និស្សិត ៤នាក់ បង្កើត “បណ្ណាល័យតស់អាន” លើកកម្ពស់វប្បធម៌អំណានទៅទីសាធារណៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ដោយចង់ឃើញប្រជាជនកម្ពុជា ងាក​មក​ចាប់អារម្មណ៍ការអានសៀវភៅ ដែលជាសកម្មភាពសំខាន់មានឥទ្ធិពលលើការពង្រឹងបញ្ញា ស្មារតី និងការគិត យុវជនវ័យ២៣ឆ្នាំ ថេង ធី បានពួតដៃគ្នាជាមួយមិត្តភក្តិរបស់ខ្លួន៣នាក់ផ្សេង​ទៀត បង្កើតជាបណ្ណាល័យសាធារណៈ “តស់អាន” នៅមាត់ទន្លេក្រុងកំពង់ចាម។

ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញគ្រប់គ្រងទូទៅ នៅសាកលពុទ្ធិកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ថេង ធី ដែលជាអ្នកផ្ដួចផ្ដើមគំនិតនេះឡើង បានប្រាប់ AMS Education ថា សកម្មភាពដាក់តាំង​សៀវភៅ​សម្រាប់​សាធារណជនអាន​នៅ​សួរមាត់ទន្លេ​ក្រុងកំពង់ចាម គឺដំណើរការជារៀងរាល់ចុងសប្ដាហ៍ថ្ងៃសៅរ៍-អាទិត្យ ដោយ​គិត​មក​ទល់ពេលនេះ មានរយៈពេល ១ឆ្នាំ ១ខែហើយ ដោយ​ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនក្នុងតំបន់ អ្នកមកដើរលេងកម្សាន្ត និងអ្នក​ហាត់ប្រាណពេលល្ងាច ជាពិសេស កុមារ យុវជន សិស្ស-និស្សិត ដែលស្រឡាញ់អំណាន។ ជាមធ្យម​បណ្ណាល័យសាធារណៈ “តស់អាន” មានអ្នកចូល​មកអានសៀវភៅ​ប្រមាណ ៥០នាក់ជារៀងរាល់ថ្ងៃ។

យុវជន ថេង ធី អ្នកផ្ដួចផ្ដើមគំនិត បណ្ណាល័យសាធារណៈ តស់អាន។

សកម្មភាពនេះរៀបចំឡើង ចាប់ពីម៉ោង ៥ ដល់ម៉ោង ៨យប់ និងមានសៀវភៅសម្រាប់អានជាង ៥០០ក្បាល ដោយសៀវភៅទាំងនោះ ភាគច្រើនជាសៀវភៅទស្សនវិជ្ជា សៀវភៅសាសនា សៀវភៅអភិវឌ្ឍផ្នត់គំនិត ប្រលោមលោក និងសៀវភៅសម្រាប់កុមារ ដែលមានទាំងភាសាខ្មែរ អង់គ្លេស កូរ៉េ និងភាសាថៃ។ ថេង ធី និយាយថា “បណ្ណាល័យសាធារណៈ តស់អាន មានសៀវភៅចាស់ៗ ប៉ុន្តែបណ្ដុំទៅដោយគំនិតថ្មីៗ”។

យ៉ាងណាក៏ដោយ​សម្រាប់​គោលគំនិតសំខាន់ នៃការ​បង្កើត​បណ្ណាល័យ “តស់អាន” យុវជន ថេង ធី លើកឡើងថា បណ្ណាល័យ “តស់អាន” ត្រូវ​បង្កើតឡើងដើម្បីជាការជំរុញការអាននៅទីសាធារណៈឱ្យបានទូលំទូលាយ និងបង្វែងផ្នត់គំនិតប្រជាជនឱ្យយល់ថា ការអាននៅទីសាធារណៈ គឺជារឿងល្អ មិនមែនជាសកម្មភាពចម្លែក ឬសម្ដែងនោះទេ។

“គោលបំណងក្រុមយើង ចង់ឱ្យមានការអានសៀវភៅនៅទីសាធារណៈកាន់តែទូលំទូលាយ និងប្ដូរផ្នត់គំនិតមនុស្សឱ្យយល់ថា អំណាននៅទីសាធារណៈគឺជារឿងដែលប្លែក មើលទៅខុសពីគេឯង ដែលអ្នកខ្លះនិយាយថា ជាការអានសៀវភៅ ដែលសម្ដែង មកជាគិតថា ការអានសៀភៅ គឺជារឿងល្អ”

ដោយឡែកមូលហេតុក្នុងការ​ជ្រើសរើសសួនច្បារនៅមាត់ទន្លេ ធ្វើជាកន្លែងសម្រាប់បោះទីតាំង បណ្ណាល័យ “តស់អាន” យុវជន ថេង ធី បញ្ជាក់ថា ព្រោះទីនោះជាកន្លែងមានមនុស្សច្រើន ដែលអាចទាក់ទាញចំណាប់អារម្មណ៍ឱ្យមនុស្សចង់អានច្រើន, ម្យ៉ាងទៀត ក្រុមរបស់គេក៏​យល់ដែរថា ទីតាំងនេះ អាចជាកន្លែងល្អសម្រាប់ផ្សព្វផ្សាយវប្បធម៌អំណាន ព្រោះក៏មានអ្នកដំណើរមកពីតំបន់ ឬខេត្តផ្សេងមកច្រើនដែរ។

បើតាមការបញ្ជាក់របស់ យុវជន ថេង ធី សកម្មភាពជំរុញវប្បធម៌អំណាននេះ មានសប្បុរសជន នៅក្នុងខេត្ត និងតំបន់ផ្សេងៗ ចូលរួមបរិច្ចាគថវិកា និងសម្ភារៈជាបន្តបន្ទាប់ ដែលសកម្មភាពនេះ បានក្លាយជាកម្លាំងចិត្តដ៏ធំសម្រាប់ក្រុមខ្លួន​ក្នុង​ការបន្តការងារនេះទៀត។ ចំពោះថវិកា និងសម្ភារ ដែលបានទទួលសប្បុរសជន ហើយ​នៅសល់ យុវជនមួយក្រុមនេះ បានរៀបចំជាកម្មវិធីសរសេរតាមអាន ដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ និងបរិច្ចាគសម្ភារៈសិក្សាទៅឱ្យ​កុមារ ដែលមានជីវភាពខ្វះខាតនៅខេត្តត្បូងឃ្មុំ។

សកម្មភាពសរសេរតាមអាន

ថេង ធី បន្ថែមថា ប្រតិបត្តិការការងារនេះ មិនស្មុគស្មាញ ឬពិបាកខ្លាំងទេ ដោយគ្រាន់តែ ត្រូវដឹកសៀវភៅមកទីតាំង និងចំណាយថវិកាលើការចាក់សាំង មួយសប្ដាហ៍ ២ ទៅ៣លីត្រប៉ុណ្ណោះ។ ខណៈឧបសគ្គ ក៏អាចមានតិចតួចដែរ ជុំវិញកម្លាំងមនុស្សដែល​ត្រូវ​មើលការខុសត្រូវ ដោយសារ មួយរយៈចុងក្រោយនេះ សមាជិកក្រុមម្នាក់បានសម្រាក ដោយ​សារ​មានភារកិច្ចផ្ទាល់ខ្លួន។

យ៉ាងណាក៏ដោយ ចំពោះអនាគតនៃការរៀបចំបណ្ណាល័យ “តស់អាន” យុវជន ថេង ធី មិនទាន់ប្រាកដថា នឹងមាននិរន្តរភាព ឬយ៉ាងនោះទេ ព្រោះបច្ចុប្បន្នខ្លួននៅជានិស្សិតឆ្នាំទី៣ នៅឡើយ។ ប៉ុន្តែ ថេង ធី បានបង្ហាញការប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារនេះ។

កុមារ៉ា ៥នាក់ កំពុងអានសៀវភៅ ជុំគ្នា នៅសួនច្បារក្រុងកំពង់ចាម។

លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ីប៉ា និង​ជាប្រធាន​សមាគម​បណ្ណារក្ស​កម្ពុជា មាន​ប្រសាសន៍ថា​ លោកសូមបង្ហាញការគាំទ្រ ចំពោះគំនិតផ្តួចផ្ដើមឱ្យមានសកម្មភាពជំរុញការអានគ្រប់កន្លែងទាំងអស់ ទាំងនៅទីសាធារណៈ កន្លែងធ្វើការ និងសហគមន៍ ព្រោះបច្ចុប្បន្នប្រជាជនកម្ពុជានៅខ្វះទម្លាប់អាន ហើយខ្វះទម្លាប់អាន ធ្វើឱ្យមានការលំបាកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងចីរភាព។ លើសពីនេះ លោកចង់ឃើញមានការបង្កើតបណ្ណាល័យសាធារណៈ នៅតាមខេត្ត និងទីប្រជុំជនកាន់តែច្រើន ដើម្បីបម្រើសាធារណៈកម្ពុជាបន្ថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...