្រើកម្លាំងមេកានិចដែលអាចប្រើរយៈពេលខ្លី ចិតដូងបានស្អាត និងលឿនរហ័ស។

និស្សិតបង្ហាញស្នាដៃម៉ាស៊ីនចិតដូងខ្ចី

ហៃ សុភ័ក្ត បញ្ជាក់ដែរថា ការបង្កើតម៉ាស៊ីនចិតដូងខ្ចីនេះ ចំណាយថវិកាអស់ប្រមាណ ៥០០ដុល្លារ ដោយសារសម្ភារៈប្រើប្រាស់ដូចជា ម៉ូទ័រមានតម្លៃថ្លៃ។ សុភ័ក្ត បន្តថា ប្រសិនមានម្ចាស់អាជីវករ ចាប់អារម្មណ៍ចង់បានយកទៅប្រើប្រាស់ ខ្លួន​នឹងសហការគ្នាដំឡើងម៉ាស៊ីនចិតដូងខ្ចីនេះជូនបាន។

សម្រាប់គម្រោងនៅថ្ងៃខាងមុខ វិច្ឆិកា និងសុភ័ក្ត នឹងបន្តកែលម្អ ម៉ាស៊ីនចិតដូងខ្ចីនេះ ដោយប្រើប្រព័ន្ធ PLC ដើម្បីកំណត់កម្មវិធីគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនដោយស្វ័យប្រវត្តិ ធ្វើយ៉ាងណាឱ្យម៉ាស៊ីនដំណើរការកាន់តែលឿនជាងមុន ចំណាយថវិកាតិចក្នុងការផលិត និងទំហំតូចជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...