យុវជន​ឆ្នើម៣ក្រុម ឈ្នះ​ពានរង្វាន់​ក្នុង​​ការ​ប្រកួតស្នាដៃរចនាសហគមន៍ឆ្នាំ២០២៤ ក្រោម​ប្រធានបទ “ភូមិ១ សហគមន៍១”

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រោយ​ចំណាយ​ពេល​ប្រកួត​ប្រជែង​​អស់​រយៈពេល​៤ខែ ដោយ​មានការ​ចូលរួម​ពី​និស្សិត​កម្ពុជា ក៏​ដូចជា​និស្សិត​ចិន​ផង​នោះ ទីបំផុត​គេ​បាន​រក​ឃើញ​យុវជន​ឆ្នើម​កម្ពុជា​ចំនួន៣ក្រុម ដែល​បាន​ឈ្នះ​ពាន​ពី​​កម្មវិធី​ប្រកួត​ប្រជែង​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ “ភូមិ១ សហគមន៍១”។

យុវជន​ឆ្នើម​ទាំង៣ក្រុម ដែល​បាន​ឈ្នះ​ការ​ប្រកួត​នេះ រួមមាន ក្រុម​ទី១ ឈ្មោះ ក្រុម OTHER008 បាន​ជ្រើសរើស​ទីតាំង​បណ្ណាល័យជាតិ ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន មាន​សមាជិក ៦នាក់, ក្រុមទី២ ឈ្មោះ ក្រុម ICT003 ទីតាំង​សួនច្បារ​ផ្សារចាស់ ជា​និស្សិត​ឆ្នាំទី៥ មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា មាន​សមាជិក ៥នាក់ និង ក្រុមទី៣ ឈ្មោះ ក្រុម OTHER011 ទីតាំង​ផ្សារ​កណ្ដាល ជា​ស្ថាបត្យករ មក​ពី​វេទិកា​អនាគត មាន​សមាជិក ៧នាក់។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ មាន​ប្រសាសន៍​ដោយ​បាន​ថ្លែង​អំណរគុណ​ដល់​សមាគម​អ្នក​វិនិយោគ អ្នក​សាងសង់ និង​ស្ថាបត្យករ​កម្ពុជា (CICAA) និង​សមាគម​សណ្ឋាគារ​កម្ពុជា (CHA) ដែល​បាន​រៀបចំ​ការ​ប្រកួតប្រជែង​ស្នាដៃ​រចនា​សហគមន៍​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ដើម្បី​ផ្ដល់​ឱកាស​ដល់ប្អូនៗ​និស្សិត​ជំនាញ​ស្ថាបត្យករ នគរូបនីយកម្ម និង​សំណង់ បាន​បញ្ចេញ​ស្នាដៃ និង​គំនិតច្នៃប្រឌិត​ចូលរួម​ផ្ដល់​ជាយោបល់ និង​ការ​កែ​លម្អ​សង្គម​ក្នុង​ទីក្រុង និង​ប្រជុំ​ជន, ការ​គិតគូរ​រៀបចំ ជួសជុល និង​ថែរក្សា​សំណង់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ, ការរៀបចំ​កែ​លម្អ​សួនច្បារ​សាធារណៈ​ឱ្យ​មាន​ភាព​រស់រវើក ភាព​ទាក់ទាញ ដើម្បី​ការ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព ភាព​សុខសាន្ត និង​ភាព​ស្និទ្ធស្នាល​ក្នុង​សហគមន៍។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន​ប្រសាសន៍​ថា តាមរយៈ​សកម្មភាព «ភូមិ១ សហគមន៍១» នេះ បាន​ប្រែក្លាយ​ជា​ធាតុមួយថ្មី​បន្ថែម ក្នុង​ការ​ទាក់ទាញ​ទឹកចិត្ត​អ្នក​សិក្សា​គំរូ​ប្លង់ អ្នក​សាងសង់ អ្នក​វិនិយោគ​ក្នុងស្រុក និង​បរទេស ខិតខំ​ប្រឹងប្រែង​ពង្រឹង​គុណភាព និង​សមត្ថភាព​របស់​ខ្លួន ដើម្បី​ទទួល​បាន​ស្នាដៃ​ល្អ បង្កើន​ឱកាស​ទីផ្សារ​ការងារ ប្រាក់​ចំណូល និង​សកម្មភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​បន្តទៀត។ ពិសេស​សម្រាប់​ប្អូនៗ​និស្សិត​ផ្នែកស្ថាបត្យកម្ម នគរូបនីយកម្ម និងវិស្វកម្ម ចូលរួម​ប្រកួត​ស្នាដៃ បាន​បង្ហាញ​ពីសមត្ថភាព​ចំណេះជឹង ភាព​ប៉ិនប្រសព្វ ភាព​ច្នៃប្រឌិត​ក្នុង​ការ​គិតគូរ​ប្រែក្លាយ​តំបន់​ដែល​គ្មាន​ទីផ្សារ​សេដ្ឋកិច្ច ឱ្យក្លាយ​ជាតំបន់​មួយ​ដែល​មាន​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​រស់រវើក។ ម៉្យាងទៀត ការ​ចូលរួម​នេះ ធ្វើ​ឱ្យ​ប្អូនៗ​សិស្សានុសិស្ស​ទទួល​បាន​ចំណេះដឹង បទពិសោធន៍​ល្អៗ​ពី​សាស្ត្រាចារ្យ គណៈកម្មការ ថ្នាក់ដឹកនាំ​ជាតិ អ្នក​វិនិយោគទុន​ជាតិ និង​អន្តរជាតិ។

លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (CICAA)

លោក សេង ប៊ុនវីរៈ ប្រធាន CICAA មាន​ប្រសាសន៍​ថា ការ​ប្រកួត​ប្រជែង​ស្នាដៃ​រចនាសហគមន៍​ឆ្នាំ២០២៤ បង្កើត​ឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន៥ រួមមាន ទី១. ការ​ពង្រឹង និង​ពង្រីក​សហគមន៍ ៖ រួមចំណែក​ឱ្យ​ប្រជាពលរដ្ឋ​ទទួលខុសត្រូវ​ភាព​ជា​ម្ចាស់​ក្នុង​តំបន់​របស់​ពួកគេ និង​លើក​កម្ពស់​ស្មារតី​ក្នុង​ការ​ចូលរួម​ឱ្យ​កាន់តែ​ច្រើន, ទី២.ទំនាក់​ទំនង​សង្គម ៖ ពង្រឹង​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ​ក្នុង​ចំណោម​សមាជិក​សហគមន៍ ការ​ទំនាក់ទំនង និង​សកម្មភាព​សហការ, ទី៣. ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍ ៖ គាំទ្រ​អាជីវកម្ម​ក្នុង​តំបន់ និង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម ផ្ដល់​ឱកាស​ការងារ និង​លើក​កម្ពស់​វិបុលភាព​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍, ទី៤. និរន្តរភាព ៖ លើក​កម្ពស់​ការអភិវឌ្ឍន៍​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ធានា​នូវ​សុខុមាលភាព​យូរ​អង្វែង​ក្នុង​សង្គម និង ទី៥. តាម​រយៈ​ការប្រកួតប្រជែង​នេះ នឹង​អាច​ផលិត​ឯកសារ​ជា​ធាតុ​ចូល​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ប្រើប្រាស់​ក្នុង​ភាព​ជាក់ស្ដែង។

ប្រធាន CICAA បញ្ជាក់​បន្ថែម​ថា កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​រចនាសហគមន៍​ឆ្នាំ២០២៤ បាន​ជ្រើសរើស​ទីតាំង​ចំនួន៣ ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ការ​ប្រកួត រួមមាន សួនច្បារ​ផ្សារចាស់, ផ្សារ​កណ្ដាល និង​បណ្ណាល័យ​ជាតិ។ លោក សេង ប៊ុនវីរៈ បន្តថា កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ការ​ប្រកួត​ជា​២វគ្គ ដោយ​វគ្គទី១ ជម្រុះ​យក ១២ក្រុម និង​វគ្គ​ផ្ដាច់ព្រ័ត្រ ជម្រុះ​យក​ជ័យ​លាភី​ឯក​ចំនួន ៣ក្រុម ដោយ​មួយ​ទីតាំង​យក​ជ័យលាភី​ឆ្នើម​តែមួយ​ប៉ុណ្ណោះ។

បើ​តាម​លោក សេង ប៊ុនវីរៈ កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​រចនា​សហគមន៍​ឆ្នាំ២០២៤នេះ មាន​រយៈ៤ខែ ដោយ​មាន​ការចូលរួម​ពីនិស្សិត​កម្ពុជា​ផ្នែកស្ថាបត្យកម្ម នគរូបនីយកម្ម វិស្វកម្ម និង​ផ្នែកផ្សេងៗ​ចាប់ពី​ឆ្នាំទី៣ ដល់ឆ្នាំទី៥ ព្រម​ទាំង​មាន​និស្សិត​មក​ពី​ប្រទេស​ចិន​ចូល​រួម​ប្រកួត​ប្រជែង​ផងដែរ។ លោក​បន្ត​ថា ក្នុងការ​ប្រកួត​នេះដែរ កម្មវិធី​ក៏​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ពិសេស​ដល់​បេក្ខជន​ចំនួន ៤មុខវិជ្ជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រចនា​សហគមន៍ និង​ការ​គិត​ពី​សេដ្ឋកិច្ច​សហគមន៍ ដោយ​គ្រូឧទ្ទេស​ដែល​មាន​ចំណេះ​វិជ្ជា​ជ្រៅជ្រះ​លើ​ជំនាញ​របស់ខ្លួន និង​មាន​គណៈកម្មការ​ចំនួន​៦រូប​ចូល​រួម​វាយ​តម្លៃ និង​ដាក់ពិន្ទុ។

គួរ​ជម្រាប​ជូនថា ក្រុម​ជ័យលាភីឯក​ទាំង​៣ក្រុម ទទួល​បាន​ពាន​រង្វាន់១ លិខិត​សរសើរ និង​ទឹកប្រាក់​ចំនួន ១០លានរៀល ក្នុង​មួយ​ក្រុមៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *