កញ្ញា ឃឺន ខេងហ្គិចម៉េង បោះបង់ការងារនៅស្ថានទូត មកធ្វើជាមន្ត្រីកសិកម្មឃុំ ព្រោះចង់ចូលរួមអភិវឌ្ឍកសិកម្មនៅកម្ពុជា

ការបំពេញការងារក្នុងស្ថានទូត អាចជាក្តីសុបិនរបស់សិស្សនិស្សិត និងបញ្ញាវន្តជាច្រើន ប៉ុន្តែផ្ទុយពីយុវជនដទៃទៀត យុវតី ឃឺន ខេងហ្គិចម៉េង បានសម្រេចចិត្តបោះបង់ការងារក្នុងស្ថានទូតមួយ​ប្រចាំប្រទេសកម្ពុជា ហើយ​បែរជាទៅ​ប្រឡង​ធ្វើ​ការងារជាមន្ត្រីកសិកម្មឃុំវិញ ព្រោះតែចង់ចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

ខេងហ្គិចម៉េង បានរៀបរាប់ថា ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជុឡាឡុងកន ដែលជាសាកលវិទ្យាល័យកំពូលរបស់ប្រទេសថៃ លើជំនាញគ្រប់គ្រងធនធានកសិកម្ម នាងបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយ​បានចូលបំពេញការងារផ្នែកកុងស៊ុល ដោយផ្ដោតលើការផ្ដល់ជំនួយដល់ជនជាតិថៃនៅកម្ពុជា និងជាអ្នកបកប្រែភាសាថៃ-ខ្មែរផងដែរ។

កញ្ញា ឃឺន ខេងហ្គិចម៉េង សែលហ្វី ជាមួយកសិករ។

យុវតីវ័យ ២៤ឆ្នាំ ដែលមានស្រុកកំណើត​នៅខេត្តបន្ទាយមានជ័យរូបនេះ បន្តថា ដោយហេតុតែចង់ប្រើប្រាស់ចំណេះដឹង និងសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ និងរួមចំណែកអភិវឌ្ឍភូមិ-ឃុំកំណើតរបស់ខ្លួន ក្រោយបំពេញការងារជាមន្ត្រីស្ថានទូតបានរយៈពេល១ ឆ្នាំកន្លះ រូបនាង​ក៏បានសម្រេចចិត្ត ចូលរួមប្រឡងធ្វើជាមន្ត្រីកសិកម្មឃុំ កាលពីដើមឆ្នាំ២០២៤ ហើយជាលទ្ធផល កញ្ញាបានប្រឡងជាប់ជាស្ថាពរ និងទទួលបានឱកាសបំពេញការងារ ក្នុងឃុំបន្ទាយនាង ក្នុងស្រុកមង្គលបុរី ។

ក្នុងការ​បំពេញការងារជាមន្ត្រីកសិកម្មអស់រយៈពេលជាង៦ខែកន្លងមកនេះ ហ្គិចម៉េង បានរៀនសូត្រ និងទទួលបានបទពិសោធន៍ជាច្រើនពីការងារ ជាពិសេស គឺរបៀបធ្វើការជាមួយកសិករ តាមរយៈការចុះបង្រៀន ផ្សព្វផ្សាយ តាមដាន និងជូនដំណឹង អំពីបញ្ហានានា ដែលកើតមានក្នុងដំណើរការផលិតកម្មដំណាំ។ ជាលទ្ធផល កសិករជាង ៣០០នាក់នៅតំបន់ដែល ហ្គិចម៉េង បំពេញការងារ អាចកាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណេញលើផលិតកម្មបានច្រើនជាងមុន។

បើតាម យុវតី ហ្គិចម៉េង ក្នុងតួនាទីការងារជាមន្ត្រីកសិកម្មឃុំ នាងត្រូវទទួលខុសត្រូវលើការងារចំនួន ៥ ជាចម្បង ទី១. កំណត់បញ្ហាប្រឈមជាក់ស្តែងរបស់កសិករ, ទី២. រាយការណ៍អំពីបញ្ហារបស់កសិករតាមឋានុក្រម, ទី៣. គាំទ្រនូវការអនុវត្តដំណោះស្រាយជូនកសិករឱ្យទាន់ពេលវេលា, ទី៤. សម្របសម្រួលក្នុងគោលដៅផ្សារភ្ជាប់ និងពង្រឹងសហគមន៍កសិកម្ម និងទី៥. ស្រង់ស្ថិតិកសិកម្មក្នុងឃុំ។

សកម្មភាពចុះបំពេញការងាររបស់កញ្ញា ឃឺន ខេងហ្គិចម៉េង ។

ចំពោះ ផែនការបន្ទាប់ក្នុងនាមជាមន្ត្រីកសិកម្ម ហ្គិចម៉េង បានបង្ហាញផែនការសំខាន់ៗ ចំនួន ៣ រួមមាន ១. បន្តផ្សព្វផ្សាយគោលនយោបាយស្រែល្អ ការចងក្រងក្រុមសម្រាប់កសិករ និងការប្រើប្រាស់ថ្នាំពុលកសិកម្ម, ទី២. បន្តផ្ដល់ប្រឹក្សាលើបញ្ហាកសិកម្មជូនកសិករ និងទី៣ បង្កើនចំណេះដឹងផ្ទាល់ខ្លួនទាក់ទងនឹងផលិតកម្មស្រូវបន្ថែមទៀត។

ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីជាន់ខ្ពស់​ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា បច្ចុប្បន្ន មន្ត្រីកសិកម្មឃុំក្នុងខេត្តបន្ទាយមានជ័យមានសរុបចំនួន ២៦នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៧នាក់។ បើតាម ឯកឧត្តម ឃឹម ហ្វីណង់ ក្រសួងនៅមានតម្រូវការធនធានមនុស្ស ដែលមានសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញតួនាទី និងបម្រើប្រជាកសិករឱ្យរឹតតែបានល្អប្រសើរជាងមុន ហើយប្រសិនបើបានធនធានជាស្ត្រី គឺរឹងរឹតតែប្រសើរ។

កាលពីចុងឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានប្រកាស​ធ្វើការជ្រើសរើសមន្ត្រីកសិកម្មឃុំ សរុបគឺ ១៦០០នាក់ ដោយ​ចែកចេញជា ៣ដំណាក់កាល គឺឆ្នាំ២០២៣ ចំនួន ២៥០នាក់ ឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់។ បើតាមលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីជំនាញកសិកម្មទាំងប្រមាណ១៦០០ នាក់នោះ នឹង​ត្រូវ​ដាក់ពង្រាយនៅតាមឃុំ សង្កាត់នានា សំដៅ​ជួយ​អភិវឌ្ឍវិស័យកសិកម្ម​កម្ពុជា ដូចជាជួយតម្រង់ផ្លូវកសិករធ្វើដំណាំឱ្យត្រឹមត្រូវតាមស្តង់ដា ធន់នឹងការប្រែប្រួលអាកាសធាតុ និងងាយស្រួលរកទីផ្សារនាំចេញដែលបានតម្លៃខ្ពស់ ។

សម្រាប់យុវតី ឃឺន ខេងហ្គិចម៉េង ការបំពេញ​ការងារជា​មន្រ្តីកសិកម្មឃុំនេះ ធ្វើ​ឱ្យ​នាងមានអារម្មណ៍​សប្បាយរីករាយ​ក្នុង​ការ​បំពេញ​ការងារ ហើយ​នាង​បានប្តេជ្ញាថា នឹងបំពេញ​ការងារមួយនេះ​ឱ្យ​បានល្អ ក្នុងការ​បន្តផ្ដល់ការប្រឹក្សាលើបញ្ហាកសិកម្មដល់កសិករ និងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត លើចំណេះដឹងទាក់ទងនឹងផលិតកម្មស្រូវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...