បណ្តុះទម្លាប់អានដោយផ្តើមដឹងពីតម្រូវការ និងចំណង់ចំណូលចិត្ត

មនុស្សជាច្រើនសុទ្ធតែបានដឹងហើយថាការអានតែងផ្តល់នូវ​អត្ថប្រយោជន៍ និងមានឱកាសដើរទាន់សម័យកាល ប៉ុន្តែហេតុអ្វីបានជាបច្ចុប្បន្ននេះ នៅតែមានយុវជនមួយចំនួនពិបាកទម្លាប់ខ្លួនជាមួយនឹងការអាន? បញ្ហាទាំងនេះវាបណ្តាលមកពីកត្តាផ្សេងៗគ្នារួមទាំងបុគ្គលខ្លួនឯងផ្ទាល់ផង និងមជ្ឈដ្ឋានខាងក្រៅផង។ តែយ៉ាងណាមិញដំណោះស្រាយនៅតែមានជានិច្ច ហើយយុវជនទាំងអស់សុទ្ធតែអាចទម្លាប់ខ្លួនជាមួយនឹងការអានបានដូចគ្នា បើទោះបីជាមិនធ្លាប់មានជំនឿ ឬទម្លាប់នៃការអានពីមុនក៏ដោយ។

ការអានមានច្រើនរូបភាពដូចជា អានព័ត៌មានជាតិ និងអន្តរជាតិ, ទស្សនាវដ្តី, កាសែត, អត្ថបទ ឬឯកសារស្រាវជ្រាវ និងសៀវភៅជាដើម។ ហើយឯកសារនិងសៀវភៅទាំងនោះមានច្រើនប្រភេទទៅតាមផ្នែកដូចជា ប្រលោមលោក, រឿងព្រេងនិទាន, កំណាព្យ, អក្សរសាស្រ្ត, ប្រវត្តិសាស្រ្ត, សង្គមវិទ្យា, វិទ្យាសាស្រ្ត, គិណិតវិទ្យា, គីមីវិទ្យា, រូបវិទ្យា, សិល្បៈ, កីឡា, សុខភាពផ្លូវកាយផ្លូវចិត្ត, វិធីធ្វើម្ហូប និងជំនាញនានាជាច្រើនទៀត។ ជារួមមានន័យថា ការអានមានច្រើនប្រភេទ មិនមែនត្រឹមតែសៀវភៅមួយមុខនោះទេ ប៉ុន្តែការមានទម្លាប់កាន់សៀវភៅប្រៀបដូចជាការបណ្តុះគ្រាប់ពូជនៃការអាននៅផ្នែកផ្សេងៗជាច្រើនទៀត ហើយសៀវភៅគឺមានអត្ថន័យទូលាយ ព្រោះបានបង្កប់នូវជំនាញរឹង និងបំណិនជីវិតសម្រាប់អភិវឌ្ឍអាជីពការងារ ការសិក្សា និងការរស់នៅប្រចាំថ្ងៃ។

មានវិធីសាស្រ្តជាច្រើនដើម្បីបណ្តុះទម្លាប់អាន ប៉ុន្តែការអាននូវ​អ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកចូលចិត្ត គឺជារបៀបសាមញ្ញ ហើយគ្រប់គ្នាសុទ្ធតែអាចចាប់ផ្តើមអនុវត្តន៍បានប្រកបដោយឆន្ទៈ។ ការអាននូវ​អ្វីដែលអ្នកត្រូវការមានន័យថា អានអត្ថន័យដែលទាក់ទង់នឹងសកម្មភាពដែលកំពុងធ្វើរាល់ថ្ងៃ។ ឧទាហរណ៍ថា បច្ចុប្បន្ននេះអ្នកកំពុងតែធ្វើជាចុងភៅ  ព្រមទាំងមានបំណងក្លាយជាចុងភៅចំណាន ដូច្នេះអ្នកគួរតែអានសៀវភៅដែលទាក់ទងនឹងរបៀបកែច្នៃមុខម្ហូបថ្មីៗ។

មួយវិញទៀតគឺផ្តើមអាននូវ​អ្វីដែលអ្នកចូលចិត្តជាចម្បង ហេតុអ្វីបានជាចាំបាច់អានតែអ្វីដែលខ្លួនចូលចិត្ត? ការអានដែលស្របទៅតាមនិស្ស័យនៃចំណង់វាជាថាមពលជំរុញឱ្យអ្នកអានបន្តពីមួយទំព័រទៅមួយទំព័រដោយគ្មានភាពនឿយហត់ និងជំនួសមកវិញនូវ​ភាពរីករាយ។ កត្តាទាំងនេះហើយវាបានបណ្តុះទម្លាប់ នៃការអាន។ បើចូលចិត្តកីឡា ទៅអានអំពីសៀវភៅដែលសរសេរអំពីកីឡា ឬតាមដានព័ត៌មានកីឡា។

ការធ្វើសកម្មភាពទាំងនេះជារឿយៗនឹងបង្កើនលក្ខណៈងាយស្រួលនាពេលទៅមុខទៀតដើម្បីបង្កើតបានទម្រង់នៃការបណ្តុះទម្លាប់អាន។ យោងតាមសៀវភៅទម្លាប់ទាំង៧យ៉ាងបានបង្ហាញថា កាលដែលព្យាយាមធ្វើអ្វីមួយដដែលៗចំនួនត្រឹមតែ២១ថ្ងៃផ្ទួនៗគ្នា នោះនឹងធ្វើឱ្យសកម្មភាពទាំងនោះក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ។ សកម្មភាពដែលកើតចេញពីទម្លាប់ល្អតែងនាំមកនូវស្ថានការណ៍វិជ្ជមាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...