ការព្យាយាមមិនបោះបង់ ជំរុញយុវជន សាំង វ៉ាន់ណៃ ក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន

យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការ​ប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។

សាំង វ៉ាន់ណៃ បានឱ្យដឹងថា​ កត្តាដែល​ជំរុញចិត្តគេចូលរួមក្នុងកម្មវិធីប្រកួតអាននៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ ព្រោះជាក្ដីស្រឡាញ់តាំងពីនៅថ្នាក់វិទ្យាល័យ ប៉ុន្តែមិនដែលមានឱកាស។ មួយទៀត រូបគេ​ចង់សាកល្បងសមត្ថភាពវាស់ស្ទង់កម្រិតអំណាន ព្រោះរូបគេធ្លាប់ជាអតីតសិស្សពូកែអក្សរសាស្រ្តខ្មែរថ្នាក់ទី៩ ប្រចាំខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៧-២០១៨ និងធ្លាប់ជាបេក្ខជនតំណាងខេត្តបន្ទាយមានជ័យចូលរួមក្នុងទិវាជាតិអំណានផងដែរ។

យុវជន សាំង វ៉ាន់ណៃ ម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ។

យុវជន សាំង វ៉ាន់ណៃ លើកឡើងថា តាមពិតរូបគេមិនបានស្ថិតនៅក្នុងចំណោមបេក្ខជន ១០នាក់ចុងក្រោយនោះទេ តែថាអាចជាសំណាងល្អ គណៈកម្មការបានផ្តល់ឱកាសឱ្យបេក្ខជនផ្សេងទៀតឡើង​មក​និយាយបកស្រាយបានប្រសិនជាពួកគេឆ្លើយសំណួរត្រូវ ។ ទន្ទឹមនោះ វ៉ាន់ណៃ ក៏ទទួលបានឱកាសបកស្រាយសៀវភៅដែលបានសង្ខេបរួច ហើយក៏មានការកោតសរសើរពីគណៈកម្មការ រហូតជាប់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន នៅពេលប្រកាសលទ្ធផលវគ្គផ្ដាច់ព្រ័ត្រ។

នៅពេលទទួលបានលទ្ធផលបែបនេះ ខ្ញុំពិតជាមិននឹកស្មានពិតមែន…សម្រាប់អារម្មណ៍គឺរំភើបខ្លាំង!

យុវជន សាំង វ៉ាន់ណៃ ម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ

យុវជន សាំង វ៉ាន់ណៃ បញ្ជាក់ថា អ្វីដែលរូបគេរៀនបានពីកម្មវិធីនេះ គឺការព្យាយាមមិនបោះបង់។ ទន្ទឹមគ្នានេះ រូបគេចូលចិត្តក្នុងការប្រកួតប្រជែង បើទោះបីជាមិនទទួលបានជ័យលាភី ក៏អាចទទួលបានអ្វីដែលថ្មីដែលអាចធ្វើឱ្យរូបគេលូតលាស់ទៅមុខទៀតបាន។

កាលពីនៅអនុវិទ្យាល័យ និងវិទ្យាល័យ យុវជន សាំង វ៉ាន់ណៃ ចូលចិត្តអានសៀវភៅច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រ ប្រលោមលោក និងសៀវភៅលើកទឹកចិត្តជាដើម។ យុវជន សាំង វ៉ាន់ណៃ បន្តថា នៅក្នុងការប្រកួតអាន រូបគេបានជ្រើសយកសៀវភៅមួយដែលមានចំណងជើងថា «រឿងតេជោយ៉ត» និពន្ធដោយលោក ទី ជីហួត យកមកអានសង្ខេបដើម្បីប្រកួតអាន។ ដោយគិតថា រឿងនេះពុំសូវមានគេយកទៅបកស្រាយច្រើនដូចជា រឿងទុំទាវ និងកុលាបប៉ៃលិនជាដើម។ ម្យ៉ាងទៀតរឿងនេះ មានចំណុចពិសេសសម្រាប់រូបគេ ព្រោះបង្ហាញឱ្យឃើញពីស្មារតី នៃអ្នកដឹកនាំ ឥទ្ធិពលរបស់ស្រ្តី និងភាពរើសអើងក្នុងសង្គមជាដើម។

វគ្គផ្ដាច់ព្រ័ត្រ កម្មវិធីប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ។

ម្ចាស់ជ័យលាភីលេខ១ ផ្នែកប្រកួតប្រជែងអាន បន្ថែមថា ចំពោះរឿង «រឿងតេជោយ៉ត» រូបគេធ្លាប់អានពីមុនមកហើយ ប៉ុន្តែត្រូវត្រឡប់មកអានសាជាថ្មីវិញដោយចំណាយពេលមួយថ្ងៃសម្រាប់អាន និងមួយថ្ងៃសម្រាប់សង្ខេបសៀវភៅនេះ។ វ៉ាន់ណៃ បន្តថា ការលំបាក គឺពិតជាមាន ព្រោះថារូបគេខកខានក្នុងការធ្វើបែបនេះជាង៣ឆ្នាំមកហើយ ដូច្នេះចំណេះដឹងពីមុនៗក៏បាត់បង់ខ្លះទៅតាមពេលវេលាដែរ។ ការលំបាកមួយទៀត គឺទាក់ទងទៅនឹងពេលវេលា ព្រោះជំនាញដែលគេរៀនទាមទារពេលវេលាច្រើនជាហេតុធ្វើឱ្យពិបាកបែងចែកពេលមកធ្វើកិច្ចការមួយនេះ។ ទោះយ៉ាងនេះក្ដី វ៉ាន់ណៃ នៅតែអាចជំនះបាន តាមរយៈការចំណាយពេលទំនេរដូចជា ពេលអង្គុយចាំគ្រូបង្រៀន ឬពេលយប់បន្ទាប់ពីងូតទឹករួច ឆ្លៀតពេលគិត និងធ្វើកិច្ចការនេះរហូតបញ្ចប់។

ពាក្យមួយឃ្លាថា “ថ្មរមៀលមិនដុះស្លែ” បានលើកទឹកចិត្ត វ៉ាន់ណៃ ឱ្យប្រឹងហ្វឹកហាត់ខ្លួនឯងជាប្រចាំ ដើម្បីច្នៃខ្លួនឯងទៅជារបស់មួយដែលមានតម្លៃ។ ទន្ទឹមគ្នានេះ វ៉ាន់ណៃ ក៏បានសំណូមពរឱ្យយុវជន សិស្សានុសិស្សទាំងអស់ ត្រូវមានឆន្ទៈក្នុងការសិក្សារៀនសូត្រ ព្រោះឪពុកម្ដាយចំណាយលើការសិក្សារបស់កូនទាំងអស់ដើម្បីឱ្យកូនៗគ្រប់រូបទទួលបានចំណេះដឹង។ លើសពីនេះ សូមដាក់ចិត្តសិក្សា ព្រោះជាផ្លូវមួយឱ្យយើងមើលឃើញអ្វីដែលធំជាងអ្វីដែលយើងធ្លាប់បានឃើញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....